សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 27, 2011

ស្រ្តីជនជាតិអង្គគ្លេសម្នាក់ស្លាប់មានជំងឺបេះដូង
រ៉ាំរ៉ៃ ស្លាប់នៅខេត្តព្រះសីហនុ

​ព្រះសីហនុ: ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់​បាន​ស្លាប់​ដោយ​ជំងឺបេះដូង​រ៉ាំរ៉ៃ កាលពី​វេលា​ម៉ោង ៤ ល្ងាច ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១១ នៅក្នុង​ផ្ទះជួល​មួយកន្លែង ស្ថិតក្នុង​ក្រុមទី​១ ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ​។​

 ​ស្ត្រី​ជនជាតិ​អង់គ្លេស​នោះ ឈ្មោះ ROBSON JAY អាយុ ៥៣​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ ៣០៧១១៩០៥១ ចុះ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០០៨ ផុតកំណត់​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៩​។ 

​ជនរងគ្រោះ​មាន​ប្តី​ឈ្មោះ WOODS  DALERICHARD អាយុ ៥៥​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ ៣០៣៥៣០៣៤២ មក​កម្ពុជា ដើម្បី​ទេសចរ តាម​ច្រក​ភ្នំពេញ​។​

ម្ចាស់ផ្ទះ​ឈ្មោះ នាង សុភឿន ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ បាន​និយាយប្រាប់​ប៉ូលិស​ថា ជនបរទេស​ទាំងពីរ បានមក​ជួល​ផ្ទះ​របស់គាត់​ស្នាក់​នៅបាន​ប្រហែលជា ១ ខែ​មកហើយ ដោយ​ក្នុង ១ ខែ​តម្លៃ ៨០ ដុល្លារ​។ នៅ​ថ្ងៃកើតហេតុ​រូបគាត់ ក៏​មិនដឹង​ដែរ គឺ​នៅវេលា​ម៉ោង ៤ ល្ងាច ថ្ងៃទី​២៦​កក្កដា បុរស​ឈ្មោះ WOODSDALERICHARD  ដែល​ត្រូវជា​ប្តី​ស្ត្រី​រងគ្រោះ បាន​ប្រាប់​គាត់​ថា ប្រពន្ធ​គេ បាន​ស្លាប់​ហើយ​។ ភ្លាមៗ​នោះ​រូបគាត់ ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ូលិស ដើម្បី​ចុះមក​ត្រួតពិនិត្យ​តែម្តង​។​

​​លោក សែ​ជូ សុទ្ធិ​ជោតិ អនុប្រធាន​មន្ទីរ​សុខាភិបាលខេត្តព្រះសីហនុ ទទួលបន្ទុក​កោសល្យ​វិនិច្ឆ័យ​សាកសព បាន​ឲ្យ​ដឹងថា ស្ត្រី​ជនជាតិ​បរទេស​នេះ បាន​ស្លាប់​ដោយសារ​ជំងឺ​បេះដូង ហើយ​បាន​ដាច់ខ្យល់ នៅ​ចន្លោះ​ម៉ោង​៤​ល្ងាច​។



​ ​សាកសព ត្រូវបាន​សមត្ថកិច្ច​ប្រគល់អោយ​ប្តី ដើម្បី​រង់ចាំ​ស្ថានទូត​អង់គ្លេស មក​ទទួលយក​បញ្ជូន​ទៅ​ស្រុកកំណើត​វិញ​៕

No comments:

Post a Comment

yes