សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, June 29, 2011

គណៈកម្មការការបោះឆ្នោតរបស់ថៃ
ពេញចិត្តនិង «ការបោះឆ្នោតជាមុន»
ក្រុង​បាង​កកៈ ប្រធាន​គណៈ​កម្ម​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​(EC)​ លោក​ អភិឆាត សុខា​កាណុង បាន​​និយាយ​ថា EC​ របស់​​ថៃ ពេញ​ចិត្ត​នឹង​ការ​បោះ​ឆ្នោត​ជា​មុន ជា​រួម​​ទូទាំង​ប្រទេស​ ដោយ​ពណ៌​នាថា វា​មាន​លក្ខណៈ​រលូន​ ដោយ​មាន​ការ​បំផ្លាញ​សន្លឹក​ឆ្នោត​តែ​ពីរ​ករណី​គត់ ត្រូវ​បាន​រាយ​ការណ៍​។

​បន្ទាប់​ពី​ការ​បោះ​ឆ្នោត បាន​បញ្ចប់​នៅ​វេលា​ម៉ោង​​៣​រសៀល សន្លឹក​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ក្រៅ​មណ្ឌល​​ត្រូវ​បាន​ប្រគល់​ឲ្យ​ ខេត្ត តាម​ប្រៃ​សណីយ​ថៃ ខណៈ​ប្រធាន​ EC ដែល​ឃ្លាំ​មើល​ការ​ដឹក​​ជញ្ជូន​បាន​សម្តែងការ​ពេញ​ចិត្ត​របស់​លោក​ ដោយ​និយាយ​ថា ដំណើរ​ការ​ទាំង​មូល​​មាន​តម្លា​ភាព​និង​បាន​ធ្វើ​ឡើង​នៅ​ក្រោម​ការ​ឃ្លាំ​ មើល​ពី​ក្រុម​មន្រ្តី​ប៉ូលិស​ និង​ក្រុម​សមាជិក​បុគ្គលិក​​ទី​ភ្នាក់​ងារ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​ឯ​ ស្ថានីយ​នីមួយ​ៗ​។

​លោក បាន​បញ្ជាក់​ថា ក្រុម​អ្នក​តំណាង​មក​ពី​គណ​បក្ស​នយោបាយ​ និង​ប្រព័ន្ធ​ឃោសនា​បាន​សង្កេត​មើល​ប្រតិបត្តិការ​ទាំង​មូល​។

​លោក​បាន​បញ្ជាក់​ថា ករណី​ហែក​សន្លឹក​ឆ្នោត​ពីរ​ ដែល​រំលោភ​ច្បាប់​បោះ​ឆ្នោត​ត្រូវ​គេ​រាយ​ការណ៍​ ហើយ​លោក ​ទទួល​បាន​របាយ​ការណ៍​ពេញ​លេញ​កាល​ពី​ថ្ងៃ​ចន្ទ​។ ​ ​យ៉ាង​ហោច​ណាស់​មាន​មួយ​ករណី​ក្នុង​ចំណោម​ករណី​ជា​ច្រើន​​ វា​ទំនង​ជា​មាន​ការ​យល់​ច្រឡំ​​ធម្មតា​ដែល​មាន​ការ​​ពាក់​ព័ន្ធ​នឹង​សន្លឹក​ ឆ្នោត​ដែល​មាន​គេ​គូស​សញ្ញា​រួច​ហើយ។

​ក្នុង​រដ្ឋ​ធានី អគ្គ​លេខា​អចិន្រៃ្តយ៍​របស់​រដ្ឋ​បាល​ក្រុង​បាង​កក លោក ឆារឺន​រ៉ាត់ជូទីកន បាន​និយាយ​ថា ឧបសគ្គ​តូច​តាច​ បាន​កើត​ឡើង​នៅ​ស្រុក រាជា​ទេវី​នៅ​ពេល​ដែល​ឈ្មោះ​មនុស្ស​ប្រមាណ​១០០​នាក់ មិន​ត្រូវ​បាន​គេ​រក​ឃើញថា​បាន​ចុះ​ឈ្មោះ​នៅ​ក្នុង​ប្រព័ន្ធ​បោះ​ឆ្នោត​ ជាមុន​នេះ​។ អ្នក​បោះ​ឆ្នោត​ទាំង​នោះ​ក្រោយ​មក ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បោះ​ឆ្នោត បន្ទាប់​​ពី​ឯក​សារ​របស់​ពួក​គេ ត្រូវ​បាន​គេ​ផ្ទៀង​ផ្ទាត់​។

​ការ​ស្ទះ​ចរាចរណ៍​ ត្រូវ​បាន​រាយ​ការណ៍​ថា​កើត​មាន​នៅ​ខាង​ក្រៅ​ស្ថានីយ​ខ្លះ​ៗ​ក្នុង​ក្រុង​ បាង​កក​ និង​ខេត្ត​ជា​ច្រើន​ដែល​នៅ​ក្បែរ​ ថ្វី​បើ​សាលាក្រុង​ បាន​និយាយ​ថា អ្នក​បោះ​ឆ្នោត​មិន​ដល់​៦០​ភាគ​រយ​មក​​ពីបណ្តាខេត្ត ដែល​​បាន​ចុះ​ឈ្មោះ​បោះ​​ឆ្នោត​ជា​មុន​នៅ​ក្រុង​បាង​កក​បាន​បោះ​​ឆ្នោត​។ ប៉ូលិស​ប្រមាណ​២០​នាក់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សម្រួល​ដល់​ការ​ស្ទះចរាចរណ៍​នេះ​ដែល​មាន​ប្រវែង លាត​សន្ធឹង​ជា​ច្រើន​គីឡូ​ម៉ែត្រ​។

​មនុស្ស​ប្រមាណ​៤​ម៉ឺន​នាក់ ​បាន​ចេញ​មក​បោះ​ឆ្នោត​នៅ​បណ្ឌិត​សភានាវា​ជើង​ទឹក​នៅ​ស្រុក​មឿង​ក្នុង​ខេត្ត​សមុទ្រ​សាគរ​។

​ចរាចរណ៍ ក៏​ស្ទះ​នៅ​ខាង​ក្រៅ​មណ្ឌល​បោះ​ឆ្នោត​មួយ​កន្លែង​នៅ​ស្រុក បាង កាពី ជា​ទី​ដែល​មនុស្ស​ជាង​១០​ម៉ឺន​នាក់ បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជា​មុន​។

​នៅ​ស្រុកឌីន​ដែង បេក្ខ​ជន​សមាជិក​សភា និង​បក្ខពួក​៣០​នាក់ ចង់​ពិនិត្យ​មើល​ការ​បោះ​ឆ្នោត​នៅ​ទី​នោះ​ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​មន្រ្តី​ប៉ូលិស​ហាមប្រាម បណ្តាល​ឲ្យ​មាន​ការ​ដាក់​ពាក្យ​បណ្តឹង​ទៅ​ប៉ូលិស​ដោយ​បេក្ខ​ជន​រូប​នោះ​។ នៅបាង​ណា ការ​ស៊ើប​អង្កេត​កំពុង​តែ​ដំណើរ​ការ​នៅ​ពេល​ដែល​អ្នក​បោះ​ឆ្នោត​ម្នាក់ បាន​ហែក​សន្លឹក​ឆ្នោត​របស់​ខ្លួន​ និង​ចង់​បាន​សន្លឹក​ឆ្នោត​ថ្មី​​ដោយ​សារតែ​ការ​យល់​ខុស​នៅ​ក្នុង​នីតិ​វិធី ​នៃ​ការ​បោះ​ឆ្នោត​។

​លោក​ឆារឺនរ៉ាត់ បាន​បញ្ជាក់​ថា បញ្ហា​ទាំង​នេះ នឹង​ត្រូវ​រៀន​សូត្រ​សម្រាប់​ការ​កែ​លម្អ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ទូទៅ​នៅ​ ថ្ងៃ​ទី​៣ កក្កដា​។

​នៅ​កន្លែង​ផ្សេង​ៗ​ទៀត អគ្គ​លេខា​ធិការ​EC លោក សុធិ​ពល ថាវីឆៃកន បានថ្លែង​ថា បរិយាកាស​បោះ​ឆ្នោត​ជា​មុន​នៅ​ខេត្ត​ ប៉ា​ធុម​ថានី មាន​លក្ខណៈ​រស់​រវើក ​រីឯ​ក្នុង​ខេត្ត​សមុទ្រ​ប្រាកន អ្នក​បោះ​ឆ្នោត​១០​នាក់ បាន​ជួប​បញ្ហា​ឈ្មោះ​៕ NR

ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes