អាមេរិកបន្ទោសភាពព្រងើយកន្តើយរបស់
កម្ពុជា ចំពោះការប្រយុទ្ធប្រឆាំងសកម្មភាព
ជួញដូរមនុស្ស
ពលករខ្មែរដែលត្រូវចាប់បញ្ជូនមកកាន់ប្រទេសវិញកន្លងមក
របាយការណ៍ចុងក្រោយបង្អស់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដែល ត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបានដាក់ការស្ដី បន្ទោសប្រទេសកម្ពុជាពីភាពព្រងើយកន្តើយចំពោះការចាត់វិធានការ ប្រឆាំងការជួញដូរមនុស្សនិងចាត់វិធានការជួយជនរងគ្រោះក្នុងអំពើ ជួញដូរ។
របាយការណ៍នោះបានលើកឡើងថា នៅក្នុងឆ្នាំ២០១០-២០១១ប្រទេសកម្ពុជាមិនបានបង្ហាញការវិវឌ្ឍន៍ទៅ មុខក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់ប្រឆាំងបទឧក្រិដ្ឋ នៃការជួញដូរមនុស្ស។ គឺទាំងការទប់ស្កាត់ការជួញដូរមនុស្សនិងការការពារជនរងគ្រោះពុំ បានប្រសើរឡើងទេ។
ជាមួយគ្នាក្រសួងការបរទេសអាមេរិកក៏បានកត់សម្គាល់ឃើញផងដែរថា ទម្រង់នៃការជួញដូរមនុស្សធំៗនៅក្នុងប្រទេសកម្ពុជារួមមានការជួញ ដូរបុរសរាប់ម៉ឺននាក់ដោយខុសច្បាប់ចូលប្រទេសថៃ ដើម្បីធ្វើការងារនៅតាមទូកនេសាទ, កសិដ្ឋានឬក៏តាមរោងចក្រនានា ខណៈដែលការជួញដូរស្រ្ដី និងកុមារពីតាមភូមិនានាមកកាន់ទីក្រុងភ្នំពេញដើម្បីធ្វើអាជីវកម្ម ផ្លូវភេទនៅតែកើតមានជាទូទៅ។ ដោយបានអត្ថាធិប្បាយថា ពលករនិងអ្នកបម្រើតាមផ្ទះរាប់ពាន់នាក់ដែលត្រូវបានបញ្ជូនទៅក្រៅ ប្រទេសជារឿយៗត្រូវបានជួញដូរដោយក្រុមហ៊ុនជ្រើសរើសពលករមួយចំនួន។
របាយការណ៍នោះក៏បានបន្តលើកឡើងទៀតថា ក្រុមមន្រ្ដីបានធ្វើការកាត់ទោសករណីជួញដូរមនុស្ស៧២ករណី និងកាត់ឲ្យជនល្មើសជាប់ទោស២០នាក់ដែលការកាត់ទោសនោះគឺ១៦ករណី តិចជាងរយៈពេលដូចគ្នានេះកាលពីឆ្នាំ២០០៩។
ភាពមិនរវីរវល់ចំពោះបញ្ហានេះ ត្រូវបានក្រសួងការបទេសសហរដ្ឋអាមេរិកកត់សម្គាល់ថា ត្រូវបានរារាំងដោយអំពើពុករលួយដែលមាននៅគ្រប់លំដាប់ថ្នាក់របស់ រដ្ឋាភិបាលនេះ។ របាយការណ៍នោះក៏បាននិយាយទៅដល់បណ្ដាក្រុមហ៊ុនបញ្ជូនពលករទៅ បម្រើការនៅបរទេសមួយចំនួនដែលបានបំពានច្បាប់ប៉ុន្ដែពុំដែលត្រូវ បានរដ្ឋាភិបាលអើពើឡើយ។ «រដ្ឋាភិបាលពុំដែលកាត់ទោសក្រុមហ៊ុនជ្រើសរើសពលករណាមួយដែលជាប់ ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ឬក៏ការជ្រើសរើសពលករដោយបោកប្រាសទេ។
លោក សំលៀង សិលា នាយកអង្គការសកម្មភាពដើម្បីកុមារដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ របស់ប្រទេសកម្ពុជាបានគាំទ្រចំពោះរបាយការណ៍នេះ, ហើយបាននិយាយថា «អំពើពុករលួយនៅតែបានរារាំងការកាត់ទោសជនល្មើសនិងអ្នកជួញដូរ មនុស្សដែលមានប្រាក់និងមានអំណាច»៕
ពីសារព័ត៌មានសេរី
No comments:
Post a Comment
yes