លោកតាមានជម្ងឺសរសៃប្រសាទអង្គុយចំកណ្តាលផ្លូវ
ត្រូវម៉ូតូបុកបោកក្បាលស្លាប់ភ្លាមៗ
ភ្នំពេញ ៖ លោកតាវ័យ៦២ឆ្នាំដែលប្រជាជនអះអាងថាមានជំងឺសរសៃប្រសាទយូរឆ្នាំហើ យ
បានមកអង្គុយចំកណ្ដាលផ្លូវហើយត្រូវបានម៉ូតូ ធុនធំបុកដួលបោកក្បាលស្លាប់ភ្លាមៗហើយម៉ូតូបើកគេចបាត់ស្រមោល។
បានមកអង្គុយចំកណ្ដាលផ្លូវហើយត្រូវបានម៉ូតូ ធុនធំបុកដួលបោកក្បាលស្លាប់ភ្លាមៗហើយម៉ូតូបើកគេចបាត់ស្រមោល។
គ្រោះថ្នាក់បានកើតឡើងនៅម៉ោង៧យប់ថ្ងៃទី២៦ខែកក្កដាឆ្នាំ២០១១នៅតាមបណ្ដាយផ្លូវជជាតិលេខ១ខាងលិចផ្សារវត្តមុនីប្រមាណ២០០ម៉ែត្រស្ថិតក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ។ សាក្សីបាននិយាយថាលោកតារងគ្រោះឈ្មោះ ម៉ៅ មុត អាយុ៦២ឆ្នាំ ជារៀងរាល់ថ្ងៃគាត់តែងតែមកឈរឬអង្គុយចំកណ្ដាលផ្លូវហើយត្រូវបានប្រជាជនអូសដៃគាត់មកខាងឬនាំយកទៅផ្ទះគាត់ដែលនៅជិតនោះ។ប៉ុន្តែនៅយប់កើតហេតុលោកតាបានទៅអង្គុយចំកណ្ដាលផ្លូវស្រាប់តែមានម៉ូតូធុនធំបើកពីភ្នំពេញទៅកៀនស្វាយបុកលោកតាដួលបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗតែម្ដងចំណែកម៉ូតូបង្កបានបើកគេចខ្លួនបាត់ស្រមោល៕

No comments:
Post a Comment
yes