សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 1, 2011

យោធិនពិការស្រុកឈូកប្រឆាំងនឹងការឈូសឆាយដីពីសំណាក់ក្រុមហ៊ុន


THURSDAY, 01 SEPTEMBER 2011 16:35
ឃុត សុភចរិយា





 
កំពតៈ មន្ត្រី​បាន​និយាយ​ថា ប្រជា​ពលរដ្ឋ​ជាង ៦០​គ្រួសារ ដែល​រស់​នៅ​ក្នុង​ភូមិ​តេជោអន្លង់​​ក្មេង​លេង ឃុំ​តេជោអភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​នាំ​គ្នា​ស្រែក​តវ៉ា ប្រឆាំង​គណៈ​កម្មការ​ដី​សម្បទាន​សង្គមកិច្ច​ខេត្ត  ដែល​បាន​នាំ​យក​គ្រឿង​ចក្រ​ទៅ​ឈូស​ឆាយ​ដី​សម្បទាន​សង្គមកិច្ច​នៅ​ក្នុង​ភូមិ​ឃុំ​របស់​ពួកគាត់។


 លោក ជឹម សឿន មេ​ឃុំ​តេជោ​អភិវឌ្ឍន៍ ដែល​ជា​ឃុំ​ទើប​ត្រូវ​បាន​បង្កើត​ឡើង​ថ្មី​នោះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០១១​នេះ​ថា ប្រជា​ពលរដ្ឋ​ប្រមាណ​ជិត ១០០​នាក់​ បាន​នាំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​គណៈ​កម្មការ​ដី​


 សម្បទាន​សង្គមកិច្ច​ខេត្ត ដែល​បាន​យក​គ្រឿង​ចក្រ​ទៅ​ឈូស​ឆាយ​ដី​បម្រុង​ទុក​សម្រាប់​សម្បទាន​សង្គមកិច្ច​ប្រមាណ ១២០០​ហិកតា ដែល​ស្ថិត​នៅ​ក្បែរ​តំបន់​រស់​នៅ​របស់​ពួក​គាត់។


 លោក​បាន​បន្ត​ថា ការ​ឈូស​ឆាយ​នេះ គឺ​ដើម្បី​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ និង​ សម្រាប់​បែង​ចែក​ជូន​គ្រួសារ​អតីត​យុទ្ធជន និង​យោធិន​និវត្តន៍​ចំនួន ២៥០ គ្រួសារ ដែល​កំពុង​ខ្វះ​ទីជម្រក។


 លោក​បាន​ថ្លែង​ថា៖ «យោង​តាម​គោលន​យោ​បាយ​របស់​រដ្ឋាភិបាល គ្រួសារ​យុទ្ធជន​ទាំង​នេះ នឹង​ទទួល​បាន​ដី​សម្រាប់​សង់​លំនៅ​ដ្ឋាន​ ឬ ហៅ​ថា​ដី​ភូមិ​ទំហំ ៣០​ម៉ែត្រ x ៤០​ម៉ែត្រ និង​ដី​ចំការ​ទំហំ​មួយ​ហិកតា​ក្នុង​មួយ​គ្រួសារ»។

No comments:

Post a Comment

yes