សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 27, 2011

ប្រឡងបាក់ឌុបបានតែ១ថ្ងៃជួបគ្រោះថ្នាក់ចរាចរ​


កំពង់ឆ្នាំង មនុស្ស​៤​នាក់​បាន​រង​របួស​នៅ​ក្នុង​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរ​មួយ​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៥​វេលា​ម៉ោង​១៩​យប់​ថ្ងៃ​ទី​២៥​ខែ​កក្កដា​ឆ្នាំ​២០១១​នៅ​ភូមិ​ខ្វិត​ ឃុំ​ពង្រ​ ស្រុក​រលាប្អៀ​ ដែល​បង្ក​ឡើង​ដោយ​នារី​ជា​សិស្ស​ថ្នាក់​ទី​១២​ជិះ​ម៉ូតូ​បុក​រទេះ​គោ​ពី​ក្រោយ​ពេញ​ទំហឹង​​បណ្ដាល​អោយ​មនុស្ស​៤​នាក់​រង​របួស​ក្នុង​នោះ​៣​នាក់​របួស​ធ្ងន់​។

នារីរងគ្រោះឈ្មោះ​ ស្រី វណ្ណាសូរិយា​ អាយុ២០​ឆ្នាំរស់នៅភូមិ​ឃ្លាំងប្រាក់​ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង​ បើកបរម៉ូតូម៉ាក​ C125 ពណ៌ខ្មៅ​សេរី២០១០​អត់ស្លាកលេខ​បើកបរពី​ក្រុងកំពង់​ឆ្នាំងទៅផ្សារពង្រ​។ពេលបើកដល់​ចំណុចកើតហេតុ​ក៏បានបុក​រទេះគោពី​ក្រោយដែល​កំពុងធ្វើ​ដំណើរស្រប​ទិសគ្នាបណ្ដាល​អោយរទេះ​គោក្រឡាប់​បះជើងលើផ្លូវ​ជាតិ​និងបណ្ដាល​អោយមនុស្ស​៤នាក់រងរបួស​ត្រូវបាន​គ្រួសារបញ្ជូន​ទៅមន្ទីរពេទ្យ​ខេត្តទាំងយប់​៕

No comments:

Post a Comment

yes