ក្រុមយោធាថៃប្រកាន់ជំហរលំអៀងខណៈការ
បោះឆ្នោតខិតជិតមកដល់
ទង្វើនាថ្មីៗពីក្រុមយោធាបានបង្ហាញថា លោកស្រីគួរតែធ្វើឲ្យគេបារម្ភ។ក្រុម អ្នកវិភាគនិយាយថា
ខណៈលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ប្អូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនគេបណ្តេញចេញពីអំណាច នាំមុខនៅក្នុងការឃោសនាប្រកួតប្រជែងដើម្បីក្លាយខ្លួនទៅជា នាយករដ្ឋមន្ត្រីអាណត្តិក្រោយ ក្នុងការបោះឆ្នោតនៅខែក្រោយ កងទ័ពបានបោះបង់ចោល នូវជំហរអព្យាក្រឹតរបស់ខ្លួន និងមើលទៅមានបំណងធ្វើឲ្យលោកស្រីបែកអារម្មណ៍ថា តើពួកគេអាចទៅបានឆ្ងាយប៉ុនណា គេនៅតែមិនច្បាស់។
ប្រសិនបើលោកស្រីយកឈ្នះបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាចរបស់ លោកអាភីស៊ីត វេចាជីវ៉ា និងបង្កើតរដ្ឋាភិបាលថ្មីមួយ រដ្ឋប្រហារ គឺជាជម្រើសមួយ ថ្វីបើជាជម្រើសមិនទំនង ដោយសារតែប្រឈមនឹងគ្រោះថ្នាក់នៃការទាក់ទាញក្រុមអាវក្រហមរបស់ លោក ថាក់ស៊ីន រាប់ម៉ឺននាក់ មកធ្វើការតវ៉ានៅតាមដងផ្លូវ ជាការសងសឹកនឹងការប៉ះទង្គិចបង្ហូរឈាមជាមួយទាហាន កាលពីឆ្នាំមុនក្តី។
អ្នកវិភាគ និងអ្នកការទូតភាគច្រើន បានលើកឡើងថា លោកស្រីអាចកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមយោធាដើម្បី ការពាររដ្ឋាភិបាលរបស់លោកស្រី និងរារាំងរលកថ្មីនៃកុបកម្មតាមដងផ្លូវ។
ប៉ុន្តែក្នុងពេលប៉ុន្មានថ្ងៃឈានទៅកាន់ ការបោះឆ្នោតថ្ងៃទី៣ កក្កដាប៉ុណ្ណោះ កងទ័ពកំពុងធ្វើអ្វីដែលខ្លួនអាចធ្វើបាន ដើម្បីបញ្ឈប់សន្ទុះរបស់លោកស្រី និងបំផ្លាញផែនការរបស់លោកស្រីសម្រាប់ការលើកលែងទោសជាទូទៅ ដែលនឹងបើកផ្លូវឲ្យលោក ថាក់ស៊ីន ត្រឡប់ពីនិរទេសដោយខ្លួនឯងនៅក្រុងឌូបៃ ជាទីដែលលោក រស់នៅដើម្បីគេចពីការជាប់ពន្ធនាគារ បន្ទាប់ពីត្រូវបានកាត់ទោសពីបទពុករលួយ ដែលលោកបាននិយាយថា ជាហេតុផល នយោបាយ។
ប្រមុខកងទ័ពថៃ លោក ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន-អូចា ជាឧបករណ៍នៅក្នុងរដ្ឋប្រហារ ដែលបានទម្លាក់លោក ថាក់ស៊ីន និងការវាយប្រហារដើម្បីបង្ក្រាបការបះបោរតាមដងផ្លូវរបស់ក្រុម អាវក្រហមប្រឆាំងរដ្ឋាភិបាលពីឆ្នាំ២០០៩ និង២០១០ បានថ្លែងសុន្ទរកថាក្នុងទឹកមុខមាំតាមបណ្តាញទូរទស្សន៍ដែលគ្រប់ គ្រងក្រុមយោធាពីរ កាលពីសប្តាហ៍មុន ដោយសង្កត់ធ្ងន់ថា យោធា នឹងមិនជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតទេ។ ប៉ុន្តែសាររបស់លោក មានផលផ្ទុយពីសម្តីទៅវិញ។
លោកប្រាយុទ្ធបានព្រមានថា នឹងមានការគំរាមកំហែងប្រឆាំងនឹងរបបរាជាធិបតេយ្យរបស់ប្រទេសថៃ និងបានជំរុញឲ្យសាធារណជនបោះឆ្នោតឲ្យ «មនុស្សល្អ»និងដើម្បីចៀសវាងការបោះឆ្នោតម្តងហើយម្តងទៀតដូចពី មុន ជាការនិយាយសំដៅដល់ការឈ្នះឆ្នោតមួយទសវត្សរ៍របស់ក្រុមសម្ព័ន្ធ មិត្តរបស់ថាក់ស៊ីន ។
លោក ប្រាយុទ្ធ បញ្ជាក់ថា៖ «ប្រសិនបើអ្នកអនុញ្ញាតឲ្យការបោះឆ្នោតមានលទ្ធផលដូចពេលមុននោះ អ្នកនឹងមិនទទួលបានអ្វីថ្មីឡើយ ហើយលោកអ្នកនឹងមិនបានឃើញការវិវត្តថ្មីនោះឡើយ»។
សម្តីរបស់លោកប្រាយុទ្ធ ត្រូវបានគេមើលឃើញជាទូទៅថា ជាទង្វើមួយដើម្បីបង្ខូចមុខមាត់បក្សភឿថៃ របស់លោកស្រី យីងឡាក់ និងទប់ស្កាត់សន្ទុះរបស់បក្ស បន្ទាប់ពីការស្ទង់មតិបានបង្ហាញថា បក្ស នេះទំនងជាឈ្នះឆ្នោត៕ DT
ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes