Monday, June 27, 2011

កម្មករសហគ្រាស លឹម ហ៊ាង ប្រកាសធ្វើកូដកម្ម

កំពង់ស្ពឺ៖ កម្មករ​ប្រហែល ៣០០​នាក់​មក​ពី​សហគ្រាស​ លឹម ហ៊ាង នឹង​ធ្វើ​បាតុ​កម្ម​នៅថ្ងៃទី​២៨ ខែមិថុនា នៅមុខ​សហគ្រាស​នេះ​ក្នុង​ស្រុកឧត្តុង​ ខេត្ត​កំពង់ស្ពឺ ដើម្បីទាមទារឲ្យ​សហ​គ្រាស​មួយ​នេះ​ អនុញ្ញាត​ឲ្យ​កម្មករ​មួយ​ចំនួន​ត្រឡប់​មក​ធ្វើ​ការ​វិញ​ និង​ផ្លាស់​ប្តូរ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន។

​លោក ស ម៉ូរ៉ា ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា​ ​បាន​ឲ្យ​ដឹង​ថា​៖ «ដោយ​សារ​តែ​ការ​បន្ត​រំលោភ​សិទ្ធិ​កម្មករ​ និង​សហជីព​ក្នុងសហគ្រាស​ លឹម ហ៊ាង និង​ការ​ខក​ខាន​មិន​បានសម្រុះ​សម្រួល​គ្នា​ក្នុង​រយៈ​ពេល​១៥​ថ្ងៃ​របស់​ ក្រសួង​ការងារ​ ពួកគេ​សម្រេច​ចិត្ត​ផ្ញើ​លិខិត​ជូន​ដំណឹងជា​មុន​អំពី​ការ​ធ្វើ​កូដកម្ម​របស់​ កម្មករ​នៅ​ថ្ងៃ​អ​ង្គារ​នៅ​មុខ​សហគ្រាស​នេះតែ​ម្តង»។

​លោក​បាន​បន្ថែម​ទៀត​ថា៖​ «មាន​ប្រាំ​ចំនុច​ដែល​យើង​ទាមទារ​ឲ្យ​ខាង​សហ​គ្រាសធ្វើ​ឲ្យ​យើង​ ដូចជា​អនុញ្ញាត​ឲ្យ​កម្មករ ៨​នាក់​ត្រឡប់​មក​ធ្វើ​ការ​ដូច​ដើម​វិញ បន្ទប់​ពី​ពួក​គេ​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ ឈប់​បង្ខំ​កម្មករ​ឲ្យធ្វើ​ការ​ថែម​ម៉ោង  ផ្តល់​ប្រាក់​ប្រចំា​ថ្ងៃ​ដូច​គ្នា​សម្រាប់​កម្មការិនី និង​បុរស​ដែល​ធ្វើ​ការ អនុញ្ញាត​ឲ្យ​កម្មករ​ឈប់​សម្រាក​នៅ​ថ្ងៃ​បុណ្យ​ជាតិ និង​ឈប់​កាត់​លុយ​អាហារ»។

ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes