ដីព្រៃសហគមន៏ចំនួន២៦ហិតា នៅក្នុង
ខេត្តកំពង់ឆ្នាំង ត្រូវបានមន្រ្តីអាជ្ញាធរមូល
ដ្ឋានឃុមឃិតគ្នា យកទៅលក់ឲ្យឈ្មួញ
ដីព្រៃហគមន៌ចំនួន២៦ ហិកតា ស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវបានអាជ្ញាធរ មូលដ្ឋាន
ក្នុងឃុំក្រាំងគារ ឃុបឃិតគ្នា យកទៅលក់អោយឈ្មួញផ្ទុយទៅនឹងច្បាប់ដោយមិនគិតដល់ប្រ
យោជន៏ពល ដែលធ្លាប់តែអាស្រ័យផលពីដីព្រៃ សហគមន៌នោះឡើយ។
ដោយខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួន ពលរដ្ឋម្នាក់រស់នៅក្នុងភូមិក្រាំងគាត្បូង បានផ្តល់បទសម្ភាសន៏ ដោយមិនបញ្ចេញឈ្មោះអោយដឹងមកថា លោកមេឃុំគ្រាំងគា កូតាមកពី គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តិអំពើពុករលួយ យកដីសហគមន៌ចំនួន២៦ហិកតា ដែលជាកម្មសិទ្ឋិរួមរបស់ពលរដ្ឋ
ពលរដ្ឋខាងលើនោះបានអោយដឹងទៀតថា ពួកគាត់បានអាស្រ័យផលពីព្រៃសហគមន៏ នោះចាប់
តាំងពីដើមរៀងមក ស្រាប់តែមកដល់ដើមឆ្នាំ២០១១នេះ បែជាអាជ្ញាធរឃុំ ក្រាំងគារ ឃុបឃិតគ្នា
យកដីនេះទៅលក់អោយឈ្មួញ បង្ករជាព្រួយបារម្មណ៌ពីការ បាត់បង់របរ ផលអនុផលពីព្រៃឈើ
នោះ។
កន្លងមកធ្លាប់មានការជួបដោះស្រាយវាងពលរដ្ឋនិងអាជ្ញាធរ តំបន់នោះ ហើយបានឯកភាពគ្នាកាត់
ដីនោះពាក់កណ្តាលទៅអោយឈ្មួញ និងពាក់ កណ្តាលទៀតទុកជាកម្មសិទ្ឋិរួមរបស់ពលរដ្ឋតែរហូត
មកទល់ពេលនេះបែជាឈ្មួញ យកគ្រឿងចក្រទៅឈូសឆាយដីព្រៃសហគមន៏ទាំងនោះគ្មានសល់
ទៅវិញ។
ពលរដ្ឋអះអាងថា កន្លងមកមានអង្គការក្រៅរដ្ឋាភិបាលមូយ រៀបចំគម្រោងសាងសង់ ទំនប់ទឹកនៅ
លើដីសហគមន៌នោះ ដើម្បីទុកទឹកសម្រាប់ស្រោចស្រពដំណាំទូទាំង ឃុំគ្រាំងគារទាំងមូល ហើយ
ដោយសារតែការឃុបឃិតគ្នាលក់ដីទាំងនេះ បានបង្អាក់ ទៅដល់ដំណើរការរបស់អង្គការនោះ បង្ករ
អោយផលដំណាំពួកគាត់ នៅតែខ្វះទឹក ប្រើប្រាស់ ។
លោក ដួង ចន្រ្តា មន្រ្តីក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង របស់គណបក្ស សម រង្ស៊ី បន្ទាប់ពីបាន ចុះទៅ
ពិនិត្យដីព្រៃសហគមន៌តំបន់នោះ បានថ្លែងអោយដឹងថា កន្លងមកដីសហគមន៏របស់ពលរដ្ឋទាំង
២៦ហិកតានោះ គឺលោកមេឃុំក្រាំងគា មកពីគណបក្សប្រជាជនកម្ពុជានោះ ជាអ្នកទទួលស្គាល់
ថាជាកម្មសិទ្ឋិពលរដ្ឋទាំង៧៥គ្រួសារ តែដោយសម្លឹងឃើញប្រយោជន៌ធំសំរាប់ខ្លួន បែជាលែងគិត
ពីច្បាប់ យកដីនោះ លក់ទៅអោយឈ្មួញទៅវិញ។
ដោះដូរបានលុះត្រាតែផ្តល់ជាថ្នូរអ្វីមួយ សំរាប់ទុកជាប្រយោជន៌ដល់សហគមន៌ដដែលនោះ។
នៅក្នុងការដឹកនាំរបស់រដ្ឋាភិបាលបបច្ចុប្បន្ន គេសងេ្កតឃើញ មិនមែនតែដីសហ គមន៌នោះទេ មាន
ទាំងដីមាត់ព្រែក មាត់ទន្លេ ដីព្រៃសហគមន៌ ដីជនជាតិដើមភាគតិច ក៌គេរំលោភយកនោះដែរ៕
No comments:
Post a Comment
yes