សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 27, 2011

ជនជាតិដើមភាគតិចជាង៤០គ្រួសារលើកគ្នាមកមុខ
តុលាការដើម្បីគាំទ្រដល់អ្នកដែលត្រូវបានកោះហៅ
ឱ្យមកបំភ្លឺជុំវិញបណ្ដឹងរបស់រដ្ឋបាលព្រៃឈើ​

 ដោយ​ ៖ ឡុង​សំបូរ​

 ខេ​ត្ដ​ស្ទឹង​ត្រែង​ ​៖ ជន​ជាតិ​ដើម​ភាគ​​តិច​ប្រមាណ​ជាង​៤០គ្រួសារ​បាន​លើក​​គ្នា​មក​មុខ​សាលា​ដំបូង​ខេ​ត្ដ​ដើម្បី​គាំ​ទ្រ​​ផ្ដល់​កម្លាំង​ចិ​ត្ដ​ដល់​ជនជាតិ​ដើម​ដូច​គ្នា​​៤នាក់​ដែល​តុលាការ​ចេញ​ដីកា​កោះ​ហៅ​ឱ្យ​ចូល​ខ្លួន​មក​បំភ្លឺ​ជុំ​វិញ​បណ្ដឹង​របស់​សង្កាត់​រដ្ឋ​បា​ល​ព្រៃ​ឈើ​ក្បាល​រមាស​ ​ក្នុង​ ​ករណី​ថា​បាន​កាប់​រាន​ដី​ព្រៃ​ខុស​ច្បាប់​កាល​​ពី​ពេល​កន្លង​ទៅ​។​ ​ការ​លើក​គ្នា​មក​ជួយ​​គាំ​ទ្រ​នោះ​ បាន​ប្រ​ព្រឹ​ត្ដ​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២០១១។

 ជន​ជាតិ​ដើម​ភាគ​តិច​ទាំង​ជាង​៤០គ្រួសារ​បាន​លើក​ឡើង​ថា​ ​ការ​ដែល​ពួក​គាត់​លើក​គ្នា​មក​ឈរ​ត្រៀបត្រា​នៅ​ពី​មុខ​សាលា​ដំបូង​ខេ​ត្ដ​នា​ពេល​នេះ​ ​គឺ​មិន​​មែន​មក​ធ្វើ​វិទ្ធង្សនា​ជាមួយ​តុលាការ​ឬ​ក៏​តវ៉ា​ជាមួយ​អាជ្ញា​ធ​រ​អ្វី​នោះ​ទេ​ ​ពួក​គាត់​​គ្រាន់​តែម​ក​ជួយ​ផ្ដល់​កម្លាំង​ចិ​ត្ដ​ដល់​អ្នក​ដែល​ត្រូវ​បាន​ចូល​ខ្លួន​មក​បំភ្លឺ​តុលាការ​ប៉ុណ្ណោះ​។ ម្យ៉ាង​ពួក​គាត់​មាន​ការ​​ព្រួយ​បារម្ភ​ខ្លាច​មាន​ការ​ចោទ​ប្រកាន់​ខុស​ទំនង​ ​ហើយ​ចាប់​ពលរដ្ឋ​ដែល​សុទ្ធ​តែ​ជា​ជន​ជាតិ​ដើម​ភាគ​តិច​ទាំង​នោះ​ដាក់​ពន្ធ​ធនាគារ​ដោយ​មិន​ទាន់​មាន​ការ​ស៊ើប​អង្កេត​ ​។

 លោក​វឿ​ន​ ​ទូច​ ​ភេទ​ប្រុស​ ​អាយុ​៣២ឆ្នាំ​ ​ជន​ជាតិ​ព្រៅ​ ​រស់​នៅភូមិ​ច្រប់​ ​ឃុំ​ក្បាល​រមាស​ ​ស្រុក​សេ​សាន​ ​បាន​ឱ្យ​ដឹង​​ថា​ ​លោក​ត្រូវ​តែ​គោរព​ទៅ​តាម​ដីកា​បង្គាប់​របស់​តុលាការ​ក្នុង​ការ​ចូល​បំភ្លឺ​ ​ហើយ​លោក​បាន​បញ្ជាក់​ថា​ ​ដី​ដែល​គាត់​បាន​កាប់​នេះ​​គឺ​ជា​ដី​បុស្ស​ចាស់​ដែល​ជា​កេរ​ដំណែល​ដូនតា​របស់​ពួក​គាត់​បាន​បន្សល់​ទុក​ឱ្យ​ក្រោយ​ពេល​ស្លាប់​ទៅ​ ហើយ​ពួក​គាត់​បាន​អាស្រ័យ​ផល​នៅ​លើ​ដី​នោះ​ជា​រៀង​រាល់ឆ្នាំ​ ។

 លោក​ទូច​ ​បាន​ប​ន្ដ​ថា​ ​បើ​តាម​ទំនៀម​ទំ​លាប់​របស់​ជន​ជាតិ​ដើភាគ​តិច​ ​ដី​ដែល​កាប់​ធ្វើ​ចំ​ការ​ដាំ​ដំណាំ​រ​ដូ​វ​ ​មាន​ពោត​ ​ស្រូ​វ​ ​ចេក​ ​ល្ង​។​ល​។​ ​ក្រោយ​ពេល​ទទួល​ផល​បាន​១ឆ្នាំ​ឬ​២ឆ្នាំ​ ជន​ជាតិ​ពួកគាត់​តែង​តែ​ធ្វើ​ប​ម្លា​ស់​ទី​ទៅ​កាប់​នៅ​កន្លែង​ផ្សេ​ងៗ​ទៀត​ ​ដើម្បី​ទទួល​បាន​ផល​​ខ្ពស់​ ព្រោះ​ថា​ដី​ចំ​ការ​កាប់​ថ្មី​វា​មាន​ជី​ជាតិ​មិន​ចាំបាច់​ដាក់​ជី​ក៏​ល្អ​ដែរ​។ ដូច្នេះ​ហើយ​ពួក​គាត់​ចេះ​តែ​អនុ​វ​ត្ដ​តាម​ទំនៀម​ទំ​លាប់​ចាស់​បុរាណ​របស់​ពួក​គាត់​ទៅ​។​ ​តែ​មួយ​រ​យៈ​ចុង​ក្រោយ​នេះ​ដោយ​មាន​ ការ​ហាម​ប្រាម​ពី​ច្បាប់​ ​ពួក​គាត់​មិន​​ហ៊ាន​ទៅ​កាប់​រាន​ដី​ព្រៃ​រដ្ឋ​យក​មក​ធ្វើ​ជា​កម្ម​សិទ្ធិ​ទៀត​ទេ​ ហើយ​ក៏​ងាក​មក​ធ្វើ​លើ​ដី​បុស្សចាស់​វិញ​។ នៅ​គ្រា​ដែល​​គាត់​កំពុង​ធ្វើ​លើ​ដី​បុស្ស​ចាស់​ក៏​ស្រាប់​​តែលេច​នូវ​កម្លាំង​រដ្ឋ​បា​ល​ព្រៃ​ឈើ​ក្បាល​រមាស​៣នាក់​មក​បញ្ឈប់​សកម្មភាពកាប់​ឆ្ការ​ដី​បុស្ស​ដែល​ពួក​គាត់​កំពុង​ ​ដាំ​ ​ស្រូ​វ​ ​ដំឡូង​ ​ពោត​ សណ្ដែក​។ល។ ដោយ​​យល់​ឃើញ​ថា​គ្មាន​ទោស​កំហុស​ពួក​ ​គាត់​ក៏​បាន​ប្រកែក​មិន​ព្រម​ឡើង​រថ​យ​ន្ដ​ជាមួយ​ទេ​ ​ខ​ណៈ​នោះ​លោក​អឿ​ ​គឹ​ម​ហេង​ ​នាយ​សង្កាត់​រដ្ឋ​បា​ល​ព្រៃ​ឈើ​ក្បាល​​រមាស​ក៏​បាន​ស្រែក​គំរាម​ពួកគាត់​ថា​​ពួក​ហ្អែ​ង​ចង់​ជាប់​គុក​ឬ​? និយាយ​មិន​ ​ទាន់​ចប់​ផង​ ​លោកអឿ​ ​គឹ​ម​ហេង​ ​ក៏​បាន​​ដើរ​ទៅ​ទាញ​យក​កាំភ្លើង​ខ្លី​ចេញ​ពី​ក្នុង​​រថ​យ​ន្ដម​ក​បាញ់​ក្បែរ​គុម្ព​ត្រចៀក​របស់​ពួក​គាត់​នៅ​កណ្ដាល​ព្រៃ​នោះ​ធ្វើឱ្យ​ពួក​គាត់​មាន​ការ​តក់ស្លុត​យ៉ាង​ខ្លាំង​ ​រួច​ហើយ​ក៏​នាំ​គ្នា​ឡើង​ឡាន​ចេញ​ទៅ​អ​ស់​។​ ​ករណី​បាញ់​គំរាម​ពួក​គាត់​នេះ​បាន​កើត​ ឡើង​នៅ​ដើមខែ​ឧស​ភា​ ​ឆ្នាំ​២០១១ នៅ​បុស្ស​ចាស់​ ​ក្នុង​ភូមិ​ច្រប់​ ​ឃុំ​ក្បាល​រមាស​ ស្រុក​សេ​សាន​ ខេ​ត្ដ​ស្ទឹង​ត្រែង​ ​។

 ជន​ជាតិ​ដើម​ភាគ​តិច​ទាំង​ជាង​៤០គ្រួសារ​បាន​និយាយ​នៅ​មុខ​តុលាការ​ថា​ ​ប្រជា​ពលរដ្ឋ​តូច​តាច​កាប់​ដី​ចាស់​ធ្វើ​​ចំ​ការ​ចោទ​ថា​ខុស​ច្បាប់​ ​ត្រង់​លោក​អឿ​ ​គឹ​ម​ហេង​ខ្លួន​ឯង​​យក​ម៉ាស៊ីន​ត្រង់​សឺ​ន័​រ​​ទៅ​កាប់​អារ​រាន​ដី​ព្រៃ​រដ្ឋ​ថ្មី​ធ្វើ​ផ្ទះ​ដំរី​ចូល​រលុង​​(ធំ​សម្បើម​) នៅ​ទី​នោះ​​ម្ដេច​ក៏​គ្មាន​ទោស​ផង​?


ពីសារគេហទំព័រ៖ នគរវត្ត

No comments:

Post a Comment

yes