Wednesday, June 29, 2011

អាមេរិកបន្ទោសភាពព្រងើយកន្តើយរបស់
កម្ពុជា ចំពោះការប្រយុទ្ធប្រឆាំងសកម្មភាព
ជួញដូរមនុស្ស

ពលករខ្មែរដែលត្រូវចាប់បញ្ជូនមកកាន់ប្រទេសវិញកន្លងមក

​របាយ​ការណ៍​ចុង​ក្រោយ​បង្អស់​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក​ដែល​ ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពីថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​បាន​ដាក់​ការ​ស្ដី​ បន្ទោស​ប្រទេស​កម្ពុជា​ពី​ភាព​ព្រងើយ​កន្តើយ​ចំពោះ​ការ​ចាត់​វិធានការ​ ប្រឆាំង​ការជួញ​ដូរ​មនុស្ស​និង​ចាត់​វិធាន​ការ​ជួយ​ជន​រងគ្រោះ​ក្នុង​អំពើ​ ជួញ​ដូរ។

​របាយ​ការណ៍​នោះ​បាន​លើក​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​២០១០-២០១១​ប្រទេស​កម្ពុជា​មិន​បាន​បង្ហាញ​ការវិវឌ្ឍន៍​ទៅ​ មុខ​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​អនុវត្តច្បាប់​ប្រឆាំង​បទ​ឧក្រិដ្ឋ នៃ​ការ​ជួញ​ដូរ​មនុស្ស។ គឺ​ទាំង​ការ​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​និង​ការ​ការពារ​ជន​រងគ្រោះ​ពុំ​ បាន​ប្រសើរ​ឡើង​ទេ។

​ជាមួយ​គ្នា​ក្រសួង​ការ​បរទេស​អាមេរិក​ក៏​បាន​កត់​សម្គាល់​ឃើញ​ផង​ដែរ​ថា ទម្រង់​នៃ​ការ​ជួញ​ដូរ​មនុស្ស​ធំៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​រួម​មាន​ការ​ជួញ ដូរ​បុរស​រាប់​ម៉ឺន​នាក់​ដោយ​ខុស​ច្បាប់​ចូល​ប្រទេស​ថៃ​ ដើម្បី​ធ្វើ​ការ​ងារ​នៅ​តាម​ទូក​នេសាទ, កសិដ្ឋាន​ឬក៏​តាម​រោងចក្រ​នានា​ ខណៈ​ដែល​ការ​ជួញ​ដូរ​ស្រ្ដី និង​កុមារ​ពី​តាម​ភូមិ​នានា​មក​កាន់​ទីក្រុង​ភ្នំពេញ​ដើម្បី​ធ្វើ​អាជីវកម្ម ​ផ្លូវ​ភេទ​នៅ​តែ​កើត​មាន​ជាទូទៅ។ ដោយ​បាន​អត្ថាធិប្បាយ​ថា ពលករ​និង​អ្នក​បម្រើតាម​ផ្ទះ​រាប់ពាន់​នាក់​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ក្រៅ​ ប្រទេស​ជា​រឿយៗ​ត្រូវ​បាន​ជួញ​ដូរ​ដោយ​ក្រុមហ៊ុន​ជ្រើស​រើស​ពលករ​មួយ​ចំនួន។

​របាយ​ការណ៍​នោះ​ក៏​បាន​បន្ត​លើក​ឡើង​ទៀត​ថា ក្រុម​មន្រ្ដី​បាន​ធ្វើ​ការ​កាត់​ទោស​ករណី​ជួញ​ដូរ​មនុស្ស​៧២​ករណី និង​កាត់​ឲ្យ​ជន​ល្មើស​ជាប់ទោស​២០​នាក់​ដែល​ការ​កាត់​ទោស​នោះ​គឺ​១៦​ករណី​ តិច​ជាង​រយៈ​ពេល​ដូចគ្នា​នេះ​កាល​ពី​ឆ្នាំ​២០០៩។

​ភាព​មិន​រវី​រវល់​ចំពោះ​បញ្ហា​នេះ ត្រូវ​បាន​ក្រសួង​ការ​បទេស​សហរដ្ឋអាមេរិក​កត់​សម្គាល់​ថា ត្រូវ​បាន​រារាំង​ដោយ​អំពើ​ពុករលួយ​ដែល​មាន​នៅ​គ្រប់​លំដាប់​ថ្នាក់​របស់​ រដ្ឋាភិបាល​នេះ។ របាយ​ការណ៍​នោះ​ក៏​បាន​និយាយ​ទៅ​ដល់​បណ្ដា​ក្រុមហ៊ុន​បញ្ជូន​ពលករ​ទៅ​ បម្រើការ​នៅ​បរទេស​មួយ​ចំនួន​​ដែល​បាន​បំពាន​ច្បាប់​ប៉ុន្ដែ​ពុំ​ដែល​ត្រូវ​ បាន​រដ្ឋាភិបាល​អើពើ​ឡើយ។ «រដ្ឋាភិបាល​ពុំ​ដែល​កាត់​ទោស​ក្រុម​ហ៊ុន​ជ្រើស​រើស​ពលករ​ណា​មួយ​ដែល​ជាប់​ ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស ឬ​ក៏​ការ​ជ្រើស​រើស​ពលករ​ដោយ​បោក​ប្រាស​ទេ។

​លោក​ សំលៀង​ សិលា ​នាយក​អង្គការ​សកម្មភាព​ដើម្បី​កុមារ​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ របស់​ប្រទេស​កម្ពុជា​បាន​គាំទ្រ​ចំពោះ​របាយ​ការណ៍​នេះ, ​ហើយ​បាន​និយាយ​ថា ​«អំពើ​ពុក​រលួយ​នៅ​តែ​បាន​រារាំង​ការ​កាត់​ទោសជន​ល្មើស​និង​អ្នក​ជួញ​ដូរ​ មនុស្ស​ដែល​មាន​ប្រាក់​និង​មាន​អំណាច»៕

ពីសារព័ត៌មានសេរី

No comments:

Post a Comment

yes