ក្រសួងកិច្ចការនារី ៖ រដ្ឋាភិបាលដាក់ចេញ គោលការថ្មីឲ្យក្រសួងសុខាភិបាលឬឆ្មបនៅ តាមមណ្ឌលសុខភាពនានាត្រូវព្យាបាលនៅ ពេលសម្រាលកូន និងទារកទើបកើត
ក្រសួងកិច្ចការនារី ៖ រដ្ឋាភិបាលដាក់ចេញ
គោលការថ្មីឲ្យក្រសួងសុខាភិបាលឬឆ្មបនៅ
តាមមណ្ឌលសុខភាពនានាត្រូវព្យាបាលនៅ
ពេលសម្រាលកូន និងទារកទើបកើត
អត្រាមរណៈភាពមាតានៅពេលសម្រាលកូននៅក្នុងប្រទេសកម្ពុជានៅតែមានការកើនឡើង ដែលកត្ដាទាំងនេះបណ្ដាលមកពី កត្ដាជាច្រើនទៀតក្នុងនោះរួមមានការផ្ដល់សេវ៉ាកម្មរបស់មណ្ឌលសុខភាព មិនបានផ្ដល់នៅសេវ៉ាគ្រប់ជ្រុងជ្រោយ សេវ៉ាឆ្មប និងបញ្ហាថ្នាំ គួបផ្សំនិងបញ្ហាធ្វើដំណើរផ្លូវឆ្ងាយ និងបំបាត់ថវិការជាដើម ។
នាយិការប្រតិបត្ដិអង្គការយេនឌ័រ ដើម្បីអភិវឌ្ឍន៍ កម្ពុជាលោកស្រី រស់ សុភាព ថ្លែងនៅក្នុងសន្និសីទ ស្ដីពីស្ដ្រីនៅកម្ពុជា ក្រោមប្រធានបទស្ដ្រីឆ្ពោះទៅរកភាពរីកចំរើននៅសណ្ឋាគារ អ៊ីនកុងទីណង់តាល់ ព្រឹកថ្ងៃអង្គារ ទី៦ ដល់ថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០១១ ។
រាជធានីភ្នំពេញនេះថា យោងតាមរបាយការណ៍ស្រាវជ្រាវបានឲ្យដឹងថា អត្រាមរណៈភាពរបស់មាតានៅពេលសម្រាលកូនមានចំនួន៤៦១នាក់ ក្នុងចំណោមស្ដ្រី១០០០០នាក់ដែលបានសម្រាលកូន ។
លោកស្រីបន្ដថា នេះគឺជាចំនួនមួយដែលមានកំណើនកើនឡើងខ្ពស់ជាងឆ្នាំ២០០០ ដែលអត្រាមរណៈភាពមាតាមានតែចំនួន៤៣៧នាក់ ។ មានកត្ដាជាច្រើនដែលនាំឲ្យអត្រាការស្លាប់របស់មាតានៅពេលសម្រាលកូន នៅកម្ពុជានៅតែខ្ពស់ ។ មូលហេតុបណ្ដាលមកពីកង្វះថវិការសេវាសុខភាព ដែលជាមូលហេតុសំខាន់ដែលនាំឲ្យអត្រាមរណៈរឹតតែខ្ពស់នៃសមាមាត្រនៃអត្រាឆ្លងមេរោគអេដស៍ រវាងបុរស និងស្ដ្រីក៏ជាការកង្វល់ផងដែរ ដោយសារស្ដ្រីនៅជាមួយមេរោគអេដស៍ ជំងឺអេដស៍មានច្រើនជាងបុរស(៥២%) ហើយជាង(៥០%)នៃករណីឆ្លងថ្មីគឺជាស្ដ្រី ដែលទើបរៀបការរួចដែលឆ្លងពីប្ដី ។ ក្នុងឱកាសនោះដែរលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារីនិងជាតំណាងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បញ្ហាទាំងអស់នេះរដ្ឋាភិបាលបានដាក់ចេញនៅផែនការឲ្យក្រសួងសុខាភិបាលត្រូវធ្វើយ៉ាងណាពន្លឿន និងកាត់បន្ថយការមរណៈភាពមាតាឲ្យបានឆាប់ ។
លោកស្រីបន្ដថា នៅពេលនេះរដ្ឋាភិបាលបានដាក់គោលការថ្មីមួយទៀតគឺត្រូវព្យាបាលនៅពេលសម្រាលកូន និងព្យាបាលទារកដែលទើបតែចាប់កំណើត ។
សូមជ្រាបថា សម្រាប់សេវ៉ាស្ដ្រីដែលមានផ្ទៃពោះមានលក្ខណៈល្អប្រសើរជាងមុខ ដែលស្ដ្រីមានផ្ទៃពោះ៨១%បានទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពនិង៥៨% ទៀតបានទៅសម្រាលកូនជាមួយឆ្មបជំនាញប៉ុន្ដែទោះជាយ៉ាងណាអត្រាមរណៈភាពរបស់ទារក និងមាតានៅតែកើតមានដដែល ៕ ដោយ ៖ រិទ្ធសំណាង
ពីគេហទំព័រ៖ វរជនខ្មែរ

No comments:
Post a Comment
yes