សមាជិកសភាអាមេរិកមួយរូប សុំលាលែងព្រោះរឿងរួមភេទជាមួយនារីក្មេងខ្ចីម្នាក់
លោក DAVID WU សមាជិកសភាគណបក្សប្រជាធិបតេយ្យនៃរដ្ឋអូរីហ្គោន ប្រកាសកាលពីថ្ងៃទី២៦ កក្កដា ពីការសុំលាលែងរបស់លោកក្រោយមានពាក្យទាំងឡាយថា លោកបានរួមភេទជាមួយនារីក្មេងខ្ចីម្នាក់។ ក្នុងសេចក្តីប្រកាសមួយ លោក Wu និយាយថា សុខុមាលភាពរបស់ពួកកូនៗខ្ញុំត្រូវនៅពីមុខរាល់រឿងដទៃទៀត ។ ជាមួយនឹងក្តីក្រៀមក្រំយ៉ាងខ្លាំង ខ្ញុំត្រូវតែលាលែងនៅពេលកំពុងតែដោះស្រាយវិបត្តិកម្រិតកំពូលនៃបំណុលរបស់ប្រទេស។ នេះជាសេចក្តីសម្រេចចិត្តល្អមួយ សម្រាប់គ្រួសារខ្ញុំ ស្ថាប័នសភា និងបណ្តាសហសេវិករបស់ខ្ញុំ។
កាលពីសប្តាហ៍មុន លោក DAVID Wu រាយការណ៍ថា នារីអាយុ១៨ឆ្នាំ ម្នាក់ បានចោទប្រកាន់រូបលោកថា ចាប់បង្ខំនាងរួមភេទ ។ លោក Wu បានទទួលស្គាល់ពីទំនាក់ទំនងនេះ ប៉ុន្តែនិយាយថា នេះជាការព្រមព្រៀងគ្នាទេ។
ប្រធានក្រុមសភានៃគណបក្សប្រជាធិបតេយ្យលោកស្រីណានស៊ី ពឺលូស៊ី បានស្នើកាលពីថ្ងៃទី២៥ កក្កដា កន្លងមកនេះ ដល់គណៈកម្មការក្រមសីលធម៌ របស់សភាឱ្យស៊ើបអង្កេតលើការចោទ ប្រកាន់ប្រឆាំង សមាជិកសភាអាយុ៥៦ឆ្នាំរូបនេះ។
ជាកូនអ្នកអន្តោប្រវេសន៍មកពីតៃវ៉ាន់លោក Wu ជាជនអាមេរិកដើម កំណើត ចិនដំបូងគេក្លាយជាសមាជិកសភាអាមេរិក ។ លោកត្រូវបានចាប់ឆ្នោតជាសមាជិកសភាលើកដំបូង កាលពីឆ្នាំ១៩៩៨ ហើយពេលនេះកាន់តំណែងនោះអាណត្តិទី៧ហើយ ៕
ពីគេហទំព័រ៖ កោះសន្តិភាព

No comments:
Post a Comment
yes