សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 31, 2011

មន្រ្តីអ្នកនាំពាក្យគណបក្សប្រឆាំង សម រង្ស៊ី 
គ្មានជំនឿការប្រកាសដោះស្រាយបញ្ហា
ដីសម្បទានសេដ្ឋកិច្ចរបស់លោក ហ៊ុន សែន


​​ មន្រ្តីជាអ្នកនាំពាក្យរបស់គណបក្ស សម រង្ស៊ី បានសម្តែងការមិនជឿទុកចិត្ត ទៅលើចំ ណាត់​ការរបស់ប្រមុខដឹកនាំប្រទេសកម្ពុជា ដែលបានប្រកាសព្រមានដកដីសម្បទាន សេដ្ឋកិច្ចពី​ក្រុមហ៊ុនឯកជន បើមិនមានការដោះស្រាយជាមួយពលរដ្ឋទេនោះ។


ការលើកឡើងរបស់គណបក្ស សម រង្ស៊ី ធ្វើឡើងនៅក្រោយពី មានសេចក្តីប្រកាស ព័ត៌មាន​របស់ទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃសុក្រ ចុងសប្តាហ៌មុន ដោយបានស្រង់ សំដីលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថានឹងដកហូតដីសម្បទានសេដ្ឋកិច្ចទាំងអស់ របស់ក្រុមហ៊ុ​នឯក
ជនមួយចំនួន បើនៅតែបន្តមិនដោះស្រាយផ្តល់យុត្តិធម៌​ជូនពល​រដ្ឋរង​គ្រោះ។

ដែលនេះត្រូវបានមន្រ្តីជាអ្នកនាំពាក្យរបស់គណបក្ស សម រង្ស៊ី អះអាង ដោយមិនមាន ជំនឿ ទៅលើការលើកឡើងរបស់ប្រមុខដឹកនាំកម្ពុជានោះទេ ។ លោក យឹម សុវណ្ណ អះអាងថា ការ
ប្រកាសនេះគឺគ្រាន់តែជាការបំភណ្ឌភ្នែកពលរដ្ឋរងគ្រោះ​ព្រោះដី​សម្បទាន​​តែ​ប៉ុណ្ណោះ នៅ
ខណៈដែលដីពលរដ្ឋរាប់លាន រាប់សែន ហិកតានៅក្នុង​ប្រទេសកម្ពុជា  ត្រូវ​បាន​មន្រ្តីខិលខូច និង​ក្រុមហ៊ុនឯកជនដកហូតយក ធ្វើអោយ​ពលរដ្ឋ​យំស្រែកជាបន្តបន្ទាប់ជាច្រើនឆ្នាំមកហើយ​នោះ។

លោកថាចំណាត់ការរបស់រដ្ឋាភិបាលកន្លងមក គឺដកហូតយកតែដីទាំងឡាយណា ដែល​ឈ្មួញបានកាប់ឈើអស់ទៅហើយ ហើយចំណែកដីបំរើប្រយោជន៌អោយ​កសិកម្ម​របស់ពលរដ្ឋ មិនត្រូ​វ​បានរដ្ឋាភិបាល ដោះស្រាយរកយុត្តិធម៌ ផ្តល់ដីទាំងនោះទៅអោយ​ពលរដ្ឋវិញឡើយ។

ការផ្តល់សម្បទានដីរបស់រដ្ឋាភិបាលកាលពីកន្លងមកត្រូវរងការរិះថា មិនបានបំរើ ប្រយោជន៌សេដ្ឋកិច្ចគ្រួសារពលរដ្ឋក្រីក្រនោះទេ ក្រៅតែបំរើទៅអោយមន្រ្តីមានអំណាច ឈ្មួញទុច្ចរិត គឺពលរដ្ឋទាំងនោះត្រូវរងគ្រោះបាត់ដីបាត់ស្រែជាបន្តបន្ទាប់​ ដែលបញ្ហា នេះបានធ្វើអោយពលរដ្ឋអស់ជំនឿទៅលើយុទ្ឋសាស្រ្តដឹកនាំរបស់ដ្ឋាភិបាលបច្ចុប្បន្ន។

ជាក់ស្តែងការផ្តល់ដីសម្បទានសេដ្ឋកិច្ចចំនួន ៩០០០ហិក ទៅអោយក្រុមស្កសរភ្នំ ពេញរបស់លោក ឧកញ៉ា លី យ៉ុងផាត់ នៅក្នុងស្រុកថ្ពងខេត្តកំពង់ស្ពឺ បានបង្ករអោយ​ប៉ះពាល់ទៅដីពលរដ្ឋច្រើនរយគ្រួសារ ហើយមិនបានដោះស្រាយដល់ពួកគាត់​ទៅតាម​ផ្លួវច្បាប់នោះឡើយ ទើបបង្ករជាការតវ៉ាដ៌ស្រួចស្រាវជាបន្តបន្ទាប់មក។

រហូតមកទល់ពេលនេះមានពលរដ្ឋប្រមាណជាជាង ២៥ម៉ឺនគ្រួសារហើយ ដែលរង​គ្រោះ ដោយសារការរំលោភយកដីធ្លីនៅក្នុងប្រទេសកម្ពុជា តាមរយះនៃការ​ផ្តល់​ដី​សម្ប​ទាន​ទៅអោយក្រុមហ៊ុនឯកជន ពីសំណាក់រដ្ឋាភិបាលបច្ចុប្បន្ន៕

No comments:

Post a Comment

yes