សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, April 29, 2012

មិនត្រូវលេបថ្នាំ​ជា​មួយ​ទឹក​ផ្លែ​ឈើ​ រឺ ទឹ​ក​ក្រូច​ទេ


មិនត្រូវលេបថ្នាំជាមួយទឹកផ្លែឈើ រឺ ទឹកក្រូចទេ (រូបភាព ៖ បរទេស)

នៅពេលអ្នកមិនស្រួលខ្លួន ឈឺថ្កាត់ដោយជំងឺអ្វីមួយ ការទទួលទានថ្នាំជាមួយទឹកសុទ្ធ (ទឹកធម្មជាតិ) ជា​ការ​ប្រ​សើរបំផុត ដើម្បី​ឆាប់​ជា​សះស្បើយ​ ។
ប៉ុន្តែប្រសិនបើអ្នកមានជម្ងឺ ហើយលេបថ្នាំជាមួយទឹកផ្លែឈើនោះ នឹងអាចបង្កផលប៉ះពាល់ដល់ខ្លួនអ្នកយ៉ាង​ធ្ងន់​ធ្ងរ ។ ក្រុម​អ្នក​ស្រាវជ្រាវ​ពីមហា​វិទ្យាល័យរដ្ឋកាលីហ័្វរយ៉ា នោសាន់ហ្រ្វាន់ស៊ីស្កូល (Sanfrancisco ) បាន​លាត​ត្រដាង​លទ្ធផល​ស្រាវជ្រាវ​មួយ​​ឲ្យ​បានដឹងថា ទឹកផ្លែឈើធ្វើអោយប៉ះពាល់ដល់​ប្រព័ន្ធ​​ធ្វើការរបស់រាងកាយដែល ជាហេតុ​ធ្វើឲ្យប្រសិទ្ធភាពរបស់ថ្នាំ ក្នុង​ការ​​ព្យាបាល​រលាយ​អស់​ ព្រោះមុនពេលដែលថ្នាំទាំងនោះជ្រាវចូល​ទៅ​ក្នុង​ចរន្តឈាម​ ទឹកផ្លែឈើ​នឹង​ទប់ស្កាត់​ការរ​ជ្រូត​ជ្រាប​របស់ថ្នាំ ដែលប្រើនៅក្នុងការព្យាបាលជម្ងឺមហារីក លើស​ឈាម​ គាំងបេះដូង និង​ជំងឺ​ប្រតិកម្មនឹង​សារធាតុ​អាកាសផ្សេងៗ ក្នុងនោះមានរូមទាំងថ្នាំដែលប្រើជាមួយអ្នក​ជម្ងឺ​ ដែលធ្វើការបណ្តុះអវៈយវៈថ្មីផងដែរ ។

លទ្ធផលសិក្សាស្រាវជា្រវ ដែលបាន​លាតត្រដាងមុន​នេះបន្តិចបាន​បញ្ជាក់ឲ្យដឹងពីគ្រោះ​ថ្នាក់​នៃទឹកផ្លែ​ឈើ​ ក្នុង​លក្ខណៈ​ធ្វើឲ្យ​មាន​ផល​​ប៉ះពាល់ដល់​ប្រសិទ្ធ​ភាព​ថ្នាំដូចគ្នា ព្រោះវាមានអានុភាព​ក្នុងការបំផ្លាញ់អង់ហ្ស៊ីនក្នុង​រាងកាយ​ ដែលបំពេញ​មុខនាទី​ទប់​ស្កាត់ មិនឲ្យជាតិថ្នាំជ្រាបចូលទៅក្នុង​ចរន្តឈាមច្រើនពេក ។ នៅពេល​ដែល អង់ស៊ីនរបៀបនេះ ចុះផុតធ្វើឲ្យប្រភេទខ្លះ រួមទាំងថ្នាំដែលប្រើក្នុង​ការព្យាបាលជម្ងឺលើសឈាម និង​អង់ស៊ីន​(Antihisfamines) កាន់តែមាន​អានុភាណពក្នុង​ការព្យាបាល​ខ្លាំង​ហួស​កម្រិត នឹងធ្វើឲ្យប៉ះពាល់ដល់​ការព្យាបាល​ និងរាងកាយអ្នកជម្ងឹ ។ យល់ល្អ​អ្នកគួរចៀស​វាងទទួលទាន​ថ្នាំ​ជាមួយ​ទឹក​ផ្លែឈើ​គ្រប់​ប្រភេទ​ ហើយជ្រើសរើស​ទទួលទានថ្នាំជាមួយ នឹងទឹកធម្មតាជាការប្រសើរបំផុត ។

No comments:

Post a Comment

yes