Monday, September 5, 2011

           ខ្មែរកម្ពុជាក្រោមស្វែងរកការរួមរួមគ្នាដើរលើផ្លូវតែមួយ



​​អង្គការ សមាគមខ្មែរកម្ពុជាក្រោមធ្វើការជួបប្រជុំគ្នាពិភាក្សាផ្តោតលើបញ្ហាសំខាន់ៗមួយចំនួននៅ
រសៀលថ្ងៃទី០៤ កញ្ញា ស្អែកនេះនៅសហគមន៍បុរីព្រនគរស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ 
រាជធានីភ្នំពេញដោយមានការចូលរួមពីលោក យន្ត ថារ៉ូ អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី មណ្ឌលបន្ទាយមានជ័យផងដែរ។

លោក សឺន ជុំជួន ប្រធានបណ្តាញយុវជនខ្មែរកម្ពុជាក្រោមបានអោយដឹងនៅល្ងាចថ្ងៃទី០៣ កញ្ញា
ថា កិច្ចប្រជុំនៅថ្ងៃស្អែកទី០៤ កញ្ញា មានការចូលរួមពីសំណាក់អង្គការ សមាគមខ្មែរកម្ពុជាក្រោម
ទៅ១០ អង្គការសមាគម និងមានការចូលរួមពីសំណាក់មន្ត្រីសហព៍ន្ធខ្មែរកម្ពុជាក្រោមប្រចាំកម្ពុជា
ផងដែរ ដោយកិច្ចប្រជុំនោះផ្តោតទៅលើបញ្ហាធំៗចំនួន២គឺទី១ ទាក់ទងទៅនិងដំណោះស្រាយរបស់
សមាគម និងអង្គការខ្មែរកម្ពុជាក្រោមដោយមើលឃើញសភាពការណ៍បច្ចុប្បន្នមិនសូវត្រូវគ្នាអញ្ចឹង
ស្វែងរកគំនិតឯកភាពគ្នា និងរកយុទ្ធសាស្ត្រដើរផ្លូវតែមួយ និងចំនុចទីពីរទាក់ទងទៅនិងការ
អនុញ្ញាតរបស់ក្រសួងព័ត៍មានចេញលិខិតអនុញ្ញាអោយសមាគមខ្មែរកម្ពុជាក្រោមមានកម្មវិធីវិទ្យុ
ថែមពីរខេត្តទៀតគឺនៅខេត្តតាកែវ និងស្វាយរៀងដោយពិភក្សាគ្នាទៅលើរចនាសម្ព័ន្ធ។

លោក សឺន ជុំជួន ប្រធានបណ្តាញយុវជនខ្មែរកម្ពុជាក្រោមបន្តថា នៅថ្ងៃស្អែកនេះ(០៤ កញ្ញា)មាន
អង្គការសមាគមខ្មែរកម្ពុជាក្រោម៩ ទៅ១០សមាគមខ្មែរក្រោមប្រចាំស្រុកខ្មែរ និងមានការចូលរួម
ពីតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំក្នុងប្រទេសកម្ពុជា៕

No comments:

Post a Comment

yes