សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 4, 2011

លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រំពឹងថា
រដ្ឋាភិបាលក្រោយរបស់ថៃ អាចដោះស្រាយបញ្ហា
ជាមួយកម្ពុជា បាន


​រាជធានីភ្នំពេញ​​ ៖ លោក​ឧបនាយករដ្ឋ​មន្ត្រី​​ហោ ណាំហុង ​​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ បាន​​មាន​ប្រសាសន៍​​​​ថា រដ្ឋាភិបាល​ថៃ​ថ្មីដែល​ចេញពី​ការ​បោះ​ឆ្នោត​​កាល​ពីថ្ងៃទី​​៣ កក្កដា ​២០១១ អាច​នឹង​ធ្វើការ​​ដោះស្រាយ​​បញ្ហា​ព្រំដែនជាមួយ​កម្ពុជា​បាន ​ក្នុង​នោះ​​រួម​ទាំង​​ព្រំដែនគោក ​និង​ការ​ដោះ​ស្រាយបញ្ហា​​ត្រួត​​ស៊ីគ្នា​​នៅ​តំបន់​​សមុទ្រ ដើម្បី​ឱ្យ​ក្រុមហ៊ុន​​នានា​រុករក​ប្រេង ។ ​​ការថ្លែង​​របស់​លោក​​ឧបនាយករដ្ឋមន្ត្រី ​ហោ ណាំហុង ​យ៉ាង​ដូច្នេះ​​​ធ្វើឡើង​​ក្នុងបទ​សម្ភាសន៍​​មួយជាមួយវិទ្យុ​​​បារាំង​ អន្តរជាតិ RFI ផ្សាយ​កាលពី​យប់ថ្ងៃ​អាទិត្យ ទី​​៣ កក្កដា ​​២០១១​នេះ​។

​គួរបញ្ជាក់​​ថា ការ​ថ្លែង​របស់​លោករដ្ឋ​មន្ត្រី​​ការបរទេស​​កម្ពុជា​នេះ​​ផងដែរ ​ធ្វើឡើង​​បន្ទាប់ពី​គណ​បក្ស​ភឿថៃ បានឈ្នះ​​ឆ្នោត​​សម​ល្មម​អាច​បង្កើត​រដ្ឋាភិបាល​បានលើ​គណបក្ស​​ប្រជាធិប​ តេយ្យដឹកនាំ​​ដោយ​លោក​​អាប់ភីស៊ីត ​​នៅក្នុង​​ការបោះឆ្នោត​​​កាលពី​ថ្ងៃទី​​​៣ កក្កដា ​​២០១១ ។ ​​លទ្ធ​ផល​​ក្នុងការ​រាប់​សន្លឹក​ឆ្នោតទូទាំង​ប្រទេស​ថៃ​បាន​​បង្ហាញ​ថា ​គណ​បក្ស​ភឿថៃ​​​បាន​ទទួល​អាសនៈ​​ក្នុងសភា​ចំនួន​​២៦១ ចំណែកគណបក្ស​​ប្រជាធិបតេយ្យ​​​របស់​លោក​អាប់ភីស៊ីត ​បាន​ចំនួន​​​១៦២អាសនៈ ។ គួរ​បញ្ជាក់​​ថា ​ចំនួន​អាសនៈ​​នៅក្នុង​​​សភា​ថៃ​​​ទាំង​អស់​​​​​ចំនួន​​​៥០០​អាសនៈ ​​មានន័យ​ថា ​​គណបក្ស​ភឿ​ថៃ​​​អាច​បង្កើត​​​​រដ្ឋាភិបាល​ម្នាក់​ឯង​បាន​ ​​ពីព្រោះ​​គណ​បក្ស​​នេះ​​ឈ្នះ​ឆ្នោត​​លើ​ស​គណបក្ស​​ប្រជាធិបតេយ្យ​​៩៣​ អាសនៈ អាច​ចូលជា​​មួួយគណបក្ស​​ផ្សេងៗ​ទៀត​ក៏បាន​ ​មិន​ចូល​ក៏បាន​។

​ចំណែក​​​គណបក្ស​​របស់លោកអាប់ភីស៊ីត ចង់​បូកជាមួយ​គណបក្ស​​ផ្សេងៗទៀត​ដើម្បី​​បង្កើត​រដ្ឋាភិបាល​ក៏​ទៅ​អត់​រួច​​ ​ដែរ ពីព្រោះអត់​​​គ្រប់ចំនួន​អាសនៈ​​ភាគច្រើន​ ។ ​ដូច្នេះ​លោកស្រី​យីង​ ឡាក់ ​ស៊ីណាវ៉ាត្រា ​ដែលជា​​ប្អូនស្រីពៅ​​បង្កើត​របស់​​អតីតនាយករដ្ឋមន្ត្រី​​​ថៃ ថាក់ស៊ីន ​នឹងក្លាយ​​​ជានាយករដ្ឋមន្ត្រី​​​ទី​២៩ និង​ជា​នាយក​​រដ្ឋមន្ត្រី​​ស្ត្រីលើក​ដំបូងក្នុងប្រទេសថៃ​ ៕

No comments:

Post a Comment

yes