សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 5, 2011

ការបែងចែកដីសម្បទានសង្គមកិច្ចនៅក្នុង
ខេត្តស្វាយរៀង ត្រូវពលរដ្ឋជាង​២០០គ្រួសារ
នាំគ្នាតវ៉ា ដោយសារមិនមានតម្លាភាព

 ដីសម្បទានសង្គមកិច្ចប្រមាជាង៤០០ហិកតា ត្រូវបានពលរដ្ឋរស់នៅស្រុករមាសហែក ខេត្ត​ស្វាយ​រៀង អះអាងថាអាជ្ញាធរមូលដ្ឋានចែកដីទំាងនោះ ដល់ពួកគេដោយមិនស្មើភាព ដោយ​សារតែបក្ស
ពួកនិយម​ និងអំពើពុករលួយ។

 ពលរដ្ឋម្នាក់រស់នៅភូមិត្រពាំងស្មាច់ ឃុំអណ្តូងត្របែក នៅក្នុងស្រុករមាសហែកនោះ បាន​អោយ  ដឹងថា រដ្ឋាភិបាលបានសំរេចផ្តល់ដីសម្បទានសង្គមកិច្ច ​ចំនួនជាង៤០០ហិកតា​ទៅ​អោយពលរដ្ឋ ជាង៣០០គ្រួសារ រស់នៅភូមិត្រពាំងស្មាច់នោះ ប៉ុន្តែក្រុមអាជ្ញាធរមូលដ្ឋាន បែជាយកដី ទាំងនោះ ទៅចែកអោយពលរដ្ឋចំនួន៧៨គ្រួសារតែប៉ុណ្ណោះ ដែលជាអ្នកមាន ចំណែកពូក គាត់ជាង ២០០ គ្រួសារ ដែលជាអ្នកក្រពិតប្រាកដ មិនត្រូវបានគេចែកអោយនោះ​ឡើយ ដែលកាចែក ដីសម្បទាន សង្គមកិច្ច មិនមានតម្លាភាពបែបនេះគឺ គ្មានអ្វីចេញមកពី បញ្ហាបក្សពូកនិយម ឬអំពើ ពុករលួយ នោះឡើយ។

 ពលរដ្ឋអោយដឹងទៀតថា នៅពេលពួកគាត់នាំគ្នាតវ៉ាទាមទារអោយបែងចែកដីអោយបាន ស្មើរ គ្នា នោះ បែអាជ្ញាធរទាំងនោះកោះហៅពូកគាត់ចំនួន៦នាក់ អោយទៅសាលាឃុំ បំណង គំរាម កំហែង ទៅវិញ។

 លោក មាស ខេង មន្រ្តីក្រុមប្រឹក្សាខេត្តស្វាយរៀង បានហៅការចែកដីសម្បទានសង្គមកិច្ច បែបនេះ ថាជាការលំអៀងមិនមានតម្លាភាព ដែលបញ្ហាត្រូវគេមើលឃើញថា គ្មានអ្វី ផ្សេងក្រៅពីការរើសអើង ពុករលួយ ប្រកាន់បក្សពួកនិយមនោះឡើយ។ បក្សពូកនិយម នៅត្រង់ថា ក្នុងចំណោម ពលរដ្ឋ ទាំង ៧៨គ្រួសារ ដែលទទួលបានសម្បទានដីសង្គមកិច្ចនោះ ភាគច្រើនជាអ្នកមានជីវភាពធូធារ ហើយ ចំណែកអ្នកក្រពិតប្រាកដ បែជាមិនបានទទួលទៅ វិញ។ លោកថា ករណីនេះ លោកនឹងធ្វើ អន្តរា គមន៏ទៅគណៈអភិបាលខេត្តស្វាយរៀង អោយ ពិនិត្យមើលករណីពលរដ្ឋអះអាងខាងលើ ដើម្បី​យក​ដីជាង៤០០ហិកតានោះ ទៅចែក ដល់ពលរដ្ឋអោយបានស្មើៗគ្នា។

ក្រុមអ្នកភូមិបាននាំគ្នាអំពាវនាវទៅដល់រដ្ឋាភិបាល អោយពិនិត្យលើករណីនេះ  ដើម្បីចែកដី​ជូន​ដល់ពួក​គាត់​គ្រាន់បានប្របរកសិកម្មគ្រាន់ចិញ្ចឹមជីវិត។

ការបែងចែកដីសមូហភាពដោយមិនមានតម្លាភាពបែបនេះ ត្រូវគេ​មើលឃើញ​ថា ជាការ​ប្រកាន់​បក្សពួក ប្រព្រឹត្តិអំពើពុករលួយ ពុករលួយដែលនាំអោយសង្គមក្រីក្រ ពុករលួយ​ដែលបង្កើត​នូវភាព​អយុត្តធម៌ក្នុងសង្គម។

No comments:

Post a Comment

yes