សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 1, 2011

ប្រ​ជាពលរដ្ឋ​តំបន់​បឹង​កក់​៤ភូមិ​ឡើង​មក​

ភូមិ​គ្រឹះ​ប្រ​មុខ​រដ្ឋា​ភិបាល​ដាក់​ញត្តិ​

សុំ​អន្ដរាគមន៍​




 ភ្នំពេញ​៖ប្រ​ជា​ពលរដ្ឋ​តំបន់​បឹង​កក់​ ប្រ​មាណជាង​៥០​នាក់​តំណាង​៧ភូមិ​នៅ​ព្រឹក​ថ្ងៃ​ព្រ​ហស្សតិ៍ ទី​០១​ ខែ​កញ្ញា​​ ឆ្នាំ២០១១​នេះ​បាន​ប្រ​មូល​ផ្ដុំ​គ្នា​នៅ​ក្រោមដើម​ពោធិ៍​ ទល់​មុខ​វត្ត​បទុម​វតី​ ក្បែរ​ភូមិ​គ្រឹះ​សម្ដេច​តេជោ​ ហ៊ុន​​​ សែន​ ឲ្យ​ជួយ​រឿង​ដែល​មន្ត្រី​មូល​ដ្ឋាន​និង​ក្រុម​ហ៊ុន​ឃុប​ឃិត​លួច​កាត់​ឈ្មោះ​ពួក​គាត់​ចេញ​ពី​ប្លង់​។


 អ្នក​ស្រី​ ទេព​​ វន្នី​ តំណាង​អ្នក​ភូមិ​២៣​ មាន​ប្រ​សាសន៍​ថា ពួក​គាត់​មក​ទីន​េះ​ក្នុង​គោល​បំណង​ស្រង់​ស្ថិតិ​ ស្នាម​មេ​ដៃ ​ដែល​ត្រូវ​បាន​អាជ្ញា​ធរ​និង​មន្ត្រី​សុរិយោដី​ បាន​កាត់ដី​និង​ឈ្មោះ​ចេញ​ដោយ​គ្មា​នមូល​ហេតុ។

អ្នក​ស្រី​បាន​បន្ដ​ថា​ពី​ព្រោះ​អនុ​ក្រឹត្យ​របស់សម្ដេច​តេជោ​ ហ៊ុន​​ សែន​ បាន​ផ្ដល់​ជា​សម្បទានដី​​ជូន​ប្រ​ជាពលរដ្ឋ​ តំបន់បឹង​កក់​ទំហំ​ ១២,៤៤ហិតា សម្រាប់​ប្រ​ជា​ពលរដ្ឋ​រស់​នៅ​តំបន់​បឹង​កក់​​ទាំង​អស់​ ហេតុ​អ្វី​​បាន​ជា​អាជ្ញា​ធរ​កាត់​ឈ្មោះ​៤៧​គ្រួ​សារ​ចេញ​។

ជា​មួយ​គ្នា​នេះ​ដែរ​ប្រ​ពលរដ្ឋ​បឹង​កក់​ទាំង​អស់​បាន​ឲ្យ​ដឹង​គ្រប់​គ្នា​ថា បើ​គ្មាន​ដំណោះ​ស្រាយ​ដូចខាង​លើ​ទេ​ពួក​គាត់​និង​រួម​គ្នា​ការ​ពារ​គ្នា​ និង​តស៊ូ​រហូត​បាន​ជោគ​ជ័យទាំង​អស់​គ្នា​។ 

 ពេល​នេះ​ប្រ​ជាពលរដ្ឋ​បឹង​កក់​សូម​ឲ្យ​សម្ដេច​តេជោ ហ៊ុន​ សែន​ ប្រ​មុខ​ដឹក​នាំ​រដ្ឋា​ភិ​បាល​ជួយ​អន្ដរាគមន៍​ ទៅ​មន្ត្រី​ថ្នាក់​ក្រោម​​ដែល​មិន​បាន​ធ្វើ​ការ​តាម​អនុក្រឹត្យ​​របស់​សម្ដេច​ ហ៊ុន សែន​ បែរ​ជា​លួច​ឃុប​ឃិត​គ្នា​លួច​កាត់​ឈ្មោះ​ប្រ​ជាពលរដ្ឋ​៤ភូមិ​ចេញ​ពី​ផ្ទៃ​ដី​ទំហំ​១២,៤៤ហិកតាថែម​ទៀត​ផង​។ ហេតុ​ពួកគាត់​សូម​ឲ្យ​សម្ដេច​ហ៊ុន​សែន​ មេត្តា​ជួយ​និង​ដាក់​អ្នកអង្កេត​ការណ៍​ចុះ​មក​ឃ្លាំ​មើល​មន្ត្រី​​ថ្នាក់​ក្រោមទាំង​អស់​ដែល​ពាក់​ព័ន្ធ​លើ​ផ្ទៃ​ដី​ទំហំ​១២,៤៤ ហិកតា។ជា​មួយ​គ្នា​នេះ​ដែរ​គេសង្កេត​ឃើញ​មន្ត្រី​ខុទ្ទកាល័យ សម្ដេចតេជោ ហ៊ុន សែន បាន​ចេញ​មក​ទទួល​យក​ញត្តិ​របស់​ប្រជា​ជន​បឹងកក់​នឹង​បានសន្យា​យក​ញត្តិ​នេះ​ជូន​​សម្ដេច​ផ្ទាល់​ដៃ​ និង​ជូន​ដំណឹង​ជាក្រោយ៕ដោយ​៖​ រិទ្ធសំណាង

ពីគេហទំព័រ៖ វរជនខ្មែរ

 

No comments:

Post a Comment

yes