Wednesday, June 8, 2011


សាលាឧទ្ធរណ៍រន្ថាន់ឲ្យលោក សម រង្ស៊ី រកមេធាវី
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា (រូប៖PPP)


សាលា​ឧទ្ធរណ៍​របស់​ប្រទេស​កម្ពុជា​បាន​ធ្វើ​ការ​ទាមទារ​យ៉ាង​រន្ថាន់​ឲ្យ​ មេដឹកនាំ​គណបក្ស​ប្រឆាំង​រក​មេធាវី​ការពារ​ខ្លួន​ដើម្បី​ចាប់​ផ្ដើម​សវនាការ ជាថ្មី​លើ​បណ្ដឹង​ទាស់​ស្ដីពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​ក្លែង​ឯកសារ​បន្ទាប់ពី​ការ​បរាជ័យ​កាល​ពីខែ​មុន​ដោយ​សារ​គ្មាន​មេធាវី។


​ឱសានវាទ​ក្នុង​ការ​តែងតាំង​មេធាវី​នឹង​មក​ដល់​នៅ​ថ្ងៃទី១០ មិថុនា​ខាងមុខ​នេះ​ហើយ, លោក ង៉ែត សារ៉ាត​ព្រះរាជ​អាជ្ញា​មួយ​រូប​របស់​សាលា​ឧទ្ធរណ៍​បាន​និយាយ​កាល​ពីម្សិល​ មិញ​ថា «បើ​សិន​ជា​លោក​សម រង្ស៊ី​​ពុំបាន​បំពេញ​តាម​ឱសានវាទ​រយៈ​ពេល​៣០​ថ្ងៃ​ទេ​នោះ​ យើង​នឹង​ជ្រើស​រើស​មេធាវី​ម្នាក់»។ ដោយ​ថា នៅ​ពេល​មេធាវី​ការពារ​ក្ដី​ត្រូវ​បាន​តែង​តាំង​កាល​បរិច្ឆេទ​សវនាការ​នឹង​ ត្រូវ​កំណត់។



​លោក សម រង្ស៊ី​ បាន​ប្ដឹង​ទាស់​ចំពោះ​សាលក្រម​របស់​សាលា​ដំបូង​ក្រុង​ភ្នំពេញ​ដែល​បាន​កាត់​ ទោស​ឲ្យ​លោក​ជាប់​ពន្ធនាគារ​រយៈពេល​១០​ឆ្នាំ​ចំពោះ​បទ​ចោទ​ខាង​លើ។ សាលា​ឧទ្ធរណ៍​បាន​លុប​ចោល​សវនាការ​លើ​បណ្ដឹង​នេះ​កាល​ពីខែ​ឧសភា​កន្លង​ទៅ​ ដោយ​សារ​តែ​លោក សម រង្ស៊ី ពុំបាន​តែង​តាំង​មេ​ធាវី​ការពារ​ខ្លួន។



​ប៉ុន្ដែ​បើ​ទោះ​ជា​ដូច្នេះ​ក្ដី​លោក យឹម ​សុវណ្ណ​ អ្នកនាំ​ពាក្យ​គណបក្ស​សម​រង្ស៊ី​បាន​និយាយ​ថា គណបក្ស​មិន​ចាប់​អារម្មណ៏​ចំពោះ​រឿង​ក្ដី​នេះ​ទេ៕


ពីគេហទំព័រ៖ សារព័ត៌មានសេរី

No comments:

Post a Comment

yes