អ្នកភូមិរងគ្រោះក្នុងទំនាស់ដីធ្លី ជួបជុំថ្លែងការណ៍
និងដាក់ញត្តិ
ដោយ លី ម៉េងហួរ
ក្រុមអ្នកភូមិរងគ្រោះក្នុងទំនាស់ដីធ្លី មកពី ១៥ ខេត្ត-ក្រុង ដែលអះអាងថា ទទួលរងនូវអំពើអយុត្តិធម៌ បានជួបជុំ ថ្លែងការណ៍ នៅទីស្នាក់ការសមាគមសិទ្ធិមនុស្សអាដហុក នាព្រឹកថ្ងៃព្រហស្បតិ៍នេះ។ក្រុម អ្នកភូមិ ក៏បានធ្វើញត្តិ ផ្តិតស្នាមមេដៃ ដើម្បីសុំឲ្យរដ្ឋាភិបាល និងអាជ្ញាធរ បញ្ឈប់ការចោទប្រកាន់ ចាប់ខ្លួន និងដោះស្រាយបញ្ហាដីធ្លីឲ្យមានភាពយុត្តិធម៌។ ញត្តិស្នាមមេដៃនោះ ត្រូវបានប្រគល់ជូនអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ដែលកំពុងបំពេញទស្សនកិច្ចរយៈពេល ៥ ថ្ងៃ នៅកម្ពុជា។
អ្នកដែលតវ៉ារឿងដីធ្លី ©RFI/ស៊ីវ ចាន់ណា
ក្នុងសន្និសីទកាសែតនៅអង្គការអាដហុក ក្នុងទីក្រុងភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ មានតំណាងអ្នកភូមិប្រមាណ ១០០ នាក់ មកពី ១៥ ខេត្តក្រុង បានថ្លែងការណ៍ថា ពួកគេជាជនរងគ្រោះ និងទទួលរងនូវអំពើអយុត្តិធម៌ ក្នុងទំនាស់ដីធ្លី។ អ្នកភូមិបឹងកក់ ដែលតវ៉ារឿងដីធ្លីយូរឆ្នាំមកហើយ ក៏បានចូលរួមជាមួយអ្នកភូមិ ដែលមានរឿងទំនាស់ដីធ្លី នៅតំបន់ដីសម្បទានសេដ្ឋកិច្ច ដូចជា ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ធំ ជាដើម។
ក្នុងសន្និសីទកាសែតនៅអង្គការអាដហុក ក្នុងទីក្រុងភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ មានតំណាងអ្នកភូមិប្រមាណ ១០០ នាក់ មកពី ១៥ ខេត្តក្រុង បានថ្លែងការណ៍ថា ពួកគេជាជនរងគ្រោះ និងទទួលរងនូវអំពើអយុត្តិធម៌ ក្នុងទំនាស់ដីធ្លី។ អ្នកភូមិបឹងកក់ ដែលតវ៉ារឿងដីធ្លីយូរឆ្នាំមកហើយ ក៏បានចូលរួមជាមួយអ្នកភូមិ ដែលមានរឿងទំនាស់ដីធ្លី នៅតំបន់ដីសម្បទានសេដ្ឋកិច្ច ដូចជា ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ធំ ជាដើម។
ក្រុមអ្នកភូមិលើកឡើងថា ការដោះស្រាយជម្លោះដីធ្លីកន្លងមក គ្មានលទ្ធផលសមរម្យ ដែលអាចទទួលយកបានទេ។ តែអាជ្ញាធរពាក់ព័ន្ធ តែងតែអូសបន្លាយពេលវេលា និងលំអៀងទៅខាងក្រុមហ៊ុន ឬអ្នកមានអំណាច។
ជាមួយនឹងការលើកឡើងខាងលើ ក្រុមអ្នកភូមិរងគ្រោះ បានអះអាងថា ការងើបទាមទារតវ៉ា ដើម្បីការពារទ្រព្យសម្បត្តិដីធ្លីពីការរំលោភបំពានដោយអយុត្តិធម៌ និងសូមអន្តរាគមន៍ពីរដ្ឋអំណាចក្នុងពេលកន្លងមក អ្នកភូមិបែរជាត្រូវបង្ក្រាប និងទទួលរងការចោទប្រកាន់ពីតុលាការ ដោយអយុត្តិធម៌បំផុត។
សមាគមការពារសិទ្ធិមនុស្ស អាដហុក ក៏បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះតុលាការ ដែលបានចោទប្រកាន់ ចាប់ខ្លួន និងឃុំខ្លួនប្រជាពលរដ្ឋក្រីក្រ ក្នុងទំនាស់ដីធ្លី ជាមួយអ្នកមានអំណាច ឬថៅកែក្រុមហ៊ុន។
អាដហុក លើកឡើងថា តុលាការ បានចោទប្រកាន់ ចាប់ខ្លួន និងឃុំខ្លួនប្រជាពលរដ្ឋក្រីក្រ ក្នុងទំនាស់ដីធ្លី ដោយពុំបានធ្វើការស៊ើបអង្កេតឲ្យបានហ្មត់ចត់ និងមិនបានប្រមូលភស្តុតាងឡើយ។ ក្នុងរឿងជម្លោះដីធ្លី តុលាការក៏មិនបានដោះស្រាយជូនប្រជាពលរដ្ឋ ឲ្យទទួលបានយុត្តិធម៌ទាល់តែសោះ។
តាមការកត់ត្រារបស់សមាគម អាដហុក គិតពីដើមឆ្នាំ២០១១ រហូតដល់បច្ចុប្បន្ន យ៉ាងហោចណាស់ មានប្រជាពលរដ្ឋក្រីក្រ ក្នុងទំនាស់ដីធ្លីចំនួន ១២៤ នាក់ ត្រូវបានតុលាការចេញដីកាកោះ និងចោទប្រកាន់ពីបទព្រហ្មទណ្ឌ។ ក្នុងនោះ មាន ៣៦ នាក់ ត្រូវបានចាប់ខ្លួន ១៨ នាក់ កំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារ និង ៨៨ នាក់ កំពុងរត់គេចខ្លួនពីការតាមចាប់របស់តុលាការ។
ក្រៅតែពីថ្លែងការណ៍ខាងលើ ក្រុមអ្នកភូមិ ដែលមានទំនាស់ដីធ្លី ក៏បានប្រមូលស្នាមមេដៃ ភ្ជាប់ជាមួយញត្តិ ដាក់ជូនលោក ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីជួយអន្តរាគមទៅរដ្ឋាភិបា៕
BY: RFI
No comments:
Post a Comment
yes