តុលាការខេត្តបន្ទាយមានជ័យ ឃុំខ្លួនចាងហ្វាង
កាសែត អំណាចប្រជាជន បណ្ដោះអាសន្នករណី
ក្លែងលិខិតសាធារណៈ
ដោយ៖ អ ពៅបន្ទាយមានជ័យ ៖ ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យសម្រេចឃុំខ្លួនចាង ហ្វាងកាសែត អំណាចប្រជាជនកាលពីវេលាម៉ោង៤ និង ៤៥នាទីល្ងាចថ្ងៃទី០៩ខែមិថុនា ឆ្នាំ២០១១បន្ទាប់ពីកោះហៅឲ្យចូលខ្លួនដល់សាលាដំបូងខេត្តលើសំណុំ រឿងក្លែងលិខិតសាធារណៈ(លិខិត មន្ត្រីក្រសួង
ព័ត៌មាន)។
តាមប្រភពព័ត៌មានដែល កម្ពុជាថ្មីទទួលបាន ពីសាលាដំបូងខេត្តបន្ទាយមានជ័យ គឺលោក គង់ សំណាង ហៅ ឈីក ចាងហ្វាងការផ្សាយកាសែតអំណាចប្រជជន ដែលមានអាស័យដ្ឋាននៅក្រោយសាលាខេត្តបន្ទាយមានជ័យ និងជិតសាលាដំបូងខេត្តក្នុងសង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ត្រូវបានលោកចៅក្រម ពេជ្រ វិជ្ជាធរ បានកោះហៅចូលខ្លួន រួចបង្គាប់ឲ្យប៉ូលិសការិយាល័យកម្រិតស្រាលនៃស្នងការនគរបាលខេត្ត នាំខ្លួនបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ ខេត្តដើម្បីរង់ចាំស៊ើបអង្កេតបន្ត ទាក់ទិននឹងក្លែងលិខិតសារធារណ( លិខិតរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន)
លោក គង់ សំណាង ចាងហ្វាងកាសែតអំណាចប្រជាជន លោកតែងតែរត់ការរឿងដីក្នុងនិងក្រៅតុលាការ។ តែឥឡូវនេះ បែរជាជាប់ឃុំដោយសារតុលាការវិញ។ តាមប្រភពព័ត៌មានដែលកម្ពុជាថ្មីទទួលបានក្នុងរឿងនេះ គឺលោក គង់ សំណាង បានក្លែងលិខិតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដាក់កាត កាសែតឲ្យភ្នាក់ងាររបស់ខ្លួន៕
ពីគេហទំព័រ៖ កម្ពុជាថ្មី
No comments:
Post a Comment
yes