សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 27, 2011

កម្មកររោងចក្រ អ៊ីដា អ៊ីនធើរ ប្រាយជាង១០នាក់

​ធុំក្លិនអាក្រក់ដួលសន្លប់



  រាជធានីភ្នំពេញ ៖ កម្មកររោងចក្រ​កាត់​ដេរអ៊ីដា អ៊ីនធើរប្រាយ ​ប្រហែល​១៥​នាក់​​បាន ដួលសន្លប់​​បន្ទាប់​ពី​​ត្រូវ​គេ​អះ​អាង​ថា ​មាន​ក្លិន​ជ្រលក់​អំបោះ​ជះ​ចំហាយចេញពី​រោង​ចក្រ​​វៃជា​ ប៉ាក​ ខូ​អិលធីឌី ដែល​​ហេតុការណ៍​នេះ កើតឡើង​កាលពីវេលាម៉ោង​១២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧ កក្កដា ​២០១១ ស្ថិតក្នុងភូមិ​ដើមដូង សង្កាត់ទឹកថ្លា ​ខណ្ឌសែនសុខ ហើយ​ត្រូវ​បាន​​គេ​បញ្ជូន​ទៅព្យាបាល​នៅ តាម​គ្លីនិក​ឯកជន និង​មន្ទីរ​ពេទ្យរដ្ឋ​។

 យោងតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា ​កាលពី​វេលាម៉ោង​១២​និង​៣០នាទី​ កម្មករ​រោងចក្រ​អ៊ីដាអ៊ីន​ធើរ​ប្រាយ​បាន​ហូប​បាយ​រួច ក៏នាំគ្នា​ចូលធ្វើ​ការ​ស្រាប់តែ​មានក្លិន​សាយភាយ​ចេញពី​រោង​ចក្រ​ជាប់គ្នា​នេះគឺ​ក្លិន​ជ្រលក់​អំបោះ​របស់រោង​ចក្រ​​វៃ​ជា ប៉ាក​ខូល​អិល​ធីឌី ​បង្ក​​ឱ្យកម្មករ​រោង​ចក្រ​ប្រហែល​១៥​នាក់​ដួលសន្លប់​​បន្ត​បន្ទាប់​​គ្នាត្រូវ​​បានបញ្ចូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​តាម​មន្ទីរ​ពេទ្យផ្សេង​ៗ​។ កម្មករ​​របស់​រោងចក្រ​អ៊ីដាអ៊ីន​ធើរ​ប្រាយ ​ខូអិល​ធីឌី ​ម្នាក់​បាននិយាយ​ឱ្យដឹង​ថា កាលពី​វេលា​ម៉ោង​១២ថ្ងៃ​ត្រង់​ ពួកគាត់​​ត្រូវបានសម្រាក​​នាំគ្នា​ចេញ​ទៅ​ហូបបាយ ដល់ ម៉ោង​១២​និង​៣០នាទី​ក៏នាំគ្នា​ចូលធ្វើការ​វិញ ស្រាប់តែ​មានក្លិន​អ្វីម្យ៉ាង ស្អុយចេញពី​រោងចក្រ​ជាប់នោះ ក៏​បណ្តាល​ឱ្យ កម្មករ​ប្រហែល ១៥នាក់​ដួលសន្លប់​ជា​បន្ត បន្ទាប់​។ ឃើញ​ដូចនេះ​រូប​គាត់ក៏នាំគ្នា​ចេញពី​រោងចក្រ​យ៉ាងប្រញាប់​ព្រោះ​ខ្លាច​ដួលសន្លប់​ដូច​កម្មករ​ទាំង​នោះ​។
 
 ចំណែក​មេការ​ខាង​រោងចក្រ​កាត់ដេរ​វៃ​ជា​ប៉ាក​វិញ បានច្រាន​ចោល​​ការចោទប្រកាន់​​របស់​អ្នក​ដួល​សន្លប់​ទាំង​នោះ​ថា រោងចក្រ​​របស់​ខ្លួន​​វៃ​ជាប៉ាក មិនមាន​ក្លិនអាក្រក់​ដូច្នោះទេ ​កម្មករ​ក្នុង​រោងចក្រ​ ធ្វើការ​ធម្មតា ហេតុម៉េច​ក៏​មិន​​មាន​បញ្ហា?


ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes