មន្ត្រីជាន់ខ្ពស់៖ ការស្វែងរកការដោះលែង
អ្នកទោសថៃពីរនាក់មិនងាចទៅរួចទេ
មន្ត្រីជាន់ខ្ពស់កម្ពុជាបានអះអាងថាការស្វែងរកការដោះលែងអ្នកទោសថៃពីរនាក់ដែលកំពុងតែជាប់
ពន្ធនាគារព្រៃសរមិនអាចទៅរួចទេលុះត្រាតែអ្នកទោសទាំងពីរអ្នកនោះអនុវត្តទោសនៅក្នុងប្រទេស
កម្ពុជាតាមនីតិវិធីសិន។
មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាឯកឧត្តមកុយ គួង បានមានប្រសាសន៍ថា កម្ពុជានៅតែប្រកាន់ជំហរដដែល ពីព្រោះកម្ពុជាមានច្បាប់និងនីតិវិធីផ្ទៃក្នុង ប៉ុន្តែកន្លងមកលោក ហ៊ុន សែន បាន
បញ្ឆាក់ច្បាស់រឿងបញ្ឆាច្បាប់លើកលែងទោសលុះត្រាតែទណ្ឌិតនោះត្រូវទទួលទោសប៉ុន្មានភាគ
រយសិនទៅតាមនីតិវិធី នៃច្បាប់ហើយម៉្យាងទៀតកម្ពុជា ថៃក៍មានកិច្ចព្រមព្រៀង និងសន្ធិសញ្ញា
ផ្សេងៗជាមួយគ្នាដែលពាក់ព័ន្ធទៅនិងទណ្ឌិតនិងជនល្មើសនោះ ពាក់ព័ន្ធជនល្មើសដែលប្រព្រឹត្ត
នៅប្រទេសថៃរត់មកកម្ពុជា មានសន្ធិសញ្ញាបត្យាប័នដើម្បីអោយជនល្មើសអនុវត្តទោសរបស់ខ្លួន
លោក កុយ គួងបានមានប្រសាសន៍បន្តថា ចំពោះទណ្ឌិតថៃពីរនាក់ដែលកំពុងតែជាប់ក្នុងពន្ធនាគារ
ព្រៃសរក្នុងប្រទេសកម្ពុជា គឺថាកម្ពុជា ថៃមានកិច្ចព្រមព្រៀងផ្ទេរអ្នកទោសហើយក្នុងកិច្ចព្រមព្រៀង
នោះគេមានលក្ខខណ្ឌរបស់គេតើអ្នកទោសហ្នឹងមានទោសកំរិតណាហើយត្រូវតែអនុវត្តទោសប៉ុន្មាន
ភាគរយសិន បានអាចធ្វើការដោះដូរអ្នកទោសគ្នាទៅវិញទៅមកបាន។ហើយការផ្ទេរអ្នកទោសមាន
ន័យថា ជាប់ទោសប៉ុន្មានភាគរយនៅកន្លែងប្រទេសដែលខ្លួនបានប្រព្រឹត្តទោសនិងបន្តទៅអនុវត្ត
ទោសនៅប្រទេសរបស់ខ្លួនវិញ។ហើយកិច្ចព្រមព្រៀងអ្នកទោសត្រូវមានការដោះដូរគ្នាដូច្នេះបញ្ហា
នេះគឺមិនអាចទាន់អនុវត្តបានទេលុះត្រាតែបានទទួលទោសគ្រប់ចំនួនទោតាកិច្ចព្រមព្រៀងនៃប្រទេស ទាំងពីរសិនហើយម៉្យាទៀតបើផ្អែកលើការលើកលែងទោស ការស្នើអោយមានការដោះលែង
ត្រូវអនុវត្តតាមនីតិវិធីផ្ទៃក្នុងរបស់ប្រតែសកម្ពុជាផងដែរអ្នកទោសនោះត្រូវប្រព្រឹត្តនូវអំពើល្អហើយ
និងទទួលទោសរបស់ខ្លួនប៉ុន្មានភាគរយសិន។
ការបញ្ឆាក់របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាគឺបន្ទាប់ពីឧបនាយរដ្ឋមន្ត្រីថៃលោក chalerm yoobamrung អះអាងថានិងស្វែងរកការដោះលែងជនជាតិថៃពីរនាក់ដែលកំពុងតែជាប់ពន្ធនាគារ
ព្រៃសរក្នុងប្រតេសកម្ពុជាពីសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា៕
No comments:
Post a Comment
yes