សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 7, 2011

ប្រេងសាំងក្នុងរាជធានីភ្នំពេញគួរក្រោម៤៥០០រៀល
ខណៈនោលើទីផ្សារអន្តរជាតិធ្លាក់ត្រឹម83.57$ ក្នុង១
បារែល

 ​ប្រេង​សាំង​​​នៅ​តាម​ស្ថានីយ​​​ធំៗ ក្នុង​​រាជធានីភ្នំពេញ ​តម្លៃ​នៅតែខ្ពស់​​ដដែល​គ្រាន់​តែស្រកស្រុត​៥០រៀលប៉ុណ្ណោះ​ ខណៈ​​ប្រេង​​​នៅ​លើទី​ផ្សារ​អន្តរជាតិ​​កំពុង​ធ្លាក់ចុះ​​ ​នៅ​សល់​​តម្លៃ​​​៨៣,៥​៧​ដុល្លារ ក្នុង​​១បារែល កាល​​ពី​​វេលាម៉ោង​​៣​និង​​១២​នាទី​​ម៉ោង​សាកល​ថ្ងៃទី​​​​៦ កញ្ញា​ ២០១១ ​កន្លង​​ទៅ​។ ​ការ​មិន​​ចុះ​តម្លៃ​​​ឱ្យទាន់​​​ទីផ្សារ​​អន្តរ​ជាតិ​របស់​ឈ្មួញ​​​សាំង​នៅ​កម្ពុជា​ នេះ​បង្ហាញ​​​​​ឱ្យឃើញ​​​​ពីការ​ឆក់​​ឱកាស​​កេង​ប្រវ័ញ្ច​​​​មក​លើ​ប្រជា​ពលរដ្ឋ​​ស្លូតត្រង់​ ខណៈ​ស្ថាប័ន​ជំនាញ​មិន​​​​មានការ​កំណត់​តម្លៃ​​​ឱ្យ​បាន​ត្រឹមត្រូវ​។



ប្រេងសាំង​​នៅតាមស្ថានីយ​​តូ​តាល់​​​​ កាល់​តិច ​និង​សូគីម៉ិច​ បានបង្ហាញ​​​តម្លៃរបស់​ខ្លួន​នៅលើ​ផ្ទាំង​​​ប៉ាណូ​​ថា សាំង​​​ស៊ុប​​ពែរតម្លៃ​​៥.៦០០​រៀល ​សាំង​ធម្មតា​​​​​៥.៣៥០​រៀល ​និង​ប្រេង​ម៉ា​ស៊ូត​​​៥.០០០​​រៀល ​​ឃើញ​ថា​ មានតម្លៃ​​​​ខ្ពស់​ណាស់​បើ​ប្រៀប​ធៀប​ជា​មួយ​ប្រទេស​​​ជិត​ខាង ដែល​មាន​តម្លៃ​​​ត្រឹម​​​​​៤.០០០​រៀល ​​ចុះក្រោម​​ប៉ុណ្ណោះ ។ ​តម្លៃ​​​​​ប្រេង​នៅលើ​​ទីផ្សារ​អន្តរជាតិ​​៨៣,៥៧ដុល្លារ នៅថ្ងៃទី​​​៦ កញ្ញា ​២០១១ ឃើញ​​ថា ធ្លាក់​ចុះ​​ជាង​​​៥​ដុល្លារ ចាប់តាំង​ពី​​ថ្ងៃទី​​​១ កញ្ញា​​ ​២០១១​ ​មក ​​ដែល​មាន​​តម្លៃ​៨៨,៩៥​ដុល្លារ ក្នុង​​​១បា​រ៉ែល​ ​។ សូម​រំលឹក​ថា តម្លៃប្រេង​​ក្នុង​សប្តាហ៍​នេះ មានការ​ស្រុត​ចុះ​​យ៉ាង​ខ្លាំង​​​បើ​ធៀប​នឹង​​តម្លៃ​​​ប្រេង​​៩៧ ទៅ​១០០ដុល្លារ កាល​ពី​ដើម​​​ឆ្នាំ​​២០១១​​។ ​ក្រុម​អ្នក​សេដ្ឋវិទូ​បាន​ពន្យល់​ថា កាល​តម្លៃ​ប្រេង​​​​ឡើង​​ដល់​​​៩៧ ទៅ​១០០​ដុល្លារ​​ក្នុង​​១បា​រ៉ែល គឺប្រេង​សាំង​នៅ​​តាម​ស្ថានីយ​​​​នានា​ក្នុង​​​ប្រទេស​​​កម្ពុជា ស៊ុបពែរ​ថ្លៃ​​៥.៧០០​រៀល ​និង​​ធម្ម​តា​​​៥.៤០០​រៀលប៉ុណ្ណោះ ​ឥឡូវនេះ​​ប្រេង​សាំង​​​តម្លៃ​​​ចុះ​ដល់​​៨៣,៥៧​ដុល្លារ ​នៅលើទីផ្សារ​​​អន្តរជាតិ​​​ ដូច្នេះ​​វា​គួរណាស់​តែ​តម្លៃ​​​នៅកម្ពុជា​​ក្រោម​​​៤.៥០០​រៀល អាចសម​​​ល្មម​។


គួរកត់សម្គាល់​​​​ថា ពេលប្រេង​​សាំង​នៅ​លើ​ទីផ្សារ​​អន្តរជាតិ​​​ធ្លាក់ចុះ ​ប្រេង​សាំង​​​នៅ​ប្រទេស​​កម្ពុជា​មិន​ទាន់​​​ធ្លាក់​ភ្លាម​ៗ​ទេ ដោយ​ឈ្មួញ​​យក​លេស​​ថា ទិញមក​ស្តុក​​ច្រើន ​​លក់​មិនទាន់អស់​​​​អាចាស់ ​​រង់​ចាំ​​​លក់​ឱ្យអស់អាចាស់​​សិន ចាំ​ចុះ​​​តម្លៃ​​ ដូច្នេះ​ឃើញ​ថា ​ទម្រាំ​​​លក់​អាចាស់​​​អស់ គឺត្រូវ​ពន្យារ​ពីមួយ​សប្តាហ៍​​ទៅ​​កន្លះ​ខែ​​​ឯណោះ ​​ប៉ុន្តែ​​​ប្រសិន​បើ​​​ប្រេង​​​​នៅលើទីផ្សារ​​អន្តរជាតិ​​​ចាប់​ផ្តើម​​ឡើង​​ខ្ពស់​មួយ​ក្រឺត​វិញ​​ គឺ​​ប្រេងសាំង​​នៅក្នុង​​​ប្រទេស​កម្ពុជា​​ហក់​ឡើង​​​​ទាំង​ព្រលឹម​​​អុរ​តែម្តង ​​មិន​រង់ចាំ​​​​លក់​អា​ចាស់​​ដែលទិញ​​មក​តម្លៃ​​ថោក​នោះ​​​ឱ្យ​អស់សិន​ទេ។


ត្រង់នេះ​ក្រសួង​ពាក់ព័ន្ធ​​ត្រូវ​​​គិតគូរគ្រប់​គ្រង​​ឱ្យ​បាន​​​​ច្បាស់លាស់ ​លើ​​​​​តុល្យ​​ការ​​​នៃតម្លៃ​​​ប្រេង​សាំង​​​ឡើង​​ និងចុះ​​ ហើ​យ​ការ​​​ឡើងចុះ​​នេះ​បណ្តាល​​ឱ្យ​​មានការ​​រអ៊ូរទាំ​​ប្រកែកគ្នា​រវាង​អ្នក​​លក់​​តាមស្ថានីយ​​​ និង​អ្នកចាក់ ដោយ​​អ្នក​ចាក់​​​ស្រែកឡូឡាថា «សាំង​នៅទីនេះ​​ឡើង​ថ្លៃ​​​អីក៏ឡើង​ថ្លៃ​ម៉្លេះ ​​បើនៅលើ​​​ទីផ្សារ​​​អន្តរជាតិ​​​ចុះ​ត​ម្លៃ​​​​​ហើយ ​ហេតុ​អ្វី​​​មិន​ចុះ​តាមគេ គិត​តែ​​​​ពី​ឡើង»។


អ្នកលក់តាម​ស្ថានីយ​​ឆ្លើយ​ថា ​«ខ្ញុំ​គ្រាន់តែ​​​​ជា​អ្នក​បម្រើ​​ការ​​ឱ្យគេទេ ​​លោក​​​អើយ! អ្នក​​ដែល​​​ឡើង ឬ​ចុះ​​​នោះ គឺ​​ថៅកែ​​​ឯណោះទេ»៕


ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes