Tuesday, July 26, 2011

រយៈពេល៤៨ថ្ងៃហើយថៃនៅមិនទាន់ដោះលែង
ប្រជាពលរដ្ឋខ្មែរដែលចោទថាជាចារកម្ម
ដោយ មុនីរ័ត្ន

 ប្រជា ពល រដ្ឋ ខ្មែរ ដែល អាជ្ញាធរ មាន សមត្ថ កិច្ច ថៃ ចាប់ ខ្លួន នៅ ខេត្ត ស៊ីសា កេត កាល ពី ថ្ងៃ ទី០៧ មិថុនា ឆ្នាំ២០១១ ដោយ បាន ធ្វើ ការ ចោទ ប្រកាន់ ថា ជា ចារកម្ម នោះមក ដល់ ពេល នេះ
នៅ មិន ទាន់ បាន ធ្វើ ការ កំណត់ ថ្ងៃ សវនា ការ នៅ ឡើយ ទេ ។

 ប្រ ជា ពល រដ្ឋ ខ្មែរ ដែល អាជ្ញាធរ មាន សមត្ថកិច្ច ថៃ ចាប់ ខ្លួន មាន ឈ្មោះ អ៊ឹង គឹមថៃ អាយុ
៤៦ឆ្នាំ មាន ស្រុក កំណើត នៅ ស្រុក លើក ដែក ខេត្តកណ្តាល កាល ពី ថ្ងៃ ទី៧ មិថុនា ឆ្នាំ២០១១
ហើយ មក ដល់ ថ្ងៃទី២៥ កក្កដា ឆ្នាំ២០១១ នេះ មាន រយៈ ពេល៤៨ថ្ងៃ ដែល តាម ច្បាប់ នៅ
ប្រទេស ថៃ បើ មិន មាន ភស្តុតាង ចោទ ប្រកាន់ ទេ ត្រូវ​​ដោះ លែង អោយ មាន សេរី ភាព
ឡើង វិញ។


​ ​​​អ​គ្គ កុង ស៊ុល ខ្មែរ ប្រចាំ នៅ ប្រទេស ថៃ លោក នេត សេរី បាន មាន ប្រសាសន៏ នៅ ថ្ងៃ ទី២៥ កក្កដា ថា មក ដល់ ពេល នេះ អាជ្ញាធរ ថៃ នៅ មិន ទាន់ ដោះ លែង អោយ មាន សេរី ភាព វិញ
នៅ ឡើយ ទេ។ ហើយ មក ដល់ ពេល នេះ នៅ មិន ទាន់ តុលា ការ ថៃ នៅ មិន ទាន់ កំណត់ ថ្ងៃ បើក សវនា ការ នៅ ឡើយ ទេ ។

 ​លោក នេត សេរី អគ្គ​​ កុង ស៊ុល ខ្មែរ ប្រចាំ នៅ ប្រទេស ថៃ បាន មាន ប្រសាសន៏ បន្ត ថា មក ដល់ ពេល នេះ អាជ្ញា ធរ ថៃ ថា មាន ឯកសារ និង ភស្តុ តាង ដាក់ បន្ទុក មក លើ ប្រជា ពល រដ្ឋ
ខ្មែរ ឈ្មោះ អ៊ឹង គឹមថៃ ដែល អាជ្ញា ធរ ថៃ ចាប់ ខ្លួន ចោទ ថា ជា ចារកម្ម ប៉ុន្តែ លោក មិន ដឹង
ថា ឯក សារ ភស្តុ តាង អ្វី ខ្លះទេ។ ហើយ២ ៣ថ្ងៃ ខាង មុខ លោក និង អោយ មេ ធាវី ដែល
ការ ពារ ក្តី ទៅ ជួប អាជ្ញា ធរ ថៃ ដើម្បី សួរ នាំ ពី បញ្ហា នេះ។ ហើយ រង់ ចាំ មើល ថ្ងៃ ឡើង សវនា
ការ ក្នុង សប្តាហ៏ នេះ។

​ សូម បញ្ឆាក់ ថា លោក អ៊ឹង គឹមថៃ ដែល ជា អ្នក រក ស៊ី ចេញ ចូល ប្រ ទេស ថៃ ស្រប ច្បាប់ មាន
ឯក សារ លិខិត ឆ្លង ដែន ត្រឹមត្រូវ ត្រូវ បាន អាជ្ញាធរ មាន សមត្ថកិច្ច នៃ ប្រទេស ថៃ ចាប់ ឃាត់ ខ្លួន កាល ពី ថ្ងៃ ទី០៧ មិថុនា ឆ្នាំ២០១១ នៅ ខេត្តស៊ីសាកេត ដោយ ចោទ ប្រកាន់ ថា ជា ចារកម្ម
ហើយ មក ដល់ ត្រឹម ថ្ងៃ ទី២៥ កក្កដា ឆ្នាំ២០១១ នេះ មាន រយៈ ពេល ៤៨ ថ្ងៃ ហើយ មិន ត្រូវ បាន ដោះ លែង នៅ ឡើយ ទេ៕

No comments:

Post a Comment

yes