ធ្លាក់យន្តហោះមួយគ្រឿងនៅម៉ារ៉ុកស្លាប់80នាក់
ទីភ្នាក់ងារព័ត៌មានម៉ារ៉ុករាយការណ៍ថា យន្តហោះដឹកជញ្ជូនយោធាមួយ គ្រឿងបានធ្លាក់នៅភាគខាងត្បូង ប្រទេសម៉ារ៉ុក កាលពីយប់ថ្ងៃទី២៦ កក្កដា បណ្តាលឱ្យស្លាប់មនុស្ស៨០នាក់ ។ ទីភ្នាក់ងារព័ត៌មាន Maghreb Arabe រាយការណ៍ឱ្យដឹងទៀតថា យន្តហោះនោះជាយន្តហោះយោធា ប្រភេទ C-130 របស់កងកម្លាំងប្រដាប់អាវុធភូមិន្ទម៉ារ៉ុក បានធ្លាក់នៅតំបន់ភ្នំមួយភាគខាងត្បូងប្រទេសពេលប៉ុនប៉ងចុះចតនៅព្រលានយន្តហោះយោធាមួយ ។ ការធ្លាក់យន្តហោះនេះបណ្តាលឱ្យមនុស្សជិះ ក្នុងនោះទាំងអស់ត្រូវស្លាប់ ក្នុងនោះមានទាហាន៦០នាក់។
តាមសេចក្តីរាយការណ៍ថា យន្តហោះ C-130 នេះហោះចេញពីទីក្រុង Agandire ទៅកាន់ទីក្រុង Al-dakhla ដោយដឹកមនុស្ស៨០នាក់ ក្នុងនោះមានយោធា៦០នាក់ និង១២នាក់ជាជនស៊ីវិល និង៨នាក់ទៀតជាអ្នកបើក និងសមាជិកក្រុមយានិក។ គេនៅមិនទាន់ដឹងពីមូលហេតុច្បាស់លាសដែលបណ្តាលឱ្យយន្តហោះនេះធ្លាក់នៅឡើយប៉ុន្តែប្រភពមិនច្បាស់ការណ៍មួយថា ធ្លាក់ដោយសារអាកាសធាតុអាក្រក់៕
ពីគេហទំព័រ៖ កោះសន្តិភាព

No comments:
Post a Comment
yes