សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 19, 2011

អ្នក​លក់​មាស​ផ្សារ​អន្លង់វែង​ម្នាក់​ត្រូវ​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​តាម​មក​បាញ់​យក​ទ្រព្យ​សម្បតិ្ត​ដល់​ខាង​មុខ​ផ្ទះ​


  ​អ្នកលក់​មាស​នៅ​ផ្សារ​អន្លង់វែង​មា្ន​ក់រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​សារ​ក្រុម​ចោរប្លន់​ប្រដាប់អាវុធ​តាម​មក​បាញ់​យក​ទ្រព្យ​សម្បត្តិ​ដល់​ខាង​មុ​ខ​ផ្ទះ​ខណៈ​ពេល​ជន​រ​ង​គ្រោះ​បាន​វិល​មក​ពី​លក់​មាស​នៅ​ផ្សារ​អន្លង់វែង​នោះ។​


 ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៥និង៣០នាទី​រសៀល​ថ្ងៃទី១៨ខែកញ្ញា​ឆ្នាំ២០១១​នៅ​ចំណុច​ខាងមុខផ្ទះ​ជនរងគ្រោះ​នៅក្នុង​ភូមិ​ថ្នល់កែង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ។


 សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បានអោយដឹងថា​នៅ​មុនពេល​កើតហេតុ​គាត់​បាន​ឃើញ​ជនរងគ្រោះ​ទាំង២នាក់​ប្ដី​ប្រពន្ធ​បាន​វិល​មកពី​លក់​មាស​នៅ​ផ្សារ​អន្លង់វែង​បាន​ឈប់​នៅខាង​មុខ​ផ្ទះ​មិនទាន់​ទាំង​ចុះ​ពីលើ​ម៉ូតូ​ផង​ក៏​ស្រាប់តែ​ឃើញ​ម៉ូតូ​ម៉ា​កវេ​វ​មួយគ្រឿង​ទៀត​បាន​ឈប់​ជិតគ្នា​មាន​ចំនួន៣នាក់​ស្លៀកពាក់​ស៊ីវិល​បាន​យក​កាំភ្លើង​អាកា​បត់​ចំនួន២ដើម​បាញ់​ទៅលើ​ជនរងគ្រោះ​ជា​ប្ដី​ចំនួន២គ្រាប់​បណ្ដាលអោយ​ដួល​នៅ​កន្លែង​តែម្ដង​រួច​បាន​ទាញយក​កាបូប​ពី​ជនរងគ្រោះ​បើក​ទៅ​ទិសខាងកើត​យ៉ាង​លឿន​បាត់ទៅ។


 មួយសន្ទុះ​ក្រោយមក​ក៏​បានឃើញ​សមត្ថកិច្ច​ប៉ូលិស​និង​កងរាជអាវុធហត្ថ​ស្រុក​ក៏បាន​ចុះមក​ពិនិត្យ​កន្លែងកើតហេតុ​ផងដែរ។សមត្ថកិច្ច​ស្រុក​បានអោយ​កម្ពុ​ជាថ្មី​ដឹងថា​ជនរងគ្រោះ​មានឈ្មោះ សៀ​ល ថា ភេទ​ប្រុស​អាយុ៣០ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​មុខរបរ​ជា​អ្នកលក់​មាស​ត្រូវជា​ប្ដី​ចំណែក​ប្រពន្ធ​ឈ្មោះ ហ៊​ន ម៉ាឡៃ អាយុ២១ឆ្នាំ។ ទ្រព្យសម្បត្តិ​ដែល​ក្រុមចោរប្លន់​បាន​មាន​លុយ​ខ្មែរ​ចំនួន៥លាន​រៀល​និង​លុយ​ដុល្លារ​ចំនួន៣៥០ដុល្លារ​និង​មាស​ប្លា​ទីន​ចំនួន៣២ដំឡឹង​ទៀតផង៕




ពីគេហទំព័រ៖ កម្ពុជាថ្មី

No comments:

Post a Comment

yes