សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 10, 2011

គណបក្ស សម រង្ស៊ី បង្ហាញជំហរមិនរួបរួមជាមួយ

គណបក្ស​សិទ្ធិមនុស្ស

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ី
 បើ​ទោះ​បីជា​មាន​ការ​អំពាវ​នាវ​របស់​គណ​បក្ស​សិទ្ធិ​មនុស្ស​កាល​ពី​ពេល​ថ្មីៗ​នេះ ដើម្បី​ឲ្យ​មាន​ការ​រួប​រួម​គ្នា​ឡើង​វិញ​នោះ គណ​បក្ស​សម​រង្ស៊ី​បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​យ៉ាង​ដាច់​ណាត់​មិន​រួប​រួម​ ជាមួយ​គណ​បក្ស​សិទ្ធិ​មនុស្ស​ឡើយ។

 លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណ​បក្ស​សមរង្ស៊ី​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៏​ ព័ត៌មាន​ថា គណ​បក្ស​សម​រង្ស៊ី​នឹង​មិន​អាច​រួប​រួម​ជាមួយ​គណ​បក្ស​មួយ​ដែល​ធ្វើ​ជា​ អាយ៉ង​គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​ទេ។ «អ្នក​ណា​ដែល​ទៅ​ធ្វើ​អាយ៉ង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា យើង​មិន​ប្រថុយ​ប្រថាន​ទៅ​ចរចា​ជាមួយ​មនុស្ស​មិន​ស្មោះ​ត្រង់​បែប​នេះ​ទេ»។

 ប៉ុន្តែ​​លោក យឹម សុវណ្ណ បាន​បញ្ជាក់​ថា គណ​បក្ស​សម​រង្ស៊ី​ស្វាគមន៍​មេដឹកនាំ​ដទៃ​ទៀត​ដែល​ស្មោះ​ត្រង់​នឹង​ជាតិ ស្មោះ​ត្រង់​នឹង​កម្លាំង​ប្រជាធិបតេយ្យ។

 គួរ​បញ្ជាក់​ថា កាល​ពី​ពេល​ថ្មីៗ​នេះ គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក កឹម សុខា បាន​ធ្វើ​ការអំពាវ​នាវ​មួយ​ឲ្យ​អ្នក​នយោ​បាយ​ខ្មែរ​ដែល​ចង់​ជួយ​ស្រោច​ស្រង់ ប្រទេស​ជាតិ និង​ប្រជាពល​រដ្ឋ មក​ធ្វើ​ការ​ចរចា​បង្រួប​បង្រួម​គ្នា​ឡើង​វិញ ដើម្បី​ទប់​ស្កាត់​មហិច្ឆតា​ឈ្លានពាន​ត្រួតត្រា​របស់​បរទេស និង​អំណាច​ផ្តាច់​ការ​របស់​អ្នក​នយោ​បាយ​ក្រាញ​អំណាច៕

ពីគេហទំព័រ៖ សារព័ត៌មានសេរី

No comments:

Post a Comment

yes