អ្នកលក់ម៉ូតូសងថ្លៃជំងឺចិត្ត ១,៥០០ដុល្លាព្រោះវាយ
អ្នកទិញម៉ូតូរយៈក្បាល
ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់ ត្រូវបានអ្នកលក់ម៉ូតូនៅឃ្លាំងរំសេវ យកម៉ាឡាវ៉េន វាយក្បាលរយះហូរឈាមស្រោចខ្លួន កាលពីថ្ងៃទី២៦កក្កដា ឆ្នាំ២០១១ ត្រូវបានអ្នកលក់ម៉ូតូ សងជំងឺចិត្តចំនួន ១.៥០០ ដុល្លារ ដើម្បីបញ្ចប់រឿង។ ការព្រមព្រៀងសងថ្លៃជំងឺចិត្ត និងស្នាមរបួស ទៅឲ្យជនរងគ្រោះ ដែលជាអ្នកទិញម៉ូតូនោះ គឺធ្វើឡើងនៅព្រឹកថ្ងៃទី២៧កក្កដា ឆ្នាំ២០១១ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ។
ករណីអំពើហឹង្សា ដែលបង្កដោយអ្នកលក់ម៉ូតូ វាយលើអ្នកទិញម៉ូតូ នៅកន្លែងលក់ម៉ូតូឃ្លាំងរំសេវ ក្នុងរាជធានីភ្នំពេញ បានកើតមានឡើងកាលពីម៉ោង ១១ និង ៤០ នាទី ថ្ងៃទី ២៦ កក្កដា ឆ្នាំ២០១១ នៅឃ្លាំងលក់ម៉ូតូលេខ១៤ ផ្លូវ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
ហេតុការណ៍នោះ កើតឡើងដោយសារតែបុរសចំណាស់ម្នាក់ បានចូលតថ្លៃទិញម៉ូតូ ១ គ្រឿង ពីក្នុងឃ្លាំងនោះ ហើយនិយាយថ្លៃគ្នាត្រូវហើយ បែរជាមិនព្រមយកវិញ។
បុរសរងគ្រោះឈ្មោះ សុង ហេង អាយុ ជាង ៥០ឆ្នាំ ស្នាក់នៅផ្ទះលេខ ១២ B ផ្លូវ ៣៣៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក បានរងរបួសក្បាលរយះហូរឈាមស្រោចខ្លួន។
ចំណែកជនបង្កឈ្មោះ ចេង វណ្ណា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរអ្នកលក់ម៉ូតូក្នុងឃ្លាំងខាងលើ ស្នាក់នៅក្នុងឃ្លាំងខាងលើផងដែរ។ ជននោះ ត្រូវសមត្ថកិច្ចប៉ូលិស ចាប់ឃាត់ខ្លួនបានភ្លាមៗ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះបានចូលទៅទិញម៉ូតូ ក្នុងឃ្លាំងលក់ម៉ូតូកើតហេតុខាងលើ ដោយបានដើររើសម៉ូតូរហូតពេញចិត្តម៉ូតូ ១ គ្រឿងម៉ាក HONDA CUB C90 ពណ៌ទឹកប៉ិច ហើយក៏បាននិយាយតថ្លៃគ្នា ក្នុងតំលៃ ១១៣០ ដុល្លារ ។ ការនិយាយថ្លៃគ្នាត្រូវរ៉ូវហើយនោះ អ្នកលក់ម៉ូតូ ក៏បានបណ្តើរម៉ូតូនោះចេញមកក្រៅ តែមិនទាន់ទូទាត់លក់នៅឡើយទេ។
នៅពេលបណ្តើរម៉ូតូមកដល់មុខឃ្លាំងជនរងគ្រោះ ក៏បានក្រវែរភ្នែកឃើញម៉ូតូនោះ មានស្នាមបាញ់ថ្នាំថ្មី នៅជាប់កាទែរម៉ូតូ ទើបជនរងគ្រោះប្តូរចិត្តមិនទិញម៉ូតូនោះវិញ។ ការប្តូរចិត្តនេះ បានធ្វើឲ្យជនបង្កទ្រាំមិនបានទាញយកម៉ាឡាវ៉េនម៉ូតូ វាយក្បាលជនរងគ្រោះរយះហូរឈាមជោគខ្លួនតែម្តង៕
BY: CEN

No comments:
Post a Comment
yes