Monday, July 25, 2011

អាណិជនខ្មែរមកពីប្រទេសបារាំងក្រឡាប់រថយន្ត
ស្លាប់៤របួស៥នាក់នៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង: ក្រុមគ្រួសារ​ជា​ណិ​ក​ជន​ខ្មែរ​មកពី​ប្រទេស​បារាំង​បាន​ក្រឡាប់​រថយន្ត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ស្ថិតក្នុង​ភូមិ​អូរ​លាង​គ្រួស ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្ត ស្ទឹងត្រែង ស្លាប់​ចំនួន ៤ នាក់ និង​រងរបួស ៥ នាក់ កាលពី​រសៀល ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១១​។​

  ​រថយន្ត​ដែល​ក្រឡាប់ ម៉ាក PRADO ស្លាក​លេខ ភ្នំពេញ ២A ៥១៣០ ជិះ​គ្នា​ចំនួន ៩ នាក់​ភាគច្រើន​ជាអណិកជន​ខ្មែរ​មកពី​ស្រុក​បារាំង​។ ជនរងគ្រោះ​ស្លាប់​អ្នកបើកបរ ឈ្មោះ​សា​រ័ត្ន ភេទ​ប្រុស អាយុ ៤០​ឆ្នាំ មុខរបរ​ធ្វើ​មេព្រៃ​ស្នាក់នៅ​ទីក្រុង​ភ្នំពេញ​។ ទី​២ ឈ្មោះ​តាំង លី​ហុង ភេទ​ស្រី អាយុ ៤០​ឆ្នាំ មុខរបរ​គ្រូពេទ្យ រស់នៅ​ទីក្រុង​បែ​ល​ស៊ិ​ក ប្រទេស​បារាំង​។​ទី​៣ ឈ្មោះ​តាំង យ៉ា​និ​ច ភេទ​ប្រុស អាយុ ១០​ឆ្នាំ ជា​សិស្ស​នៅ​ទីក្រុង​បែ​ល​ស៊ិ​ក និង​ជា​កូនប្រុស​ឈ្មោះ​តាំង លី​ហុង​។​ទី​៤ ឈ្មោះ​រ័ត្ន ថា​វី ភេទ​ស្រី អាយុ ៤០​ឆ្នាំ មុខរបរ​គ្រូពេទ្យ​រស់នៅ​ទីក្រុង​បែ​ល​ស៊ិ​ក ប្រទេស​បារាំង​។​ពួកគេ​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។​

   ​ដោយឡែក​អ្នករងរបួស​៥ នាក់​ទៀត​ឈ្មោះ​តាំង ស៊ី​តា​យ ភេទ​ប្រុស អាយុ ៤២​ឆ្នាំ មុខរបរ​ជា​កុងត្រូល​តិច​និ​ច​នៅ​ប្រទេស​បារាំង​។ ឈ្មោះ​តាំង យ៉ាណា ភេទ​ស្រី អាយុ ៨​ឆ្នាំ សិស្ស​នៅ​ទីក្រុង​បែ​ល​ស៊ិ​ក ប្រទេស​បារាំង​។​ឈ្មោះ​គី វិ​ន​ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ជា​សិស្ស​។​ឈ្មោះ​ម៉ាក ស៊ីម ភេទ​ប្រុស អាយុ ១៣​ឆ្នាំ សិស្ស​។​ឈ្មោះ​សេ ឡៃ​ម៉ាន់ ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជា​គ្រូពេទ្យ​នៅ​បែ​លស៊ិ​ក​។​

  ​ក្រុមគ្រួសារ​ជនរងគ្រោះ​បានឱ្យដឹងថា អ្នកជិះ​ក្នុង​រថយន្ត​ដែល​ក្រឡាប់​នេះ​ពួកគាត់​បានចេញ​ដំណើរ​ពី​ទីក្រុង​ភ្នំពេញ​រួច​ដើរលេង​នៅ​ខេត្តមណ្ឌលគិរី​។ បន្ទាប់​មកពី​ខេត្ត​ម​ណ្ឌ​គិរី​ក៏​ធ្វើដំណើរមកកាន់​ខេត្តស្ទឹងត្រែង និង​បន្តដំណើរ​ទៅលេង​នៅ​ខេត្តរតនៈគិរី​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា រថយន្ត​មាន​ល្បឿន​លឿន​ពេល​ដល់​ចំណុច​ផ្លូវ​កោង​អ្នកបើកបរ​មិនបាន​ប្រុងប្រយ័ត្ន​ទើប​គ្រោះថ្នាក់​។ សព​ត្រូវបាន​គេ​ដឹក​យកទៅ​ភ្នំពេញ​៕ 

No comments:

Post a Comment

yes