លោក ជឹម សឿន មេឃុំតេជោអភិវឌ្ឍន៍ ដែលជាឃុំទើបត្រូវបានបង្កើតឡើងថ្មីនោះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១១នេះថា ប្រជាពលរដ្ឋប្រមាណជិត ១០០នាក់ បាននាំគ្នាតវ៉ាប្រឆាំងនឹងគណៈកម្មការដី
សម្បទានសង្គមកិច្ចខេត្ត ដែលបានយកគ្រឿងចក្រទៅឈូសឆាយដីបម្រុងទុកសម្រាប់សម្បទានសង្គមកិច្ចប្រមាណ ១២០០ហិកតា ដែលស្ថិតនៅក្បែរតំបន់រស់នៅរបស់ពួកគាត់។
លោកបានបន្តថា ការឈូសឆាយនេះ គឺដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ និង សម្រាប់បែងចែកជូនគ្រួសារអតីតយុទ្ធជន និងយោធិននិវត្តន៍ចំនួន ២៥០ គ្រួសារ ដែលកំពុងខ្វះទីជម្រក។
លោកបានថ្លែងថា៖ «យោងតាមគោលនយោបាយរបស់រដ្ឋាភិបាល គ្រួសារយុទ្ធជនទាំងនេះ នឹងទទួលបានដីសម្រាប់សង់លំនៅដ្ឋាន ឬ ហៅថាដីភូមិទំហំ ៣០ម៉ែត្រ x ៤០ម៉ែត្រ និងដីចំការទំហំមួយហិកតាក្នុងមួយគ្រួសារ»។
No comments:
Post a Comment
yes