សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, June 9, 2011


រឿងក្តីរឹបអូសទ្រព្យលោក ថាក់ស៊ីន តាមយាយី

រំខានលោកស្រី យីង ឡាក់
ក្រុង​បាងកកៈ បេក្ខ​នារី​សង្ឃឹម​ច្រើន​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​មក​ពី​គណ បក្ស​ភឿ​ថៃ លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា កំពុង​រង​នូវ​ការ​វាយ​ប្រហារ​ពី​គ្រប់​ទិស​ទី​ជុំ​វិញ​រឿង​ក្តី​រឹប​អូស​ ទ្រព្យ​សម្បត្តិ​តម្លៃ ៤៦​ពាន់​លានបាត​ របស់​លោក​ថាក់ស៊ីន​ ត្រូវ​ជា​បង​ប្រុស​លោក​ស្រី​ ក្នុង​រយៈ​ពេល​មិនដល់​មួយ​ខែ​ផង​នឹង​ដល់​ពេល​បោះ​ឆ្នោត។

អតីត​សមាជិក​ម្នាក់​នៃ​ក្រុម​ស៊ើប​អង្កេត​លើ​ទ្រព្យ​សម្បត្តិ​ដែល​តែង​តាំង​ ឡើង​ដោយ​ក្រុម​ធ្វើ​រដ្ឋ​ប្រហារ ក្រុម​ប្រឆាំង​ពួក​អាវ​ក្រហម គណ​បក្ស​ប្រជា​ធិបតេយ្យ និង​កង​ទ័ព​ទាំង​​អស់​គ្នាសុទ្ធ​តែ​បាន​ចោទ​សួរ​ជុំវិញ​តួ​នាទី​របស់​លោក​ ស្រី​យីង​ឡាក់​នៅ​ក្នុង​រឿង​ក្តី​នេះ។

លោក​កែវស៊ុន អធិបតី អតីត​សមាជិក​គណៈ​កម្មការ​ស៊ើប​អង្កេត​ទ្រព្យ​សម្បត្តិ​(ASC)​ដែល​ត្រូវ​គេ​ រំលាយ​ចោល​រួច​ហើយ​បាន​និយាយ ​កាល​ពី​ថ្ងៃ​ចន្ទ​ថា លោក​នឹង​​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​ប្រមូល​ហត្ថ​លេខា​នៅ​សាកល​វិទ្យា​ល័យ​ ធម្មសាស្ត្រ​នា​ថ្ងៃ​ទី ១៨ ខែ​មិថុនា​ដើម្បី​ស្នើ​ពល​រដ្ឋ​ដាក់​ពាក្យបណ្តឹង​ប្រឆាំង​លោក​ស្រី​យីងឡាក់ ​ ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​បទ​កុហក​តុលាការ​ពាក់​ព័ន្ធ​នឹង​ករណី​នេះ។

លោក​បាន​បន្ត​ថា លោក​ស្រី​យីងឡាក់​អាច​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​កុហក់​តុលាការ​ បី​ករណី​ជុំវិញ​ការ​ផ្តល់​សក្ខី​កម្ម​ដែលលោក​ស្រី​បាន​ផ្តល់​ចំពោះ​គណៈ​ កម្មការ​ផ្សារ​មូល​បត្រ​(SEC)​ASC និង​អង្គភាព​ព្រហ្ម​ទណ្ឌ​សម្រាប់​អ្នក​កាន់​តំណែង​នយោបាយ​របស់​តុលាការ​ កំពូល​ចំពោះ​បញ្ហា​ទ្រព្យ​សម្បត្តិ​របស់​អតីត​នាយក​រដ្ឋ​មន្ត្រី​ថាក់ស៊ីន។

តុលាការ​បាន​សម្រេច​រឹប​អូស​ប្រាក់ ៤៦,៣៧ ពាន់​លាន​បាត​ជា​ផ្នែក​មួយនៃ​ទ្រព្យ​សម្បត្តិ ៧៦,៦ ពាន់​​លាន​បាត​របស់​ត្រកូល​ស៊ីណាវ៉ាត្រា​ដែល​បាន​ពីការ​លក់​ហ៊ុន​នៅក្នុង​ ក្រុម​ហ៊ុន​ស៊ីន​ខប ​ទៅ​ឲ្យ Temasek Holdings និង​ប្រាក់​ចំណេញ​ពី​ហ៊ុន​ទាំង​នោះ។

តុលាការ​ បាន​និយាយ​ថាលោក​ថាក់ស៊ីន​បាន​គ្រប់​គ្រង​ហ៊ុន​ទាំង​នោះ​តាម​រយៈ​កូន​ៗ​និង ​សាច់​ញាតិ​ក្នុង​នោះ​យីង​ឡាក់​កាន់​កាប់​ហ៊ុន​តម្លៃ ២០​លាន​បាត៕ CR

​ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes