ស្រ្តីជនជាតិអង្គគ្លេសម្នាក់ស្លាប់មានជំងឺបេះដូង
រ៉ាំរ៉ៃ ស្លាប់នៅខេត្តព្រះសីហនុ
ព្រះសីហនុ: ស្ត្រីជនជាតិអង់គ្លេសម្នាក់បានស្លាប់ដោយជំងឺបេះដូងរ៉ាំរ៉ៃ កាលពីវេលាម៉ោង ៤ ល្ងាច ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១១ នៅក្នុងផ្ទះជួលមួយកន្លែង ស្ថិតក្នុងក្រុមទី១ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។
ស្ត្រីជនជាតិអង់គ្លេសនោះ ឈ្មោះ ROBSON JAY អាយុ ៥៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខ ៣០៧១១៩០៥១ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០០៨ ផុតកំណត់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩។
ជនរងគ្រោះមានប្តីឈ្មោះ WOODS DALERICHARD អាយុ ៥៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខ ៣០៣៥៣០៣៤២ មកកម្ពុជា ដើម្បីទេសចរ តាមច្រកភ្នំពេញ។
ម្ចាស់ផ្ទះឈ្មោះ នាង សុភឿន ភេទប្រុស អាយុ ៣៦ឆ្នាំ បាននិយាយប្រាប់ប៉ូលិសថា ជនបរទេសទាំងពីរ បានមកជួលផ្ទះរបស់គាត់ស្នាក់នៅបានប្រហែលជា ១ ខែមកហើយ ដោយក្នុង ១ ខែតម្លៃ ៨០ ដុល្លារ។ នៅថ្ងៃកើតហេតុរូបគាត់ ក៏មិនដឹងដែរ គឺនៅវេលាម៉ោង ៤ ល្ងាច ថ្ងៃទី២៦កក្កដា បុរសឈ្មោះ WOODSDALERICHARD ដែលត្រូវជាប្តីស្ត្រីរងគ្រោះ បានប្រាប់គាត់ថា ប្រពន្ធគេ បានស្លាប់ហើយ។ ភ្លាមៗនោះរូបគាត់ ក៏បានរាយការណ៍ជូនសមត្ថកិច្ចប៉ូលិស ដើម្បីចុះមកត្រួតពិនិត្យតែម្តង។
លោក សែជូ សុទ្ធិជោតិ អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ទទួលបន្ទុកកោសល្យវិនិច្ឆ័យសាកសព បានឲ្យដឹងថា ស្ត្រីជនជាតិបរទេសនេះ បានស្លាប់ដោយសារជំងឺបេះដូង ហើយបានដាច់ខ្យល់ នៅចន្លោះម៉ោង៤ល្ងាច។
សាកសព ត្រូវបានសមត្ថកិច្ចប្រគល់អោយប្តី ដើម្បីរង់ចាំស្ថានទូតអង់គ្លេស មកទទួលយកបញ្ជូនទៅស្រុកកំណើតវិញ៕
No comments:
Post a Comment
yes