ប្រឡងបាក់ឌុបបានតែ១ថ្ងៃជួបគ្រោះថ្នាក់ចរាចរ
កំពង់ឆ្នាំង ៖ មនុស្ស៤នាក់បានរងរបួសនៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរមួយនៅលើផ្លូវជាតិលេខ៥វេលាម៉ោង១៩យប់ថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១១នៅភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀ ដែលបង្កឡើងដោយនារីជាសិស្សថ្នាក់ទី១២ជិះម៉ូតូបុករទេះគោពីក្រោយពេញទំហឹងបណ្ដាលអោយមនុស្ស៤នាក់រងរបួសក្នុងនោះ៣នាក់របួសធ្ងន់។
នារីរងគ្រោះឈ្មោះ ស្រី វណ្ណាសូរិយា អាយុ២០ឆ្នាំរស់នៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង បើកបរម៉ូតូម៉ាក C125 ពណ៌ខ្មៅសេរី២០១០អត់ស្លាកលេខបើកបរពីក្រុងកំពង់ឆ្នាំងទៅផ្សារពង្រ។ពេលបើកដល់ចំណុចកើតហេតុក៏បានបុករទេះគោពីក្រោយដែលកំពុងធ្វើដំណើរស្របទិសគ្នាបណ្ដាលអោយរទេះគោក្រឡាប់បះជើងលើផ្លូវជាតិនិងបណ្ដាលអោយមនុស្ស៤នាក់រងរបួសត្រូវបានគ្រួសារបញ្ជូនទៅមន្ទីរពេទ្យខេត្តទាំងយប់៕

No comments:
Post a Comment
yes