ទាហានកាដាហ្វីនៅមិនទាន់ចុះចាញ់
ទោះជិតដល់ថ្ងៃអន្សាក៏ដោយ
សភាផ្ទេរអំណាចជាតិលីប៊ី(NTC) របស់ក្រុមឧទ្ទាមដែលកំពុងប្រឹងប្រែស្ដារសន្ដិសុខឡើងវិញសម្រាប់ប្រទេសលីប៊ីឲ្យបានឆាប់រហ័សនោះ បានទទួលពីរដ្ឋាភិបាលលីប៊ី ដែលពីមុននេះត្រូវគេបង្កកទុកនៅឯក្រៅប្រទេស ចំនួន១៥៥០លានដុល្លារ បន្ទាប់ពីគណៈកម្មការសេដ្ឋកិច្ចនៃអង្គការសហប្រជាជាតិសម្រេចលុបចោលការបង្កកប្រាក់នៅក្នុងបញ្ជីរបស់លោក កាដដាហ្វីជាច្រើនបញ្ជីនៅប្រទេសអង់គ្លេសរួចមក។
ចំណែកបរិយាកាសនៅទីក្រុងទ្រីប៉ូលីឯណោះវិញកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនតស៊ូប្រឆាំងស្ទើរតែទាំងស្រុងចាប់តាំងពីសប្ដាហ៍កន្លងមកម្លេះ។ ប្រជាជនមុស្លីមជាច្រើនម៉ឺននាក់បានចេញមកអបអរសាទរអុីឌិលហ្វីគ្រី ក្នុងឱកាសផុតកំណត់នៃការកាន់សីលរយះពេល៣ថ្ងៃ។
ទោះជាយ៉ាងណាកងកម្លាំងនៅមិនទាន់ប្រតិបត្តិការសម្រុកទៀតទេ សូម្បីយន្ដហោះចម្បាំងរបស់ណាតូ នៅប្រតិបត្ដិការគាំទ្រតាមអាកាសជាបន្ដបន្ទាប់ក៏ដោយ៕

No comments:
Post a Comment
yes