សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 10, 2011


តុលាការខេត្តបន្ទាយមានជ័យ ឃុំខ្លួនចាងហ្វាង

កាសែត អំណាចប្រជាជន បណ្ដោះអាសន្នករណី

ក្លែងលិខិតសាធារណៈ​
ដោយ៖ អ ពៅ
​បន្ទាយមានជ័យ ៖ ចៅក្រម​សាលា​ដំបូង​ខេត្ត​បន្ទាយ​មានជ័យ​សម្រេច​ឃុំ​ខ្លួន​ចាង ហ្វាង​កាសែត​ អំណាច​ប្រជាជន​កាល​ពី​វេលា​ម៉ោង​៤ ​និង ​៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​០៩​ខែ​មិថុនា​​ ឆ្នាំ​២០១១​បន្ទាប់​ពី​កោះហៅ​ឲ្យ​ចូល​ខ្លួនដល់​សាលាដំបូង​ខេត្ត​លើ​សំណុំ​ រឿង​ក្លែង​លិខិត​សាធារណៈ​(លិខិត មន្ត្រី​ក្រសួង​
ព័ត៌មាន)។

តាម​ប្រភព​ព័ត៌មាន​ដែល​ កម្ពុជា​ថ្មី​ទទួល​បាន​ ពី​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ​គឺ​លោក ​គង់​ សំណាង​ ហៅ ​ឈីក ​ចាងហ្វាង​ការ​ផ្សាយ​កាសែត​អំណាច​ប្រជជន​ ដែល​មាន​អាស័យដ្ឋាន​​នៅ​ក្រោយ​សាលា​ខេត្ត​បន្ទាយមានជ័យ​ និង​ជិត​សាលាដំបូង​ខេត្ត​ក្នុង​សង្កាត់​កំពុងស្វាយ​ ក្រុងសិ​រីសោភ័ណ ​ត្រូវ​បាន​លោក​ចៅក្រម​ ពេជ្រ វិជ្ជាធរ​ បាន​កោះហៅ​​ចូល​ខ្លួន​ រួច​បង្គាប់​ឲ្យ​ប៉ូលិស​ការិយាល័យ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត​​ នាំ​ខ្លួន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ ខេត្ត​ដើម្បី​រង់ចាំ​ស៊ើប​អង្កេត​បន្ត​ ទាក់ទិន​នឹង​ក្លែង​លិខិត​សារធារណ​( លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន)​

លោក ​គង់ សំណាង ​ចាងហ្វាង​កាសែត​អំណាច​ប្រជាជន​ លោក​តែង​តែរត់​ការ​រឿង​ដី​ក្នុង​និង​ក្រៅ​តុលាការ​។ តែ​ឥឡូវនេះ​ បែរ​ជា​ជាប់​ឃុំ​ដោយ​សារ​តុលាការ​វិញ។​ តាម​ប្រភព​ព័ត៌មាន​ដែល​កម្ពុជា​ថ្មី​ទទួល​បាន​ក្នុង​រឿង​នេះ​ គឺ​លោក ​គង់ ​សំណាង ​បាន​ក្លែង​លិខិត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​ដាក់​​កាត​ កាសែត​ឲ្យ​ភ្នាក់​ងារ​របស់​ខ្លួន៕​

ពីគេហទំព័រ៖ កម្ពុជាថ្មី

No comments:

Post a Comment

yes