Tuesday, July 26, 2011

ស្រ្តីផ្សព្វផ្សាយស្រាបៀរអង្គរធ្វើការតវ៉ាឈានចូល
ថ្ងៃទី២នៅមុខក្រុមហ៊ុនស្រាបៀរកម្ពុជា
ដោយ មុនីរ័ត្ន
​​ស្រ្តី​​ ផ្សព្វ ផ្សាយ ស្រា បៀរ អង្គរ ប្រមាណ ជាង ៣០ នាក់ នៅ ថ្ងៃទី២៦ កក្កដា នេះបាន
បន្ត ធ្វើ ការត វ៉ា ស្រែ ក ទាមទារ ដោយ លើក បដា នៅ ពីមុខ ក្រុមហ៊ុន ស្រាបៀ កម្ពុជា អោយ ធ្វើ ការ ដោះ ស្រាយ បើក ប្រាក់ ចុង សប្តាហ៏ ដល់ ពួក គេ ចំនួន ២ដុលា្លរ អាមេរិក គិត ចាប់ ពី ឆ្នាំ២០០៧ មក ដល់ ឆ្នាំ២០១០ តាម ការ សម្រេច របស់ ក្រុម ប្រឹក្សា អាជ្ញា កណ្តាល។

 បើ ទោះបីជាស្ត្រីផ្សព្វផ្សាយស្រាបៀរអង្គរ ធ្វើការតវ៉ាឈានចូល
 ដល់ ថ្ងៃ ទី២ ក៏ ដោយ ក៏ ក្រុម ហ៊ុន មិន ចេញ មក ធ្វើ ការ ដោះ ស្រាយ នោះ ទេ។
តំណាង ស្ត្រី ផ្សព្វផ្សាយ ស្រាបៀរ អង្គរ អ្នកស្រី ស៊ីម ចាន់ធឿន បាន ប្រាប់ គេហទំព័រ CEN អោយ
ដឹង នៅ រសៀល ថ្ងៃទី២៦ កក្កដា ថា ពួក គាត់ នៅ តែ បន្ត ធ្វើការ តវ៉ា លុះ ត្រា តែ ទទួល បាន
ដំណោះ ស្រាយ និង អោយ ក្រុមហ៊ុន ស្រា បៀរ កម្ពុជា គោរព តាម សេចក្តី សម្រេច របស់ ក្រុម
ប្រឹក្សា អាជ្ញា កណ្តាល។ ហើយ ពួក គាត់ មាន គម្រោ ង ដាក់ ពាក្យ បណ្តឹង ប្តឹង ក្រុមហ៊ុនទៅ ក្រសួង ការងារ និង បណ្តុះ បណ្តាល វិជ្ឆា ជីវៈនិង ក្រុម ប្រឹក្សា អាជ្ញា កណ្តាល ដើម្បី អោយ ជួយ
ធ្វើ ការ ដោះ ស្រាយ ដល់ ពួក គេ ។

​  សូម ជម្រាប ថា កាល ពី ថ្ងៃ ទី២៥ កក្កដា ម្សិល មិញ ស្ត្រី ផ្សព្វផ្សាយ ស្រា បៀរ អង្គរ បាន នាំ
គ្នា ធ្វើ ការ លើកបដា ស្រែក តវ៉ា នៅពីមុខ ក្រុមហ៊ុន ស្រាបៀរ កម្ពុជា អោយ ក្រុម ហ៊ុន បើក
ប្រាក់ ចុង សប្តាហ៏ ដល់ ពួក គេ២ ដុលា្លរ បន្ថែម ទៀត លើ ប្រាក់ ចុង សប្តាហ៏២ដុល្លារ ដោយ គិត ពី ឆ្នាំ ២០០៧ មក ដល់ ឆ្នាំ២០១១។ ដោយ ពីមុ នពួក គេ បាន ប្រាក់ ចុង សប្តាហ៏ តែ២ដុល្លារ
តែ បន្ទា ប់ពី ប្តឹង ក្រុម ហ៊ុន ស្រាបៀរ កម្ពុជា ទៅ ក្រុម ប្រឹក្សា អាជ្ញា កណ្តាល ទាម ទារប្រាក់ សំណង ធ្វើ ការ នៅ ថ្ងៃ ឈប់ សម្រាក ប្រចាំ ថ្ងៃ ២ដុល្លារ បន្ថែម ទៀត ក្រុម ប្រឹក្សា អាជ្ញា កណ្តាល ក៏ បាន សម្រេច និង បង្គាប់ កាល ពី ថ្ងៃ ទី ០៧ កក្កដា ឆ្នាំ២០១១ អោយ ថៅ កែ
ក្រុម ហ៊ុន ស្រាបៀរ កម្ពុជា សង ប្រាក់ ឈ្នួល ២ដុល្លា អាមេរិក បន្ថែម ចាប់ ពីថ្ងៃទី១៣ វិច្ឆិកា
ឆ្នាំ ២០០៧ រហូត ដល់ ថ្ងៃ ទី១៣ ធ្នូ ឆ្នាំ ២០១០ សម្រាប់ កម្មករ និយោ ជិត ទាំង៣៤នាក់ ដែល
ធ្វើការ នៅ ថ្ងៃ ឈប់ សម្រាក ប្រចាំ សប្តាហ៏៕

No comments:

Post a Comment

yes