Tuesday, July 26, 2011

ឈ្មួញ ណៅ ខូវ មានសិទ្ធិនាំកូនក្រពើពីសៀមរាប ទៅត្រឹមជ្រៃធំ តែមានអ្នករត់ការនាំចេញទៅវៀតណាម

ដោយ មុនីរ័ត្ន
 ឈ្មួញ រក ស៊ី នាំ កូន ក្រពើ ពី កម្ពុជា ទៅ ប្រទេស វៀតណាម ឆ្លង កាត់ តាម ច្រក ជ្រៃធំ
ខេត្តក ណ្តាល មាន ការ រអ៊ូរទាំ ចំពោះ ការ រកស៊ី ផ្តាច់ មុខ របស់ ឈ្មួញ ម្នាក់ ដែល មាន ឥទ្ធិពល
ដែល ស្និទ្ធ ជាមួយ និង មន្ត្រី ជាន់ ខ្ពស់ នៃ រដ្ឋបាល ជល ផល ។

 បើ តាម ប្រភព ពី មន្ត្រី មួយ រូប ដែល សុំ មិន អោយ បញ្ចេញ ឈ្មោះ បាន បង្ហើប អោយ ដឹងថា
ឈ្មួញ ដែល រក ស៊ី នាំ កូន ក្រពើ ពី កម្ពុជា ទៅវៀតណាម ផ្តាច់ មុខ មាន ឈ្មោះ ណៅ ខូវ ហើយ
នៅ ពេល ដែល នាំ កូន ក្រពើ ទៅ ដល់ ច្រក ជ្រៃធំ គេ បង្ហា ញ អោយ សមត្ថ កិច្ច ជំនាញ ដែល
ពាក់ ព័ន្ធ មើល ក៏ ប៉ុន្តែ មិន អោយ សមត្ថ កិច្ច ជំនាញ ចារ លើ លិខិត អនុញ្ញាត នៅទេ។
ហើយ សូម្បី តែ មន្ត្រី ជល ផល នៅទី នោះ ពេល សមត្ថកិច្ចពាក់ ព័ន្ធ ហៅ អោយ មកធ្វើ ការ ត្រួត
ពិនិត្យ មើល គ្រាន់ តែ លឺ ឈ្មោះ ឈ្មួញ ណៅ ខូវ មិន ហ៊ាន មក ទេ តែ បើឈ្មួ ញ រកស៊ី នាំ កូន
ក្រ ពើ ទៅវៀត ណាម ខុស ពីឈ្មោះ ណៅខូវ មន្ត្រី ជល ផល ចុះ មក ត្រួត ពិនិត្យ ពី បញ្ហា មិន ប្រក្រតី ។


  មន្ត្រី ដដែ ល បាន បន្តថា លិខិត ដែល អនុញ្ញាត អោយ ដឹក ជញ្ឆូន កូន ក្រពើ ដល់ ឈ្មួញ នោះ
គឺ ចេញ ដោយ លោក ណៅ ធួក ប្រធាន រដ្ឋ បាល ជលផល ដោយ ក្នុង មួយលើក មាន ពី២៥០០
ទៅ៥ ០០០ក្បាល (កូនក្រពើ) ដោយ កូន ក្រពើ ទាំង នោះ ដឹក ចេញ ពី ខេត្ត សៀម រាប តាម រថយន្ត មក ច្រក ជ្រៃធំ ខេត្តកណ្តាល។ នៅ ពេល ទៅដល់ ច្រក ជ្រៃធំ គឹមានឈ្មោះ ពៅ ជា អ្នក
រត់ ការ បើក ផ្លូវ បន្តជា មួយ សមត្ថ កិច្ច ដែលពាក់ ព័ន្ធ ក្នុង ការ នាំ កូន ក្រពើ ចុះ ទៅ ប្រទេស
វៀតណាម ដោយ ដឹង តាមទូក។ ពី ព្រោះ ច្បាប់ អនុញ្ញាត អោយ ត្រឹម តែ ច្រក ជ្រៃធំ តែ ប៉ុណ្ណោះ ហេតុ នេះ ហើយ បាន ជា មាន អ្នក រត់ការ បន្ត ជា មួយ សមត្ថកិច្ច កម្ពុជា ដើម្បី បន្តនាំ កូន ក្រពើ ចេញ ទៅវៀតណាម។

លោក ណៅ ធួក ប្រធាន រដ្ឋបាល ជល ផល នៅ រសៀល ថ្ងៃទី២៦ កក្កដា នេះ មិនអាច ធ្វើ ការ
ទំនា ក់ទនង បាន ទេ ៕

No comments:

Post a Comment

yes