ប្រជាពលរដ្ឋតំបន់បឹងកក់៤ភូមិឡើងមក
ភូមិគ្រឹះប្រមុខរដ្ឋាភិបាលដាក់ញត្តិ
សុំអន្ដរាគមន៍
ភ្នំពេញ៖ប្រជាពលរដ្ឋតំបន់បឹងកក់ ប្រមាណជាង៥០នាក់តំណាង៧ភូមិនៅព្រឹកថ្ងៃព្រហស្សតិ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១១នេះបានប្រមូលផ្ដុំគ្នានៅក្រោមដើមពោធិ៍ ទល់មុខវត្តបទុមវតី ក្បែរភូមិគ្រឹះសម្ដេចតេជោ ហ៊ុន សែន ឲ្យជួយរឿងដែលមន្ត្រីមូលដ្ឋាននិងក្រុមហ៊ុនឃុបឃិតលួចកាត់ឈ្មោះពួកគាត់ចេញពីប្លង់។
អ្នកស្រី ទេព វន្នី តំណាងអ្នកភូមិ២៣ មានប្រសាសន៍ថា ពួកគាត់មកទីនេះក្នុងគោលបំណងស្រង់ស្ថិតិ ស្នាមមេដៃ ដែលត្រូវបានអាជ្ញាធរនិងមន្ត្រីសុរិយោដី បានកាត់ដីនិងឈ្មោះចេញដោយគ្មានមូលហេតុ។
ជាមួយគ្នានេះដែរប្រពលរដ្ឋបឹងកក់ទាំងអស់បានឲ្យដឹងគ្រប់គ្នាថា បើគ្មានដំណោះស្រាយដូចខាងលើទេពួកគាត់និងរួមគ្នាការពារគ្នា និងតស៊ូរហូតបានជោគជ័យទាំងអស់គ្នា។
ពេលនេះប្រជាពលរដ្ឋបឹងកក់សូមឲ្យសម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរដ្ឋាភិបាលជួយអន្ដរាគមន៍ ទៅមន្ត្រីថ្នាក់ក្រោមដែលមិនបានធ្វើការតាមអនុក្រឹត្យរបស់សម្ដេច ហ៊ុន សែន បែរជាលួចឃុបឃិតគ្នាលួចកាត់ឈ្មោះប្រជាពលរដ្ឋ៤ភូមិចេញពីផ្ទៃដីទំហំ១២,៤៤ហិកតាថែមទៀតផង។ ហេតុពួកគាត់សូមឲ្យសម្ដេចហ៊ុនសែន មេត្តាជួយនិងដាក់អ្នកអង្កេតការណ៍ចុះមកឃ្លាំមើលមន្ត្រីថ្នាក់ក្រោមទាំងអស់ដែលពាក់ព័ន្ធលើផ្ទៃដីទំហំ១២,៤៤ ហិកតា។ជាមួយគ្នានេះដែរគេសង្កេតឃើញមន្ត្រីខុទ្ទកាល័យ សម្ដេចតេជោ ហ៊ុន សែន បានចេញមកទទួលយកញត្តិរបស់ប្រជាជនបឹងកក់នឹងបានសន្យាយកញត្តិនេះជូនសម្ដេចផ្ទាល់ដៃ និងជូនដំណឹងជាក្រោយ៕ដោយ៖ រិទ្ធសំណាង
ពីគេហទំព័រ៖ វរជនខ្មែរ

No comments:
Post a Comment
yes