Thursday, September 1, 2011

គ្រោះ​ទឹកជំនន់​​​បំផ្លាញ​ផ្ទៃដី​​៣០០​ហិក​តា

នៅ​ស្រុកបន្ទាយ​មាស​




 ខេត្តកំពត​ ៖ ​​ផ្ទៃដី​​​បង្កបង្កើន​​ផល​ ដែល​​​ពល​រដ្ឋ​​បាន​ស្ទូង​​ហើយ ​មាន​​ចំនួន​​​​៥ឃុំ ​​នៅស្រុក​បន្ទាយមាស ​រង​ការប៉ះពាល់​ដោយ​សារ​មាន​​​ភ្លៀង​​​ធ្លាក់​​​​ជាប់​ៗគ្នា ​​ចាប់តាំង​ពី​​ថ្ងៃទី​​២៧ ​សីហា ​​​​២០១១ រហូត​មក​ដល់ថ្ងៃទី​​៣១ សីហា ​២០១១ ​​​​​ ស្របពេល​​​និង​ទំនប់​​​ទឹក​ស្ទឹង​​​​នៅស្រុក​ជុំគីរី​ ត្រូវ​បាន​​បាក់​​​​​​ ធ្វើ​​ឱ្យ​ទឹក​​​​ទាំង​នោះ​​​​ហូ​រ​​​​សាយភាយមកដល់​ស្រុកបន្ទាយ​មាស​។


 ពលរដ្ឋ​​នៅភូមិ​​​​​​ចំលង​​ជ្រៃ ឃុំ​ស្តេចគង់​ ​បាន​​ឱ្យ​ដឹង​ថា ​​​ឥឡូវនេះ​​​​​សន្ទូង​​​របស់​គាត់​​​​ដែល​ទើប​តែស្ទូង​ហើយ​ថ្មីៗ​​បាន​​​​រលួយ​អស់ ​ហើយ​ចំណែក​ឯ​ផ្ទះ​សម្បែង​​ក៏​បាន​​លិចអស់ដែរ ។


 លោកម៉ម សាន់ ​មេភូមិ​​​​ចំលង​​ជ្រៃ​បាន​​ប្រាប់​​​ឱ្យ​កោះសន្តិភាព​ដឹង​ថា ​​ផ្ទៃ​ដី​​ប្រជា​ពលរដ្ឋ​​​​រង​​​ការ​ប៉ះ​ពាល់​​​​មាន​ចំនួន​​​៥០ហិកតា ​​ពលរដ្ឋ​​ខ្លះ​ក៏​បាន​ស្ទូង​​​ស្រូវ​ចំនួន​​២​លើករួច​​​ទៅ​ហើយ នៅតែ​​​រលួយ​​ខូច​​ខាត​អស់​ដដែល​​។


 លោកវ៉ាយ ​សាវ៉ាន់ ​​ប្រធានការិយាល័យ​​​​កសិ​កម្ម​​​ស្រុកបន្ទាយ​មាស បានថ្លែង​​​ប្រាប់​ឱ្យ​ដឹង​ថា​​នៅ​ស្រុកបន្ទាយ​​មាស​ ​មាន​​​ឃុំ​ចំនួន​​​​​៥គឺ ​​​ឃុំ​ស្តេច​គង់ខាងលិច ​ឃុំទូក​មាស​ខាង​លិច ​ឃុំ​ទូក​មាស​​ខាងកើត ​ឃុំ​វត្ត​​​អង្គ​ខាង​ត្បូង ​​និង​ឃុំ​​សំរោង​​ក្រោម ​​​សរុប​​ទាំង​​​អស់​​ចំនួន​៥ឃុំ​​ ​និង​​​មានផ្ទៃ​ដី​​​៣០០​ហិក​តា ​ដែល​រង​ការ​​ប៉ះពាល់​ដោយសារ​ទឹក​ភ្លៀង និង​​បាក់ទំនប់​​​ទឹកស្ទឹង។ ​ការ​លិច​លង់​​យូរថ្ងៃ​បែបនេះ បណ្តាលមក​ពី​​​​ផ្លូវ​​​រថ​ភ្លើង​​ធ្វើ​​ឱ្យ​ទឹកស្ទះ មិនអាច​​ឱ្យទឹក​ហូរ​លឿនបាន​។


 ចំណែក​​ឯ​​​លោក​ជា ចាន់​​​លី អភិបាលស្រុក​​​បន្ទាយមាស​​បានប្រាប់​​​ឱ្យ​ដឹង​ថា ​ទួល​ទឹកនៅ​ព្រៃ​​​​​ទន្លេ​​ ​បាន​បើក​​ទាំង​អស់​​ ​​​​ដើម្បី​​​​បញ្ចៀសនូវ​​​​​ការ​ខូច​ខាត​​​​​ផល​ដំណាំ​​ស្រូវ ​របស់​ពលរដ្ឋ​​​ ​។ ការ​ខូច​ខាត​​​​ដំណាំ និង​​​​សន្ទូង​​​​ពលរដ្ឋ​​ ទើបតែ​​ស្ទូងហើយ​​​​មិន​ទាន់​ដឹង​​ពី​ចំនួន​នៃ​​ការ​ខូចខាតនោះ​​​ទេ​​​៕




ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes