សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 1, 2011

ប្រជា​ពលរដ្ឋ​សហ​គមន៍​បុរី​កីឡា​ ៣៨៤​គ្រួ​សារ

 ដែល​មិន​បាន​ទៅ​រស់​នៅ​លើ​អគារ ស្នើ​សុំ​ឲ្យ​

សម្ដេច​ជួយ​អន្តរា​គមន៍​ទៅ​​ក្រុម​ហ៊ុន​ផាន​អ៊ីម៉ិច




 ភ្នំ​ពេញ៖ ប្រជា​ពលរដ្ឋ​សហ​គមន៍​បុរី​កីឡា​ប្រមាណ​ជាង​១០០​នាក់ រស់​នៅ​ភូមិ​១២ សង្កាត់​វាល​វង់ ខណ្ឌ​៧​មករា រាជ​ធានី​ភ្នំ​ពេញ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៣១ ខែ​សីហា ឆ្នាំ​២០១១​នេះ បាន​ប្រមូល​ផ្ដុំ​គ្នា​អុជ​ធូប​ បែរ​បន់​នៅ​តាម​លំនៅ​ដ្ឋាន​ពួក​គេ ដើម្បី​ស្នើ​សុំ​អន្តរា​គមន៍​ពី​សម្ដេច​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ជួយ​អន្តរា​គមន៍​ទៅ​ក្រុម​ហ៊ុន ផាន​អ៊ីម៉ិច ឲ្យ​សង់ផ្ទះ​ល្វែង​សង់​ស្រប​តាម​កិច្ច​សន្យា​មុន​នឹង​ធ្វើ​ការ​អភិវឌ្ឍន៍​តំបន់​នេះ។


 លោក សុខ សឿន ប្រជា​ពលរដ្ឋ​រស់​នៅ​​សហ​គមន៍​បុរី​កីឡា​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៍​ព័ត៌​មាន​ថា ពួក​គាត់​បាន​នាំ​គ្នា​មក​រស់​នៅ​តំបន់​បុរី​កីឡា​តាំង​ពី​ឆ្នាំ​១៩៩៣​ម្ល៉េះ ហើយ​ក្នុង​ពេល​នេះ​​ពួក​គាត់​កំពុង​តែ​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​កិច្ច​អន្តរា​គមន៍​ឲ្យ​ជួយ​ដោះ​ស្រាយ។ ហេតុ​នេះ​ទើប​ពួក​គាត់​គ្មាន​ការ​ជឿ​ជាក់​លើ​អាជ្ញា​ធរ​មូល​ដ្ឋាន​តទៅ​ទៀត​ទេ គឺ​មាន​តែ​សម្ដេច​តេជោ ហ៊ុន សែន និង​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជួយ​ដោះ​ស្រាយ​ទុក្ខ​លំបាក​របស់​ប្រជា​ពលរដ្ឋ​នៅ​បុរី​កីឡា ដែល​មិន​បាន​ចូល​ទៅ​រស់​នៅ​ក្នុង​អគារ​ថ្មី​របស់​ក្រុម​ហ៊ុន​ ផាន​អ៊ីម៉ិច ដែល​នៅ​សល់​ប្រមាណ​ជាង​៣០០​គ្រួ​សារ​ជាង​ ពី​ព្រោះ​ក្នុង​គម្រោង​របស់​ក្រុម​ហ៊ុន​នេះ​សង់​អគារ​ចំនួន​១០នៅ​បុរី​កីឡា​នេះ មិន​បាន​គ្រប់​ចំនួន​នោះ​ទេ គឺ​បាន​តែ​៨​អគារ​ប៉ុណ្ណោះ​នៅ​ខ្វះ​២​អគារ​ទៀត។


 ប្រជា​ពលរដ្ឋ​ទាំង​អស់​បាន​ឲ្យ​ដឹង​គ្រប់ៗ​គ្នា​ថា ប្រធាន​ភូមិ​ និង​ចៅ​សង្កាត់​វាល​វង់​សុំ​អនុ​ញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​ជា​ម្ចាស់​លំនៅ​ដ្ឋាន​ផ្ដល់​សម្រាប់​ប្រជា​ពលរដ្ឋ​នោះ​ទេ​ ហើយ​ប្រជា​ពលរដ្ឋ​ដែល​បាន​ឡើង​ទៅ​រស់​នៅ​លើ​អគារ​សព្វ​ថ្ងៃ​នេះ​ គឺ​សុទ្ធ​តែ​សាច់​ញាតិ​របស់​ប្រធាន​ភូមិ ចៅ​សង្កាត់ និង​អ្នក​មាន​លុយ​មក​ពី​ខាង​ក្រៅ​បង់ ដើម្បី​បាន​ឡើង​ទៅ​រស់​នៅ។ 


 ប្រជា​ពលរដ្ឋ​រស់​នៅ​សហ​គមន៍​បុរី​កីឡា​ទាំង​អស់ បាន​ចោទ​ប្រកាន់​ក្រុម​ហ៊ុន​ ផាន​អ៊ីម៉ិច របស់​លោក​ស្រី ស៊ុយ សុផាន និង​អាជ្ញា​ធរ​មូល​ដ្ឋាន​មិន​គោរព​តាម​គោល​ការណ៍​របស់​សម្ដេច​​តេជោ ហ៊ុន សែន ក្នុង​ការ​ផ្ដល់​អគារ​ចំនួន​១០​គ្រប់​ចំនួន​នោះ​ទេ គឺ​នៅ​សល់​ប្រជា​ពលរដ្ឋ​ចំនួន​៣៨៤​គ្រួ​សារ ដែល​កំពុង​ជួប​ការ​លំបាក និង​បន្ត​រស់​នៅ​ក្នុង​ខ្ទម​រខេក​រខាក​​នោះ។ លោក​ស្រី​ កែ សុកល ចៅ​សង្កាត់​វាល​វង់ អ្នក​​សារ​ព័ត៌​មាន​ វរជន​ខ្មែរ មិន​អាច​ធ្វើ​ការ​ទំនាក់​ទំនង​សុំ​អត្ថា​ធិប្បាយ​ករណី​ខាង​លើ​នេះ​បាន​ទេ​នៅ​ថ្ងៃ​នេះ៕
ដោយ រឹទ្ធ​សំណាង

ពីគេហទំព័រ៖ វរជនខ្មែរ

No comments:

Post a Comment

yes