សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 19, 2011

ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​សម្រេច​ចិត្ត​បញ្ចប់​ជីវិត​ខ្លួន​ឯង​ដោយ​ចងក​សម្លាប់​ខ្លួន​


 ស្ត្រី​វ័យ​ចំណាស់​ជនជាតិភាគតិច​ម្នាក់​រស់នៅ​ខាងក្រោយ​មន្ទីរ​កិច្ចការ​នារី​ខេត្ត​ភូមិ​ជ្រៃ​សែន ​សង្កាត់​មនោ​រម្យ​ ក្រុង​មនោ​រម្យ​ ត្រូវ​បាន​ក្មេង​វាល​គោ​ប្រទះ​ឃើញ​ចងក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​ដង្កៀបក្ដាម​ក្បែរ​បន្ទាយ​ទាហាន​ខេត្ត​ក្នុង​សង្កាត់​មនោ​រម្យ។​


 ហេតុ​ការណ៍​នេះ​បាន​​កើត​ឡើង​កាលពី​​ទី១៨ ខែ កញ្ញា ឆ្នាំ ២០១។ បើ​តាម​ការ​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ពី​កូន​ប្រសារ​របស់​សព​និយាយ​ថា សព​ដែល​បាន​បញ្ចប់​ជីវិត​ដោយ​ចងក​នេះ មានឈ្មោះ ​ធឿង ធឿ​ត ភេទ​ស្រី អាយុ​ប្រហែល ៥០ឆ្នាំ មានកូន និង ចៅ​ជាច្រើន​ផង​ដែរ។ ហើយ មួយ​រយៈ​កន្លង​មកនេះ​ម្ដាយ​គាត់​មានការ​ពិបាកចិត្ត​ខ្វល់ខ្វាយ ខ្លាំង​ណាស់ ដោយសារតែ​កូនប្រុស​របស់​គាត់​ម្នាក់​បាន​បំផ្លិច បំផ្លាញ​ទ្រព្យសម្បត្តិ លុយកាក់ អស់​ជាច្រើន ដូ​ច្នេះរូប​គាត់​ប្រហែលជា​ពិបាកចិត្ដដោយសាររឿងនេះ​ ណាមួយ​ស្ថានភាព​ក្នុង​គ្រួសារ​ចេះតែ​ធ្លាក់ចុះ​ដុនដាប​ទៅៗ ហើយ​ម្យ៉ាងវិញ​ទៀត​អស់ទ្រព្យ​សម្បត្តិ​លុយកាក់​ពី​ខ្លួន ចុងក្រោយ​កូន​គាត់​ម្នាក់​ធ្លាប់តែ​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ផ្ទះ​នោះ ជាប់គុក​ច្រវាក់​ទៀត ចំណុច​នេះ​ខាងលើ​នេះ​ហើយ​ទើប​កូនៗទាំងអស់​ចេះតែ​សង្កេតឃើញ​អារម្មណ៍​និង អត្តចរិត របស់​ម្ដាយ​ហាក់ដូចជា​ខុស​ប្រក្រតី ព្រោះ​រូប​គាត់​ចូលចិត្ត​ហូប​ស្រា​ច្រើន​ទៀត​ផង។ សព​ជន​រង​គ្រោះ​​ខាង​លើ​នេះ​ត្រូវ​បាន​ប៉ូលិស​ស្នងការដ្ឋាន​នគរបាល​ខេត្ត​​ធ្វើ​កោសល្យវិច័យ​រួច​ ប្រគល់​សព​ឲ្យ​កូនចៅ និង ក្រុម​គ្រួសារ ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី៕




ពីគេហទំព័រ៖ កម្ពុជាថ្មី

No comments:

Post a Comment

yes