សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, June 29, 2011

កម្ពុជាមិនមានមហិច្ឆិតាឈ្លានពានទឹកដី សៀម ទេ

បណ្តាញ​ប្រជា​ជន​កម្ពុជា​ដើម្បី​សន្តិភាព​ដែល​មាន​សមា​ជិក​អង្គការ សមាគម​មិន​មែន​រដ្ឋា​ភិ​បាល និង​សហជីព ដែល​មាន​ចំនួន​១៤៩​នៅ​ថ្ងៃ​ទី២៨​ មិថុនា​
ឆ្នាំ២០១១​បាន​ធ្វើ​ការ​ច្រាន​ចោល​ចំពោះ​ការ​លើក​ឡើង​របស់​មេ​ចលនា​អាវ​លឿង​ថៃ​លោក​សុមគៀត ផុងផៃប៉ូន ដែល​ថា “កម្ពុជា​ជា​ទីតាំង​របស់​ក្រុម​អាវ​ក្រហម​ថៃ​ធ្វើ​ជា​មូល​ដ្ឋាន​ក្នុង​កា​តស៊ូ​ជា​មួយ​រដ្ឋាភិបាល​ថៃ” ការ​លើកឡើង​នេះ​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់​ប្រាស​ចាក​ពី​ការ​ពិត​។

​អង្គ​ការ សមាគម និង​សហជីព​ចំនួន​១៤៩ ដែល​ជា​សមាជិក​នៃ​បណ្តាញ​ប្រជាជន

កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៏​រួម​មួយ​ដោយ​បាន​ធ្វើ​ការ​ច្រាន​ចោល​ចំពោះ​ការ​លើក​ឡើង​របស់​លោក សុមកៀត ផុងផៃប៉ូន មេ​ចលនា​អាវលឿង​ថៃ​ដែល​ថា​ប្រទេស​កម្ពុជា​ជា​ទីតាំង​ដើម្បី​អោយ​ក្រុម​អាវក្រហម​ថៃ ធ្វើ​ជា​មូល​ដ្ឋាន​ក្នុង​ការ​ផ្តួល​រំលំ​រដ្ឋាភិ​បាល​ថៃនោះ​ គឺ​ជា​ការ​លើក​ឡើង​ដោយ​គ្មាន​មូល​ដ្ឋាន និង​គតិ​ច្បាប់​ទាល់​តែ​សោះ និង​ជា​អំពើ​ចេត​នា​បង្ក​ជម្លោះ និង​ទម្លាក់​បញ្ហា​មក​លើ​កម្ពុជា ដើម្បី​ជា​លេស​ឈាន​ទៅ​រក​ការ​ប្រើ​កំលាំង​ទ័ព
ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា នៅ​ពេល​ដែល​ពួក​គេ​កំពុង​ធ្វើ​យុទ្ធ​នា​ការ
រក​សម្លេង​ឆ្នោត​គាំ​ទ្រ​លោក អាប់ភីស៊ីត នាយក​រដ្ឋម​ន្ត្រី​ចាំ​ផ្ទះ ៕

No comments:

Post a Comment

yes