Monday, June 27, 2011

កម្ពុជានាំមុខថៃលើផែនការគ្រប់គ្រង
ប្រាសាទព្រះវិហារ

ភ្នំពេញ៖ យោង​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថៃ​ បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​បាន​ធ្វើ​ដំណើរ​ទៅ​មុខ​មួយ​ជំហាន​ទៀត ក្នុង​ការ​នាំ​យក​ផែនការ​គ្រប់​គ្រងប្រាសាទ
ព្រះវិហារ​របស់​ខ្លួន ដាក់​ក្នុង​កិច្ច​​នៃ​មជ្ឈ​មណ្ឌល​​បេតិក​ភណ្ឌ​ពិភព​លោក​របស់​អង្គការ​ យូណេស្កូ នៅ​រដ្ឋ​ធានី​ប៉ារីស​ ប្រទេស​បារាំង កាល​ពី​យប់​ថ្ងៃ​ទី​២៥ ខែ​មិថុនា​នេះ។

​កាសែត​បាងកក ប៉ុស្តិ៍​របស់​ថៃ បាន​និយាយ​ថា បើ​ទោះ​បី​ជា​គណៈ​ប្រតិភូ​ថៃ​បាន​ព្យាយាម​បញ្ចុះ​បញ្ជូល​ឲ្យ​គណៈ​កម្មាធិការ ​បេតិក​ភណ្ឌ​ពិភព​លោក ពន្យារ​ពេល​ទទួល​យក​ផែនការ​គ្រប់​គ្រង​ប្រាសាទ​ព្រះវិហារ​យ៉ាង​ណា​ក៏​ដោយ ក៏​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ បាន​សម្រេច​ចិត្ត​នាំ​យក​ផែនការ​គ្រប់​គ្រង​របស់​កម្ពុជា​ដាក់​ចូល​ក្នុង​ កិច្ច​ប្រជុំ​នៅ​ថ្ងៃ​នេះ។

ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes