អាណិជនខ្មែរមកពីប្រទេសបារាំងក្រឡាប់រថយន្ត
ស្លាប់៤របួស៥នាក់នៅខេត្តស្ទឹងត្រែង
រថយន្តដែលក្រឡាប់ ម៉ាក PRADO ស្លាកលេខ ភ្នំពេញ ២A ៥១៣០ ជិះគ្នាចំនួន ៩ នាក់ភាគច្រើនជាអណិកជនខ្មែរមកពីស្រុកបារាំង។ ជនរងគ្រោះស្លាប់អ្នកបើកបរ ឈ្មោះសារ័ត្ន ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរធ្វើមេព្រៃស្នាក់នៅទីក្រុងភ្នំពេញ។ ទី២ ឈ្មោះតាំង លីហុង ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរគ្រូពេទ្យ រស់នៅទីក្រុងបែលស៊ិក ប្រទេសបារាំង។ទី៣ ឈ្មោះតាំង យ៉ានិច ភេទប្រុស អាយុ ១០ឆ្នាំ ជាសិស្សនៅទីក្រុងបែលស៊ិក និងជាកូនប្រុសឈ្មោះតាំង លីហុង។ទី៤ ឈ្មោះរ័ត្ន ថាវី ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរគ្រូពេទ្យរស់នៅទីក្រុងបែលស៊ិក ប្រទេសបារាំង។ពួកគេបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ដោយឡែកអ្នករងរបួស៥ នាក់ទៀតឈ្មោះតាំង ស៊ីតាយ ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរជាកុងត្រូលតិចនិចនៅប្រទេសបារាំង។ ឈ្មោះតាំង យ៉ាណា ភេទស្រី អាយុ ៨ឆ្នាំ សិស្សនៅទីក្រុងបែលស៊ិក ប្រទេសបារាំង។ឈ្មោះគី វិនភេទប្រុស អាយុ ១៦ឆ្នាំ ជាសិស្ស។ឈ្មោះម៉ាក ស៊ីម ភេទប្រុស អាយុ ១៣ឆ្នាំ សិស្ស។ឈ្មោះសេ ឡៃម៉ាន់ ភេទប្រុស អាយុ ៤៣ឆ្នាំ ជាគ្រូពេទ្យនៅបែលស៊ិក។
ក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថា អ្នកជិះក្នុងរថយន្តដែលក្រឡាប់នេះពួកគាត់បានចេញដំណើរពីទីក្រុងភ្នំពេញរួចដើរលេងនៅខេត្តមណ្ឌលគិរី។ បន្ទាប់មកពីខេត្តមណ្ឌគិរីក៏ធ្វើដំណើរមកកាន់ខេត្តស្ទឹងត្រែង និងបន្តដំណើរទៅលេងនៅខេត្តរតនៈគិរី។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តមានល្បឿនលឿនពេលដល់ចំណុចផ្លូវកោងអ្នកបើកបរមិនបានប្រុងប្រយ័ត្នទើបគ្រោះថ្នាក់។ សពត្រូវបានគេដឹកយកទៅភ្នំពេញ៕
No comments:
Post a Comment
yes