សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 1, 2011

សាលដីកា​សំណុំរឿង​ឌុច នឹង​ចេញមុន​ដំណាច់ឆ្នាំ​២០១១

តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរ​ក្រហម​បាន​ចេញ​ផ្សាយ​សេចក្តីថ្លែងការណ៍​ មួយ​នៅថ្ងៃ​ព្រហស្បតិ៍​ទី​១​កញ្ញា​នេះ​ដើម្បី​ប្រាប់​សាធារណជន​ថា តុលាការ​នេះ​នឹង​ព្យាយាម​ប្រកាស​សាលដីកា​សំណុំរឿង០០១​អោយ​បាន​មុន​ ដំណាច់ឆ្នាំ​២០១១នេះ។ ​សេចក្តីថ្លែងការណ៍​របស់​តុលាការ​កំពូល​ធ្វើ​ឡើង ក្រោយ​ពី​មាន​ការសម្តែង​ពី​ភាពមិន​សប្បាយចិត្ត​របស់​ក្រុម​ភាគី​ដើម​បណ្តឹង​ រដ្ឋប្បវេណី​ ដែល​កំពុង​រង់ចាំ​ស្តាប់​សាលដីកា​លើ​អតីត​ប្រធាន​គុក​ទួលស្លែង។


 កាល​ពី​ចុង​ខែ​មីនា អង្គជំនុំជម្រះ​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរ​ក្រហម​បាន​បើក​សវនាការ​លើ​បណ្តឹង​ឧទ្ធរណ៍​ ប្រឆាំង​សាលក្រម​របស់​សាលាដំបូង​ដែល​សម្រេច​អោយ​កាំង ហ្គេចអ៊ាវ ហៅឌុច អតីត​ប្រធាន​គុក​ទួលស្លែង ​ជាប់​ពន្ធនាគារ​៣៥ឆ្នាំ។ ទោស​ទណ្ឌ​៣៥​ឆ្នាំ​មែន ប៉ុន្តែ​កាត់កង​ជាមួយ​រយៈពេល​នៃ​ការ​ឃុំឃាំង ​ចាប់តាំង​ពី​ការ​ចាប់ខ្លួន​ឆ្នាំ​១៩៩៩មក អតីត​មេ​គុក​ទួលស្លែង​មាន​ទោស​ជាប់​ពន្ធនាគារ​តែ​១៩​ឆ្នាំ​ប៉ុណ្ណោះ។ អីចឹង​ហើយ​បាន​ជា​មាន​បណ្តឹង​ឧទ្ធរណ៍​ពី​ដើមបណ្តឹង​រដ្ឋប្បវេណី និង​ពី​ការិយាល័យ​សហព្រះរាជអាជ្ញា​ប្រឆាំង​ការ​សម្រេច​នេះ។

 តាំងពី​មាន​សវនាការ​ នៅ​តុលាការ​កំពូល​ជំនុំជម្រះ​លើ​បណ្តឹង​ឧទ្ធរណ៍​នោះ​ រហូត​ដល់​ពេល​នេះ មាន​រយៈពេល​៥​ខែ​ហើយ។ ព័ត៌មាន​ស្តី​អំពី​ពេលវេលា​នៃ​ការ​ប្រកាស​សាលដីកា​លើ​ការ​ជំនុំជម្រះ​បណ្តឹង​ឧទ្ធរណ៍​នោះ គ្មាន​អ្នកណា​ម្នាក់​ដឹង​ឡើយ។ ដូច្នេះ ​កាល​ពី​សប្តាហ៍​កន្លងទៅ​ក្រុម​អ្នក​តំណាង​ដើម​បណ្តឹង​រដ្ឋប្បវេណី​បាន​ធ្វើ​លិខិត​មួយ​សួរ​បញ្ជាក់​អំពី​ព័ត៌មាន​នេះ ទៅ​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរ​ក្រហម។

 នៅ​ថ្ងៃ​ទី​១​កញ្ញា​នេះ អង្គជំនុំជម្រះ​តុលាការ​កំពូល​នេះ បាន​ធ្វើ​សេចក្តីប្រកាស​ព័ត៌មាន​ប្រកាស​ថា តុលាការ​នេះ​នឹង​ព្យាយាម​ដើម្បី​ចេញ​សាលដីកា​សំណុំរឿង​អតីត​ប្រធាន​គុក​ទួលស្លែង​នៅ​មុន​ដំណាច់​ឆ្នាំ​២០១១​នេះ។

 តុលាការ​កំពូល​បាន​ភ្ជាប់​មក​ជាមួយ​នូវ​ការ​ពន្យល់​ដែល​ថា តុលាការ​នេះ​មិន​បាន​នៅ​ស្ងៀម​នោះ​ឡើយ។ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន តុលាការ​កំពូល​ពន្យល់​ថា ខ្លួន​បាន​ចាប់​ផ្តើម​ធ្វើ​ការងារ​ពេញលេញ ចាប់​ពី​ខែ​មករា​ឆ្នាំ​២០១១​នេះ ហើយ​ក៏​បាន​ទទួល​សំណុំរឿង​ចាត់ការ​ជា​បន្តបន្ទាប់​ផងដែរ៕


BY : RFI

No comments:

Post a Comment

yes