រឿងក្តីរឹបអូសទ្រព្យលោក ថាក់ស៊ីន តាមយាយី
រំខានលោកស្រី យីង ឡាក់
ក្រុងបាងកកៈ បេក្ខនារីសង្ឃឹមច្រើនក្លាយជានាយករដ្ឋមន្ត្រីមកពីគណ បក្សភឿថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា កំពុងរងនូវការវាយប្រហារពីគ្រប់ទិសទីជុំវិញរឿងក្តីរឹបអូស ទ្រព្យសម្បត្តិតម្លៃ ៤៦ពាន់លានបាត របស់លោកថាក់ស៊ីន ត្រូវជាបងប្រុសលោកស្រី ក្នុងរយៈពេលមិនដល់មួយខែផងនឹងដល់ពេលបោះឆ្នោត។អតីតសមាជិកម្នាក់នៃក្រុមស៊ើបអង្កេតលើទ្រព្យសម្បត្តិដែលតែងតាំង ឡើងដោយក្រុមធ្វើរដ្ឋប្រហារ ក្រុមប្រឆាំងពួកអាវក្រហម គណបក្សប្រជាធិបតេយ្យ និងកងទ័ពទាំងអស់គ្នាសុទ្ធតែបានចោទសួរជុំវិញតួនាទីរបស់លោក ស្រីយីងឡាក់នៅក្នុងរឿងក្តីនេះ។
លោកកែវស៊ុន អធិបតី អតីតសមាជិកគណៈកម្មការស៊ើបអង្កេតទ្រព្យសម្បត្តិ(ASC)ដែលត្រូវគេ រំលាយចោលរួចហើយបាននិយាយ កាលពីថ្ងៃចន្ទថា លោកនឹងចាប់ផ្តើមធ្វើយុទ្ធនាការប្រមូលហត្ថលេខានៅសាកលវិទ្យាល័យ ធម្មសាស្ត្រនាថ្ងៃទី ១៨ ខែមិថុនាដើម្បីស្នើពលរដ្ឋដាក់ពាក្យបណ្តឹងប្រឆាំងលោកស្រីយីងឡាក់ ជុំវិញការចោទប្រកាន់ពីបទកុហកតុលាការពាក់ព័ន្ធនឹងករណីនេះ។
លោកបានបន្តថា លោកស្រីយីងឡាក់អាចប្រឈមមុខនឹងការចោទប្រកាន់ពីបទកុហក់តុលាការ បីករណីជុំវិញការផ្តល់សក្ខីកម្មដែលលោកស្រីបានផ្តល់ចំពោះគណៈ កម្មការផ្សារមូលបត្រ(SEC)ASC និងអង្គភាពព្រហ្មទណ្ឌសម្រាប់អ្នកកាន់តំណែងនយោបាយរបស់តុលាការ កំពូលចំពោះបញ្ហាទ្រព្យសម្បត្តិរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន។
តុលាការបានសម្រេចរឹបអូសប្រាក់ ៤៦,៣៧ ពាន់លានបាតជាផ្នែកមួយនៃទ្រព្យសម្បត្តិ ៧៦,៦ ពាន់លានបាតរបស់ត្រកូលស៊ីណាវ៉ាត្រាដែលបានពីការលក់ហ៊ុននៅក្នុង ក្រុមហ៊ុនស៊ីនខប ទៅឲ្យ Temasek Holdings និងប្រាក់ចំណេញពីហ៊ុនទាំងនោះ។
តុលាការ បាននិយាយថាលោកថាក់ស៊ីនបានគ្រប់គ្រងហ៊ុនទាំងនោះតាមរយៈកូនៗនិង សាច់ញាតិក្នុងនោះយីងឡាក់កាន់កាប់ហ៊ុនតម្លៃ ២០លានបាត៕ CR
ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes