Thursday, June 2, 2011

លោក ថាច់ សេដ្ឋា ៖ ខ្មែរកម្ពុជាក្រោម សុខចិត្តស្លាប់

បើអាជ្ញាធរបង្ក្រាបនៅថ្ងៃទី៤ មិថុនា

- ខ្មែរកម្ពុជាក្រោម មិនអាចឲ្យគេមើលងាយតទៅទៀត

បានទេ ត្រូវតែតស៊ូក្រោកឈរឡើងទាំងអស់គ្នា

​មេ​ដឹក​នាំ​សហគមន​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជាក់​ថា​នៅ​តែ​រក្សា​ជំហរ​ក្នុង​ការ​ប្រារព្វ​ខួប​៦២ឆ្នាំ​៤​មិថុនា​១៩៤៩​៤​មិថុនា​២០១១​នៃ​ការ​បាត់​បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ដែល​បារាំង​បាន​កាត់​ទៅ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ហាណូយ ធ្វើ​ការ​គ្រប់​គ្រង​រហួត​មក​ដល់​បច្ចុប្បន្ន​នេះ ។


​លោក​ថាច់​សេដ្ឋា​ប្រធាន​សហគមន​ខ្មែរ​កម្ពុជា​ក្រោម​បាន​ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃទី២ មិថុនា សាលា​រាជ​ធានី​ភ្នំពេញ បាន​ជូន​ដំណឹង​មិន​ឲ្យ​ធ្វើ​ពិធី

រំលឹក​ខួប​បាត់​បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​នៅ​មុខ​វត្ត​បុទុម​ នៅ​ថ្ងៃ​ទី៤ មិថុនា នោះទេ​ក៏​ប៉ុន្តែ​លោក​នៅ​តែ​ធ្វើ​តាម​ការ​គ្រោង​ទុក​បើ​ទោះ​បី​ជា​អាជ្ញាធរ​បង្ក្រាប​យ៉ាង​ណា​ក៏​ដោយ គឺ​សុខ​ចិត្ត​ស្លាប់​ហើយ​ខ្មែរ​ក្រោម​មិន​ឲ្យ​គេ​មើល​ងាយ​ត​ទៅទៀត​បាន​ទេ​ត្រូវតែ​តស៊ូ​ក្រោក​ឈ​ឡើង​ទាំង​អស់​គ្នា​៕

No comments:

Post a Comment

yes