សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 1, 2011

ក្រុម​ចោរ​​​​បាញ់​សម្លាប់​​​ស្ត្រី​អាជីវករ​​​ប្តូរ​ប្រាក់

​ដែលមើល​ឃើញ​​តាមវីដេអូ​​ឃ្លីប ត្រូវ​ស្គាល់

​​​អត្តសញ្ញាណ​ហើយ​




 រាជធានីភ្នំពេញ​​ ៖ ​ប្រធានការិយាល័យ​ព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក​ជួន ណារិន្ទ​ បានមាន​ប្រសាសន៍ប្រាប់​កោះសន្តិភាពតាមទូរស័ព្ទ​នៅ​រសៀលថ្ងៃទី១ កញ្ញា ២០១១នេះ ថា មុខសញ្ញា​ក្រុមចោរប្លន់ ដែលបានប្លន់បាញ់សម្លាប់ស្រ្តីជា​អាជីវករប្តូរប្រាក់នៅ រង្វង់មូលចោមចៅយកប្រាក់​ប្រមាណ៣ម៉ឺនដុល្លារអាមេរិកកាលពីថ្ងៃទី​២៨ សីហា កន្លងមកនេះ គឺសមត្ថកិច្ចបានកំណត់​មុខ​សញ្ញា និង​ស្គាល់អត្តសញ្ញាណអស់ហើយ​។ ប៉ុន្តែលោកប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ សុំមិនទាន់បញ្ចេញ​ឈ្មោះ​និង​ទីតាំងលាក់ខ្លួនរបស់បក្ខពួកចោរប្លន់ទាំងនោះ នៅឡើយទេ ពីព្រោះស្ថិតក្នុងនីតិវិធីតាមប្រមាញ់​របស់សមត្ថ​កិច្ច ។

 គួររំលឹកថា ស្ត្រីជាអាជីវករប្តូរប្រាក់ម្នាក់​បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងបន្ទាប់មកបាន​ស្លាប់បាត់បង់ជីវិតពេលកំពុងបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត ដល់ពាក់កណ្តាល​ផ្លូវ​ដោយសារចោរប្លន់មានគ្នាជាច្រើននាក់ប្រដាប់ ដោយកាំភ្លើងខ្លីធ្វើសកម្មភាពបាញ់ប្រហារប្លន់យកកេសដាក់ប្រាក់អស់ចំនួន ជាង១០០លាន
រៀល​ ស្មើ​នឹង​ប្រមាណ៣ម៉ឺនដុល្លារ​។ គ្រោះ​អកុសលនេះបានកើតឡើងក្នុងខណៈ ពេល​ដែល​ស្ត្រី​រងគ្រោះកំពុងជិះម៉ូតូជាមួយកូន​ប្រុស​​ធ្វើ​​ដំណើរចេញ​ពីកន្លែងប្តូរប្រាក់មួយនៅម្តុំ ផ្សារ​អូឡាំពិក ខណ្ឌចំការមន ត្រឡប់ទៅផ្ទះនៅ​ម្តុំ​រង្វង់មូលចោមចៅ ជាមួយកូនប្រុស​។ ហេតុ​ការណ៍នោះបានកើត​ឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី២៨ ខែសីហា នៅលើ​កំណាត់មហាវិថីសហព័ន្ធរុស្ស៊ីត្រង់ចំណុចកន្លែង លក់ខោអាវជជុះមុខព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌដង្កោ។

 ស្ត្រីរងគ្រោះឈ្មោះជួន ធារ៉ា អាយុ៤៨ឆ្នាំ មុខ​​របរ​​ប្តូរប្រាក់នៅរង្វង់មូលចោមចៅ ត្រូវចោរ​បាញ់​៣គ្រាប់​ត្រូវ​ចំលើដើមទ្រូងខាងឆ្វេង​ធ្លាយ​ទៅក្រោយ។ ចំណែកកូនប្រុសរបស់គាត់​ឈ្មោះ​ផុន ឡាទី អាយុ២១ឆ្នាំ មិនរងរបួស​អ្វី​ទេ។ ពួក​គេ​រស់នៅក្បែររង្វង់មូលថ្នល់បំបែក​ចោម​ចៅ​។ ដោយឡែកក្រុមចោរមានគ្នាជា​ច្រើន​នាក់ ស្លៀក​ពាក់ស៊ីវិល ប្រដាប់ដោយកាំភ្លើងខ្លី២​ដើម ជិះ​ម៉ូតូ​ធុនហុងដា សេ១២៥ ពីរគ្រឿង និង​មានម៉ូតូ​បិទ​គូទ​មួយចំនួនទៀត​។ ក្រោយពេល​ធ្វើសកម្ម​ភាព​បាញ់ប្លន់ដណ្តើម​យកកេស​លុយ​ជាង​១រយ​លាន​រៀលបានហើយ ពួកវាបានជិះ​ម៉ូតូគេចខ្លួន​បាត់​ដោយសុវត្ថិភាព។  តាមប្រភពព័ត៌មានបាន​ឱ្យ​ដឹង​ថា នៅមុន​ពេលកើតហេតុស្ត្រីរងគ្រោះ​ និង​កូនប្រុសបានជិះ ម៉ូតូ១គ្រឿងម៉ាកអ៊ែរប្លេត ពាក់ស្លាកលេខ​ភ្នំពេញ 1AX-2125 ពណ៌ខ្មៅ នាំយកប្រាក់​ដុល្លារចំនួន៣ម៉ឺនដុល្លារអាមេរិក​ទៅ​ប្តូរ​យក​ប្រាក់រៀលបានជាង១រយលាន​រៀល​នៅ​ផ្ទះម្តុំ​ផ្សារអូឡាំពិក ខណ្ឌចំការមន ដែល​ជា​កន្លែង​​ប្តូរ​ប្រាក់ធំមួយ។ ក្រោយ​ពេល​ដូរ​រួចស្ត្រីរង​គ្រោះនិងកូន​ប្រុស​បានជិះ​ម៉ូតូ​ឌុប​គ្នា​ត្រឡប់មក​ផ្ទះវិញ ដោយដាក់​ប្រាក់​នៅ​ក្នុង​សំបក​កេស​ស្រា​បៀរមួយរួច​ដាក់​ចំ​កណ្តាល​ដែល​ម្តាយ​ជិះអោប ពីក្រោយ។ ពេល​ជិះ​​តាម​ផ្លូវ​ស្រាប់តែ​មាន​​​ជនសង្គម​ងងឹត​មួយក្រុម​បាន​ដេញ​តាម​ប្លន់​យ៉ាង​ប្រកៀក​ប្រកិត​​ធ្វើ​​ឱ្យ​​​ជន​រងគ្រោះ​ដឹង​ខ្លួន​ផង​ដែរ បានបើក​ម៉ូតូ​​រត់​សសៀរ​តាមផ្ទះ​ប្រជា​ពលរដ្ឋ​ ប៉ុន្តែ​មិន​ចំ​កន្លែង​​សមត្ថកិច្ច​ឈរ​ជើង​ទាល់តែ​សោះ​ ទើប​ចោរ​មាន​ឱកាស​តាម​​ប្លន់​រហូត​។ លុះ​ទៅដល់ត្រង់ចំណុច​កើត​ហេតុ​​ខាង​លើ ស្រាប់តែ​ជនសង្ស័យ៣នាក់ ស្លៀក​​ពាក់ស៊ីវិល​ជិះម៉ូតូ២គ្រឿង​ដេញតាម​ពី​ក្រោយ​ ធ្វើ​​ឱ្យជន​រងគ្រោះ​ភ័យខ្លាំង​ពេក ក៏ផ្តួល​ម៉ូតូ ហើយ​ត្រូវ​ចោរ​ដណ្តើម​កេស​ប្រាក់​យ៉ាង​ស្វិត​ស្វាញ​បំផុត​រហូត​ដល់​បក្ស​ពួកចោរ​ដកកាំភ្លើងខ្លី​​បាញ់​​​​ឥត​​ញញើត​ដៃតែម្តង​។

 ប្រភពដដែលបានបន្តទៀតថា ខណៈនោះ​ស្ត្រីរងគ្រោះមិនព្រមប្រគល់កេសប្រាក់នោះឱ្យទេ ឯក្រុមចោរក៏បានព្យាយាមដណ្តើមយក តែ​ជន​រងគ្រោះនៅតែមិនព្រមឱ្យដដែល ទើបក្រុម​ចោរ​បាញ់ប្រហារសំដៅដងខ្លួនចំនួន៣គ្រាប់តែម្តង ​ត្រូវស្ត្រីរងគ្រោះដេកដួលក្នុងថ្លុក​ឈាម​​។ ចំណែកក្រុមចោរប្លន់ ពេល​បាញ់រួចហើយបាន​នាំ​គ្នា​យកកេសប្រាក់នោះជិះ ម៉ូតូគេចខ្លួន​​ធ្វើ​ព្រងើយ​ គ្មានអ្នកណាហ៊ាន​ជួយឡើយ ៕
Related Posts Plugin for WordPress, Blogger...

No comments:

Post a Comment

yes